អត្ថបទពាណិជ្ជកម្ម

ឧកញ៉ា វេជ្ជ.គួច ម៉េងលី និពន្ធសៀវភៅពីរក្បាលបង្កប់យុទ្ធសាស្ត្រធ្វើជំនួញ និងការអប់រំ


ភ្នំដងរ៉ែក ទីពុំអាចភ្លេច និង១០៨ ចក្ខុវិស័យ គួច ម៉េងលី ជាឈ្មោះជាសៀវភៅ២ក្បាលដែលបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ក្នុងឆ្នាំ២០១៨នេះ ដែលជាស្នាដៃទី៤ និងស្នាដៃទី៥របស់ឧកញ៉ា គួច ម៉េងលី ដែលជាអ្នកជំនួញដ៏ល្បីក្នុងវិស័យអប់រំ។ សៀវភៅទាំង២ ក្បាលនេះ គឺជាសៀវភៅដែលបានបង្ហាញពី បទពិសោធន៍ជីវិតដ៏សែនជូរចត់ ការអប់រំ ការលើកទឹកចិត្ត ការរៀនចែករំលែក និង ការបង្ហាញពីចក្ខុវិស័យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី ក្នុងអាជីពជា ធុរជនដ៏ជោគជ័យ និងមានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា។
ឧកញ៉ា វេជ្ជ.គួច ម៉េងលី និពន្ធសៀវភៅពីរក្បាលបង្កប់យុទ្ធសាស្ត្រធ្វើជំនួញ និងការអប់រំ
ដោយ

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក​​ប្រធាន​ក្រុមប្រឹក្សា និងជា​អគ្គនាយក​ប្រតិបត្តិ​នៃក្រុម​ហ៊ុន MJQE បាន​ឲ្យ​ដឹងថា សៀវភៅ​ដែលមាន​ចំណង​ជើងថា ភ្នំដងរ៉ែក ទីពុំអាច​ភ្លេច គឺជាអ្វី​ដែលលោក​ចង់ ចែករំលែក​ដល់​សាធារណៈជន ឲ្យ​បានដឹង​ពីបទពិសោធន៍​ជីវិត​ដ៏សែន​កម្សត់ តស៊ូ ព្យាយាម​ពុះពារ ជំនះ គ្រប់ឧសគ្គ​សព្វបែប​យ៉ាង ទម្រាំមាន​ថ្ងៃនេះ ។

សៀភៅដែលនិពន្ធដោយ លោកឧកញ៉ា គួច ម៉េងលី

ចំនែកសៀវភៅ ១០៨ ចក្ខុវិស័យ គួច ម៉េងលី វិញ គឺលោ​ក​ឧកញ៉ា​ ចង់បង្ហាញ​ពីយុទ្ធសាស្ត្រ​ធ្វើជំនួញ វិធីសាស្ត្រ​លើក​ទឹកចិត្ត បណ្ដុះ​ឲ្យមាន​ភាព​ក្លាហាន ឲ្យ​មានការ​ទទូច​ព្យាយាម ម្ចាស់ការ ពិសេស​បណ្ដុះឲ្យ​មានវប្បធម៌​ចែករំលែក រួមនឹង​ទស្សនៈ​ជីវិតដែល​កើតចេញ​ពីបទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ឧកញ៉ា​ផ្ទាល់ ។

សៀភៅដែលនិពន្ធដោយ លោកឧកញ៉ា គួច ម៉េងលី

ក្រៅពី​អាជីព​ជាអ្នក​ជំនួញ​ក្នុងវិស័យ​អប់រំហើយ ​លោកឧកញ៉ា​ គួច​ ម៉េងលី ​​ក៏​​ជា​​វេជ្ជបណ្ឌិត​​មួយ​រូប ​ដែលបានបញ្ចប់​​ការ​សិក្សា​​នៅ​​សហរដ្ឋ​អាមេរិក​​ផងដែរ។ ក្រោយពីពេល​ទំនេរ​ពីការងារ​អាជីវកម្ម​ហើយ លោកឧកញ៉ា តែងតែ​ចំណាយ​ពេលវេលា​ក្នុងការ​និពន្ធ​សៀវភៅ ដែលនិយាយ​ពីការ​ចែក​រំលែក​បទពិសោធន៍​​ជីវិតលើ​អាជីវកម្ម ការអប់រំ​ផ្នែកស្មារតី ការលើក​ទឹកចិត្ត​មនុស្ស​ពេល​បរាជ័យ ការមាន​វប្បធម៌​ចែក​រំលែក​​ឲ្យ​គ្នា ព្រមទាំង​ការបណ្តុះ​គំនិត​ឲ្យ​ស្រលាញ់​ជាតិ​មាតុភូមិ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ជំរុញឲ្យអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន និង សំណង់ផ្សេងៗ ងាកមកចាប់ផ្តើមអភិវឌ្ឍអចលនទ្រព្យប្រកបដោយស្…

ផែនការពង្រីកទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម ទទួលបានបរាជ័យ

ព័ត៌មាន
រហូតមកដល់ចុងឆ្នាំ ២០១៨នេះទៅហើយ នៅឡើយ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និង វៀតណាម នៅតែពុំទាន់សម្រេចបានទៅតាមផែនការ គោលដៅកំណត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ