ពលករកូរ៉េ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពលករនៅកូរ៉េ កុំឲ្យយកលុយទៅផ្ញើក្នុងហោប៉ៅគេ


ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅ​ក្នុងវិស័យ​អប់រំ​នៅ​កម្ពុជា បានជិះយន្តហោះទៅកាន់ទឹកដីកូរ៉េខាងត្បូង ដែលជាប្រទេសសម្បូរពលករខ្មែរធ្វើការនៅទីនោះ ដើម្បីចូលរួមវេទិកាមួយ ចែករំលែកបទពិសោធន៍អំពីកិច្ចការជំនួញរបស់លោក បានថ្លែងសារដ៏មានសារសំខាន់មួយ នោះ គឺជាការអំពាវនាវដល់ពលករខ្មែរទាំងអស់ ដែលកំពុងធ្វើការងារនៅប្រទេសជុំវិញពិភពលោក ជាពិសេស ប្រទេសកូរ៉េខាងត្បូង កុំយកលុយដែល​ខំរក​ទាំងលំបាកទៅផ្ញើក្នុងហោប៉ៅគេ ពោល គឺកុំនាំគ្នាចូលហ៊ុនជាមួយក្រុមហ៊ុនដែលមានប្រវត្តិមិនច្បាស់លាស់ និងមានតែគម្រោងខ្យល់។
លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Mengly J. Quach Education។

បើតាមលោកឧកញ៉ា គួច ម៉េង កន្លងមក មានអ្នកតាំងខ្លួនជាអ្នកជំនួញរកស៊ីអចលនទ្រព្យនៅកម្ពុជា ដោយបានប្រមូលលុយពីពលរដ្ឋដែលធ្វើការនៅលើពិភពលោក ជាពិសេស នៅកូរ៉េខាងត្បូង ក្រោមរូបភាពការចូលហ៊ុន ប៉ុន្ដែ នេះជាសកម្មភាពបោកប្រាស់។  

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅស្រុកណាក៏ដូចស្រុកណាដែរ គេមិនដែលរកស៊ីផ្ញើលុយចូលហ៊ុននោះទេ មានតែមនុស្សល្ងង់ មិនចេះទុកដាក់លុយកាក់ក្នុងហោប៉ៅ អាហ្នឹង គេហៅថា ចាញ់បោកគេ»។ ឧទាហរណ៍ ថា ១០នាក់ហ្នឹង យកទៅចូលហ៊ុនគ្នា ម្នាក់នោះខ្ចីមិត្តភក្តិបួនដប់នាក់ទៀត ហើយក្មួយឯងខ្ចីមិត្តភក្តិ និងហៅគ្នាទៀត វាទាញគ្នាដូចសម្បុកពីងពាងអ៊ីចឹង។... ទីមួយ ដោយសារ លុយហ្នឹងតិចពេក គេមើលស្រាល ទីពីរ ពេលលុយចូលគ្នា បានផលក៏តិចដែរ ហើយបើចូលគ្នា ថ្ងៃក្រោយចៃដន្យចំណេញ ក៏វាស្តាយក្រោយដែរ អ៊ូ បើអញធ្វើតែម្នាក់ឯងចំណេញ១០០ភាគរយហើយ។ ចុះឡើងៗ រកវិធីហុចលុយឲ្យវិញមិនកើត ស៊ីដាច់បាត់»។

កន្លងមក មានអ្នកជំនួញមួយចំនួន បានទៅបើកសិក្ខាសាលា បញ្ចុះបញ្ចូលពលករនៅកូរ៉េខាងត្បូង ដើម្បីប្រមូលលុយពួកគេ ដោយគ្រាន់តែបង្ហាញគម្រោងអចលនទ្រព្យផ្សេងៗ ប៉ុន្ដែ ជាគម្រោងបោកប្រាស់ និងគ្មានច្បាប់ទទួលស្គាល់ជាដើម។ មានពលករខ្មែរនៅកូរ៉េខាងត្បូង មិនតិចទេ ដែលចាញ់បោកគេ។ 

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំយុវជនខ្មែរទាំងអស់ កុំតក់ក្រហល់ និងគួរតែសន្សំលុយជាមុន ហើយបើចង់វិនិយោគ មិនត្រូវផ្ញើលុយនៅហោប៉ៅគេនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិន បើកយុទ្ធនាការចុះចាប់សម្ភារកីឡាក្លែងក្លាយ ខណៈការប្រកួត World Cup ជិតឈានចូលមកដល់

ព័ត៌មាន
ស្របពេលដែលរដូវ World Cup 2018 កាន់តែកៀកនឹងចូលមកដល់ ការផលិតសម្ភារកីឡាក្លែងក្លាយនៅប្រទេសចិន សម្រាប់លក់ចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្…

ម៉ាក​ឱសថ Health Lane របស់ម៉ាឡេស៊ីមានលក់នៅទីផ្សារកម្ពុជាហើយ

ព័ត៌មាន
លោក វណ្ណឌី អគ្គនាយក្រុមហ៊ុន Health Lane បាននាំចូលឱសថប្រ៊េនម៉ាឡេស៊ីឈ្មោះថា «Health Lane» ចូលមកក្នុងទីផ្សារកម្ពុជា ដោយបានបើកសម្ពោធសាខាទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ