វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

យប់​នេះ​វ៉ាក់សាំង​កូវីដ-១៩​ជាង​៣២ម៉ឺន​ដូស​នឹង​ដឹក​មក​ដល់​កម្ពុជា!


បើគ្មានអ្វីប្រែប្រួលទេ នៅយប់ម៉ោង ៧៖៥០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ដែលផលិតបន្ដនៅប្រទេសឥណ្ឌាចំនួនជាង៣២៤.០០០ ដូសនឹងដឹកមកដល់កម្ពុជា។ ដោយវ៉ាក់សាំងនេះ គឺជាជំនួយដែលផ្ដល់ជូនកម្ពុជាតាមរយៈគម្រោងកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។
យប់នេះវ៉ាក់សាំងកូវីដ-១៩ជាង៣២ម៉ឺនដូសនឹងដឹកមកដល់កម្ពុជា!
ដោយ

ក្នុង​ឱកាស​ទទួលវ៉ាក់សាំងមកដល់ ក៏នឹង​មានវត្តមាន​របស់​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាង​រាជរដ្ឋាភិបាលកម្ពុជា នឹង​អញ្ជើញចូលរួម​ក្នុងពិធីប្រគល់ និងទទួល នៅព្រលានយន្តហោះអន្តរ​ជាតិភ្នំពេញ ដោយមានការ​ប្រគល់​ជូន​ពីសំណាក់ លោកស្រី​វេជ្ជបណ្ឌិត លី អាយលែន  តំណាងអង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជា និងលោកស្រី ហូយ៉ូហ្សាត តំណាងអង្គការ​យូនីសេហ្វប្រចាំកម្ពុជា ហើយពិធីប្រគល់នេះ ក៏នឹង​មានវត្តមាន​ចូលរួមពី​មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាព​ពិភពលោក និងយូនីសេហ្វ​ជាច្រើន​ទៀតផងដែរ។

សូមបញ្ជាក់ដែរថា វ៉ាក់សាំង​កូវីដ-១៩ ដែលបាន​មកដល់​កាលពី​យប់មិញនេះ គឺជាវ៉ាក់សាំង លើក​ដំបូង ដែលផ្តល់​ឱ្យកម្ពុជា ពីមជ្ឈមណ្ឌល​កូវ៉ាក់ ហើយវ៉ាក់សាំង​ក្នុង​បរិមាណ​ដទៃទៀត នឹងបន្តផ្តល់​មកកម្ពុជា ជាបន្តបន្ទាប់​នៅពេល​ក្រោយទៀត ក្នុងដំណាក់​កាល​ផ្សេងៗគ្នា នៅពេញមួយ​ឆ្នាំ​២០២១នេះ។

គួររំឭកផងដែរថា យន្តការ COVAX គឺជាកម្មវិធី​ផ្តួចផ្តើមសកល ដែលដឹកនាំ​រួមគ្នា​ដោយ​អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធ​វ៉ាក់សាំង (Gavi) រួមជាមួយ​នឹងសម្ព័ន្ធភាព​នវានុវត្តន៍​សម្រាប់ត្រៀមប្រឆាំង​នឹងការរីករាលដាល​ជំងឺរាតត្បាត។ គម្រោងនេះ មានការចូលរួម​ពីប្រទេស​ចំនួន ១៩២ ដែលក្នុងនោះមានប្រទេស​ចំណូល​មធ្យម​កំរិតទាប ឬនិយាយ​ឲ្យខ្លី ប្រទេស​ក្រីក្រ​ចំនួន​៩២ ប្រទេស។

កម្មវិធី COVAX មាន​គោលបំណង​ធានា​ឲ្យបានថា ប្រទេសក្រីក្រ​អាចទទួល​បាន​វ៉ាក់សាំង​យ៉ាងហោចណាស់​ឲ្យបាន ២០% នៃពលរដ្ឋ​របស់ខ្លួន។ COVAX គ្រោងនឹង​ផ្គត់ផ្គង់​វ៉ាក់សាំង ២ ពាន់លាន​ដូស ទៅពលរដ្ឋ​នៅក្នុងប្រទេស​ក្រីក្រ​ទាំងអស់​ត្រឹមដំណាច់​ឆ្នាំ ២០២១។

បើតាមក្រសួង​សុខាភិបាល កម្ពុជាគឺជា​ប្រទេសមួយ ដែលស្ថិតនៅ​ក្នុងចំណោម​ប្រទេសដំបូងគេ​នៃតំបន់ប៉ាស៊ីហ្វិក​ខាងលិច ដែលទទួល​បានវ៉ាក់សាំងពី​យន្តការកូវ៉ាក់នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃនិងមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការធ្វើបាតុកម្មកាន់តែខ្លាំង

ព័ត៌មាន
យើងងាកមកចាប់អារម្មណ៍ពីស្ថានការណ៍វិវត្តចុងក្រោយទាក់ទងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃឯណេះវិញ ឃើញថានៅថ្ងៃអាទិត្យទី២៨កុម្ភៈកន្លងទៅថ្មីៗនេះ ទាំ…

កម្ពុជារកឃើញ​កម្មការិនី​​រោងចក្រម្នាក់​​ឆ្លង​កូវីដ-១៩ ខណៈជាង ៧០០នាក់ទៀត​​ត្រូវបាន​​ធ្វើតេស្ដ

ព័ត៌មាន
យ៉ាងហោចណាស់គិតត្រឹមថ្ងៃទី២ ខែមីនាឆ្នាំ២០២១ មានរកម្មករកម្មការិនីជាង៧០០នាក់ នៃរោងចក្រមួយកន្លែងនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ