អត្ថបទក្រុមហ៊ុន

បង្កើនការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អ្នកជាមួយវាគ្មិនដ៏ជំនាញនៅ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម»


សហគ្រិនខ្មែរបានផ្តួចផ្តើមគំនិតនិងរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ អាជីវកម្ម» ដែលមានគោលបំណងសំខាន់ៗដូចជា៖ ការចែករំលែកចំណេះដឹងទៅកាន់សហគ្រិនខ្នាតតូច មធ្យម និងធុរកិច្ចបង្កើតថ្មីឱ្យបានជ្រាបកាន់តែច្បាស់លើផ្នែកហិរញ្ញវត្ថុដោយមានការចូលរួមពីស្ថាប័នដែលមានបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ។

មួយវិញទៀត កម្មវិធីនឹងមានបទបង្ហាញ និងការចែករំលែកបទពិសោធតាមការឆ្លើយតប និង បញ្ហារបស់សហគ្រិនក្នុងការទទួលហិរញ្ញប្បទានសម្រាប់អាជីវកម្ម ។ គោលដៅនៃកម្មវិធីនេះបានផ្តោតទៅលើ ការពង្រឹងសមត្ថភាពបន្ថែម សម្រាប់សហគ្រាសខ្នាតតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី ជាមួយនិងចំណេះដឹង ហិរញ្ញវត្ថុដើម្បីបង្កើនភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន និងមួយចំនែកទៀតជាការផ្តល់ជូនជា វេទិការសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនងដើម្បីអាជីវកម្មតភ្ជាប់ជាមួយវិនិយោគិនដែលមានសក្តានុពល។

អ្វីដែលសំខាន់នោះគឺកម្មវិធីនេះបានអញ្ជើញវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ក៏ដូចជា ចែករំលែកនូវ ចំណេះដឹងតារយៈការឆ្លើយសំណួរគន្លឺះសំខាន់ៗ ដល់ក្រុមហ៊ុនថ្មី សហគ្រាសធុនតូច និងមធ្យម និង ធុរកិច្ចបង្កើតថ្មី ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងការពន្លឿនអាជីវកម្ម។

វាគ្មិនរបស់កម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនខ្មែរ មានដូចតទៅ៖

វាគ្មិនកិត្តិយស

លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

វាគ្មិនក្នុងកិច្ចពិភាក្សា

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង (ខេមបូឌា) ម.ក

លោក ប៉ែន វណ្ណដារ៉ុង នាយកឥណទានធនាគារហុងលីអុង ម.ក

លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

លោក សយ មូល នាយកជាន់ខ្ពស់ការិយាល័យសេវាឥណទានធនាគារ អេស៊ីលីដា ម.ក

លោក ស៊ាន ធនិន អគ្គនាយកក្រុមហ៊ុនវិនិយោគ ស៊ីអ៊ីអូ ម៉ាស្ទើរក្លឹប ម.ក

អ្នកសម្របសម្រួលការពិភាក្សា

អ្នកស្រី ស៊ីម សុធារី នាយកក្រុមហ៊ុន 3S Consulting Co., Ltd

កម្មវិធីពិភាក្សាអំពីសហគ្រិនខ្មែរក្រោមប្រធានបទ៖ លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មបើកអោយចុះឈ្មោះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ២០ ខែតុលា ២០២១។

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3imQ0zO

សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ!
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://bit.ly/2Y76llz
ឬទាក់ទងមកយើងតាមរយៈអ៊ីម៉ែល [email protected] or [email protected] និង​លេខ​ទូរសព្ទ 070 788 255 / 077 725 406៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងមានវ៉ាក់សាំង ៦,៥លានដូសក្នុងស្ដុក ដើម្បីត្រៀមទុកបន្ដចាក់ជូនពលរដ្ឋ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា គិតមកទល់នឹងពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ សរុបពីជំនួយ ក៏ដូចជាការបញ្ជាទិញពីប…

ទំពាំងបារាំងមានទីផ្សារ និងលក់បានថ្លៃ ប៉ុន្ដែការដាំដុះទាមទារបច្ចេកទេសទើបបានផល

ព័ត៌មាន
ទំពាំងបារាំង ជាដំណាំមួយប្រភេទ ដែលមិនសូវសម្បូរអ្នកដាំច្រើនដូចជាមុខដំណាំផ្សេងទៀតនោះទេ ប៉ុន្ដែ សម្រាប់ទីផ្សារ និងតម្លៃរបស់វាគឺមានខ្ពស់គួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ