កសិកម្ម-ស្វាយ

អបអរកសិករ​ខេត្ត​កំពតនិងកំពង់ស្ពឺ ឧកញ៉ា ហៃ លីអ៊ាង បានចុះកុងត្រាទិញស្វាយ៥00តោននាំចេញទៅអឺរ៉ុប


លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានក្រុមហ៊ុន Confirel បានមានប្រសាសន៍ប្រាប់សារព័ត៌មានខេមបូណូមីសថា សម្រាប់ឆ្នាំ ២០១៨-២០១៩ ក្រុមហ៊ុនបានចុះកុងត្រាជាមួយកសិកររួចហើយ ដោយបង្កើនការនាំចេញផ្លែស្វាយរហូតដល់៥០០តោនទៅកាន់ទីផ្សារអឺរ៉ុប ដែលចំនួននេះ មានការកើនឡើង​២ដង បើធៀបនឹងឆ្នាំមុន ដែលមានតែ២៥០តោន។ ប្រភពផ្លែស្វាយ ដែលក្រុមហ៊ុនបានសម្រេចចុះកុងត្រានេះ គឺនៅស្ថិតខេត្តកំពត និងខេត្តកំពង់ស្ពឺ។
កសិករ​កម្ពុជា​កំពុង​ប្រមូផលស្វាយ ដើម្បីនាំទៅលក់​លើទីផ្សារ (រូបតំណាង៖ប្រភពGoogle)
ដោយ

តាមពិតទៅក្រៅពីចុះកុងត្រាទិញស្វាយរបស់កសិករដើម្បីដឹកតាមយន្តហោះទៅកាន់ទីផ្សារអឺរ៉ុបនោះ លោកឧកញ៉ា ហៃ លីអ៊ាង ក៏ត្រៀមចុះកុងត្រាជាមួយកសិករខ្មែរដទៃទៀត ដែលដាំផ្លែមៀន និងផ្លែផាសិន ដើម្បីធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបផងដែរ។ 

លោកឧកញ៉ាមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការនាំចេញកសិផលខ្មែរជាបន្តបន្ទាប់នេះ គឺដើម្បីធ្វើឲ្យយើងមានទីផ្សារដោយផ្ទាល់ យើងមិនពឹងផ្អែកលើទីផ្សារគេ ព្រោះ វាមានហានីភ័យធំសម្រាប់កសិករនិងកសិកម្មរបស់យើង។ សំខាន់មួយទៀត គឺយើងបានបង្ហាញមុខមាត់ប្រទេសកម្ពុជាយើង និងផលិតផលយើងនៅលើទីផ្សារអន្តរជាតិ។ កន្លងមក ផលិតខ្មែរ នាំចេញច្រើនណាស់ ដូចជា អង្ករ ស្វាយចន្ទី…ប៉ុន្ដែ វាអត់មានឈ្មោះខ្មែរយើង ដោយសារ យើងមិនបាននាំចេញដោយផ្ទាល់។ ដូច្នេះនៅទីផ្សារអឺរ៉ុប គេស្មានថា ជាផលិតផលមកពីប្រទេសគេ មិនមែនមកពីប្រទេសយើង។ សព្វថ្ងៃនេះ ស្វាយចន្ទី យើងផលិតច្រើន តែអត់ដែលមានឈ្មោះខ្មែរយើងទេ»។  

គួរបញ្ជាក់ថា ឧកញ៉ាឱសថវេជ្ជបណ្ឌិត ហៃ លីអ៊ាង គឺជាប្រធានសហគ្រាសផលិតឱសថ បេ បេ អឹម ដែលនាំចេញឱសថទៅកាន់ទីផ្សារពិភពលោក។ 

ក្រៅពីនាំចេញ​ឱសថ សហគ្រិនជើងចាស់រូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុន Confirel ដែលល្បីល្បាញក្នុងការនាំចេញផលិតផលកសិកម្មជាច្រើនទៅកាន់ទីផ្សារអន្តរជាតិ ដូចជា  ផលិតផលម្រេច ផលិតផលផលិតចេញពីត្នោត និងស្វាយជាដើម៕    

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម BlocRice ដំបូង​គេ​នៅ​កម្ពុជា នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ នា​ចុង​ខែ​សីហា

ព័ត៌មាន
ប្រព័ន្ធ​បច្ចេក​វិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូល​ផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ឬ​ហៅ​ថា BlocRice នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្…

ចិននិងថៃ ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យបានដល់ ១៤០ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលចិន និងថៃ នៅក្នុងជំនួបផ្លូវរដ្ឋ កាលពីពេលថ្មីៗនេះ បានប្ដេជ្ញាចិត្តថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងភាពជាដៃគូវិនិយោគរវាង ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ