ទេសចរណ៍​ខេត្តមាត់សមុទ្រ

អភិបាលខេត្តកែប៖ ក្ដីរំពឹងស្រូបទាញភ្ញៀវទេសចរ ២លាននាក់នៅឆ្នាំនេះរបស់ខេត្តកែប ត្រូវបរាជ័យដោយសារកូវីដ-១៩


ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានអះអាងថា ក្នុងមួយឆ្នាំៗកែប អាចទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិដល់ទៅ ១,៧លាននាក់ តែដោយសារមានការរីករាលដាលនៃកូវីដ-១៩ នៅឆ្នាំនេះ ធ្វើឲ្យខេត្តកែប មិនសម្រេចបំណងអាចស្រូបទាញភ្ញៀវទេសចរ២លាននាក់នោះទេ។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារខេត្តកែប នាព្រឹកមិញនេះ។
អភិបាលខេត្តកែប៖ ក្ដីរំពឹងស្រូបទាញភ្ញៀវទេសចរ ២លាននាក់នៅឆ្នាំនេះរបស់ខេត្តកែប ត្រូវបរាជ័យដោយសារកូវីដ-១៩ (រូបភាព៖ Wikipedia)
ដោយ

ឯកឧត្តម កែន សត្ថា បញ្ជាក់ថា «ប្រជាជនខេត្ត​កែប​មានតែ ​៤,២ម៉ឺននាក់ ទេសចរ​មានដល់​ទៅ ១,៧លាននាក់ ហើយបើ​កុំតែកូវីដនេះ ខេត្តកែប​អាចទទួល​ទេសចរ​ចូលដល់​២លាន​ហើយឆ្នាំនេះ ព្រោះអី​ប្រជាជន​កំពុងតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​ច្រើន​មកលើ​តំបន់​ឆ្នេរខ្សាច់​កម្សាន្ដ​នេះឯង»។

ចំពោះការវិនិយោគ​លើវិស័យ​ទេសចរណ៍វិញ ឯកឧត្តមអភិបាល​ខេត្តកែប បានមានប្រសាសន៍ថា មិនទាន់​មានការវិនិយោគ ពីវិនិយោគិន​បរទេស​នៅឡើយទេ ពោលគឹ មិនទាន់មាន​ការវិនិយោគ​ជាលក្ខណៈ​ទ្រង់ទ្រាយធំ​ទេ គឺមានតែ​វិស័យ​ឯកជន​តូចៗ​នៅក្នុង​ស្រុកប៉ុណ្ណោះ។ 

ឯកឧត្តមអភិបាល​ខេត្តកែប​បានមានបញ្ជាក់ថា «ចំនុចនេះ យើងក៏​ខិតខំប្រឹង​ប្រែងធ្វើ​ម៉េចផ្សព្វ​ផ្សាយ​សក្តានុពល​របស់ខេត្ត ក្រោយពី​កូវីដទៅ​គឺថា គណៈរដ្ឋមន្រ្តី​បានរៀបចំ​សន្និសីទនេះ ក៏បាន​ជួយជំរុញ​ផ្សព្វផ្សាយ​ពីសក្តានុពល​របស់ខេត្ត ទៅខាងក្រៅ ដើម្បីឲ្យមាន​ការស្វែង​យល់​ពីសក្តានុពល ហើយអាច​ទាក់ទាញ​ឲ្យមានការ​វិនិយោគ​ជាលក្ខណៈ​អន្តរជាតិ ដែលអាច​ប្រកួត​ប្រជែង​ជាមួយ​ថ្នាក់តំបន់​និងពិភពលោក​ផងដែរ»។

បើតាមលោក​អភិបាលខេត្ត សព្វថ្ងៃនេះ កែប មានកោះ​ចំនួន១៣ ដោយកោះទន្សាយ និងកោះបូរណ៍ ជាកោះ​ដែលពេញ​និយមជាងគេ។ កោះទាំង១៣ បូកនិង​ឆ្នេរសមុទ្រ​ក្នុងខេត្ត​នេះប្រវែង​៣,៥គីឡូម៉ែត្រ​ផងនោះ ក្នុងមួយ​ឆ្នាំខេត្តនេះ អាចទាក់ទាញ​ទេសចរ​ដល់ទៅ ១,៧លាននាក់ ខណៈដែល​ចំនួន​ប្រជាជន​សរុបក្នុង​ខេត្តនេះ មានប្រមាណ​តែ ៤,២ម៉ឺននាក់ប៉ុណ្ណោះ។

ក្រៅពីសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទាក់​ទាញ​ទេសចរ​ហើយ ខេត្តកែប​ក៏មានដំណាំ និងផលិតផល​មានសក្តានុពល​មួយចំនួនជា ម្រេច ទុរេន សាវម៉ាវ អំបិល ជាដើម ដែលបានជួយឲ្យ​ជីវភាព​ពលរដ្ឋ​ក្នុងខេត្តមួយនេះ មានភាព​ប្រសើរឡើង​មួយកម្រិតទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នាំចេញទំនិញទៅក្រៅប្រទេស រក្សាបានកំណើនល្អ ៤ខែដើមឆ្នាំនេះ

ព័ត៌មាន
វៀតណាម នៅតែធ្វើបានល្អ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ជាប្រទេសមួយដ៏លេចធ្លោ ខាងមុខជំនួញពាណិជ្ជកម្ម ទោះបីជាជួបវិបត្តិកូវីដក៏ដោយ ហើយវៀត…

ក្រុមហ៊ុនចិនមួយស្នើសុំវិនិយោគស្ថានីយចំណតយានយន្តធុនធំតម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា China Good Cars Holding Ltd បានស្នើនិងបង្ហាញពីគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ