ក្រុមហ៊ុនខ្មែរប៊ែវើរីជីសនាំមុខគេក្នុងទីផ្សារភេសជ្ជៈនៅកម្ពុជា

ខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច


ក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ដែលជាត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលផលិតភេសជ្ជៈគ្រប់ប្រភេទ ជាពិសេសផលិតផលស្រាបៀរកម្ពុជា បានអះអាងថា ខ្លួនបានចាប់យកចំណែកទីផ្សារភេសជ្ជៈធំជាងគេ ជាពិសេសផលិតផលស្រាបៀរ សម្រាប់ទីផ្សារនៅក្នុងស្រុក ប៉ុន្តែការនាំចេញទៅក្រៅប្រទេសវិញគឺតិចតួចប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីលោក អុឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) នៅក្នុងការសម្ពោធកម្មវិធីសិល្បៈស្រុកយើងកាលពីពេលថ្មីៗនេះនៅរោងចក្រខ្មែរប៊ែវើរីជីស ។
ក្រុមហ៊ុនខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច

លោក អុឹម សុធា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា​«​យើង​បាន​នាំ​ចេញ​ទី​ក្រៅប្រទេស​តែ​៥​ប្រទេស​ទេ ទីផ្សា​ធំ​របស់​យើង​គឺ​នៅ​ក្នុងស្រុក យើង​នាំ​ចេញ​គឺ​តិច​មែនទែន ។​ដូច​ខ្ញុំ​និយាយ​មិ​ញ​ចឹ​ង យើង​ផលិត​ដើម្បី​តែ​ក្នុងស្រុក​ទេ គឺ​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ឲ្យ​នៅ​ទាប​»​។ ចំពោះ​ទីផ្សារ​នៅ​ក្រៅ​ស្រុក​វិញ ត្រូវ​បាន​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​រូប​នេះ​បញ្ជាក់​ថា «​សម្រាប់​ពេល​នេះ យើង​អត់​មាន​គម្រោង​ទេ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន ដូច​នៅ​បារាំង កូរ៉េ​ខាងត្បូង នៅ​ចិន នៅ​ម៉ា​ឡេ​ស៊ី នៅ​អា​មេ​រិ​កអី យើង​បាន​នាំ​ទៅ​ដែរ តែ​នាំ​ទៅ​តិច យើង​គ្រាន់តែ​នាំ​ទៅ​ឲ្យ​តែ​មាន​តែ​ប៉ុណ្ណោះ ហើយ​បើ​និយាយ​ឲ្យ​មែនទែន តម្រូវការ​របស់​យើង​នៅ​ទី​នេះ គឺ​ផលិត​មិន​ទាន់​ផង​»​។

ផ្នែកមួយនៃរោងចក្រផលិតភេសជ្ជៈរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស

តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក អុឹម សុធា​រិ​ទ្ធ ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ទោះបី​កំពុង​តែ​ពង្រីក​ទីផ្សារ​ក្នុងស្រុក​ក៏​ពិតមែន តែ​មិន​ទាន់​មាន​គម្រោង​នឹង​វិនិយោគ​បន្ថែម​លើ​ផលិត​ថ្មី​ទៀត​ទេ ដោយ​ត្រូវ​ពង្រឹង​និង​ពង្រីក​ផលិតផល​ដែល​មាន​ស្រាប់​សិន​។ តួយ៉ាង​ការ​រៀបចំ​កម្មវិធី​សិល្បៈ​ស្រុក​យើង ដែល​នឹង​ត្រូវ​មានការ​សម្តែង​ពេញ​មួយ​ឆ្នាំ​នៅ​រោងចក្រ​ផលិត​នា​ពេល​នេះ ត្រូវ​បាន​លោក​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ទាក់ទាញ​ការ​គាំទ្រ​បន្ថែម​ពី​សាធារណជន​ទៅ​លើ​ផលិតផល​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​។

សិល្បៈករសិល្បៈការិនីនិងបុគ្គលិកក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស

ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស គឹ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ជីប​ម៉ុង គ្រុប ដែល​មាន​លោក​ជំទាវ ភាព ហៀ​ក ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ហើយ​កូនប្រុស​ពៅ​របស់​លោក​ជំទាវ គឺ ឧកញ៉ា លាង ពៅ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​នេះ​ដោយ​ផ្ទាល់​។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​កន្លង​ទៅ​ជាមួយ​អ្នក​សារព័ត៌មាន  ឧកញ៉ា លាង ពៅ ធ្លាប់​បាន​ប្រាប់​ថា ក្រុមហ៊ុន​ជីប ម៉ុង គឺជា​ក្រុមហ៊ុន​ឈរ​នៅ​លំដាប់​ទី​៣ ក្នុង​ប្រទេស​កម្ពុជា ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​នេះ​បាន​នឹង​កំពុង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ស្ទើរ​គ្រប់​វិស័យ និង​មាន​សន្ទុះ​យ៉ាង​លឿន ដែល​ហាក់ដូចជា​ចង់​គ្រប់គ្រង​តំណែង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លេខ ១​នៅ​ក្នុងស្រុក​តែ​ម្តង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណៈការ ព្រមានចាត់វិធានការ លើការផ្សាយព័ត៌មានមិនពិត អំពីគម្រោងស្ពានកម្ពុជា-កូរ៉េ អរិយក្សត្រ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់​ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងប្រាប់សារព័ត៌មាន ខេម បូណូមីស ថ្មីៗនេះថា ក្រសួងអាចនឹងសិក្សាចាត់វិធានការផ្លូវច្បាប…

វៀតណាមធ្លាក់ចុះលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង ២៣% នៅខែកុម្ភៈ ឆ្នាំនេះ

ព័ត៌មាន
ក្រសួងផែនការ និងវិនិយោគវៀតណាម អះអាងថា ប្រទេសវៀតណាម ទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះជាង ២៣% កាលពីខែកុម្ភៈកន្លងទៅ ធៀបនឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ