ផ្លូវរថភ្លើងឡាវ-េវៀតណាម

ឡាវសិក្សាគម្រោងផ្លូវរថភ្លើងតម្លៃ៥ពាន់លានដុល្លារ តភ្ជាប់ទៅដល់វៀតណាម


ឡាវសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥ពាន់លានដុល្លារ តភ្ជាប់ទៅដល់វៀតណាម។ រដ្ឋាភិបាលប្រទេសឡាវបានផ្ដល់ភ្លើងខៀវពីការសិក្សាលទ្ធភាពសម្រាប់គម្រោងផ្លូវដែកមួយដែលនឹងតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ទៅកាន់ទីក្រុងថាខេក (Thakhek) នៅក្នុងខេត្តខាំមឿន (Khammouane) ប្រទេសឡាវ ហើយអាចបន្ដរហូតដល់ទៅដល់ប្រទេសវៀតណាម។ គម្រោងសិក្សានេះ ត្រូវបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលឡាវ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មប្រេងឡាវ (PetroTrade)។ នេះបើតាមការរាយការណ៍របស់កាសែត Lao Economic Daily កាលពីម្សិលមិញ។
គម្រោងផ្លូវដែកមួយដែលនឹងតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ទៅកាន់ទីក្រុងថាខេក (Thakhek) នៅក្នុងខេត្តខាំមឿន (Khammouane) ប្រទេសឡាវ ហើយអាចបន្ដរហូតដល់ទៅដល់ប្រទេសវៀតណាម។
ដោយ

គម្រោងសិក្សាផ្លូវដែកនេះ ត្រូវបានគេស្គាល់ឈ្មោះថា គម្រោងផ្លូវដែកឡាវ-វៀតណាម (LVRP) ដែលជាការតភ្ជាប់ផ្លូវដែកតែមួយរវាង​ប្រទេស​ឡាវ និង​ប្រទេ​ស​វៀតណាម ហើយ​គម្រោង​ផ្លូវ​ដែក​រថភ្លើងអគ្គិសនី​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ ៥ ពាន់លានដុល្លារ​ដែល​នឹង​មានចម្ងាយរត់​​ប្រហែល​ ៤៥២ គីឡូ​ម៉ែត្រ។

ក្នុងដំណាក់កាលដំបូង ផ្លូវរថភ្លើង​នេះ ​នឹងតភ្ជាប់ទី​ក្រុង​ថាខេក ​ក្នុងខេត្តកាមឿន​​ប្រទេសឡាវទៅ​កាន់​​កំពង់ផែ​សមុទ្រ​វុង​អាង (Vung Ang)​ នៅ​ក្នុងប្រទេសវៀតណាម​​ដែល​មាន​ចម្ងាយប្រហែល​​ជាង ១៣៩ គីឡូម៉ែត្រ។ បន្ទាប់​មក​នៅ​​ដំណាក់​កាល​ទី​២​​នឹង​ត​ភ្ជាប់​ផ្លូវ​រថភ្លើងនេះ​​ពី​ក្រុង​ថាខេក​​​ទៅ​កាន់​រដ្ឋ​ធានី​​វៀងចន្ទន៍​​ប្រទេស​ឡាវ​ក្នុង​​ចម្ងាយ​ផ្លូវ ​៣១២ ​គីឡូម៉ែត្រថែម​​ទៀត​។​

អនុស្សរណៈយោគយល់គ្នា លើការសិក្សាគម្រោង​ផ្លូវរថភ្លើងថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី ខាំឆាញ វង់​សេណេ​ប៊ុន​ អនុ​រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ​ឡាវ​ និង​លោក វៀង ខន សិទ្ធីសាយ អនុប្រធាន​ក្រុមហ៊ុន​ PetroTrade នៅ​ក្រោម​វត្តមាន​មន្ត្រីរដ្ឋាភិបាល​មួយ​ចំនួនទៀត​​។

លោក វៀង​ខូន សិទ្ធី​សាយ (Viengkhone Sitthixay)​ បានមានប្រសាសន៍​នៅក្នុងពិធីចុះហត្ថលេខា​នេះ​ថា ​ក្រុមហ៊ុនរបស់លោក​បានទទួលការជឿទុកចិត្តពីរដ្ឋាភិបាលឡាវ​ក្នុងការវិនិយោគ និង​អភិវឌ្ឍន៍គម្រោងមួយចំនួន។

លោក សិទ្ធីសាយ​ ​បាន​បន្ត​ថា ​គោលបំណង​រួម​នៃ​គម្រោង​នេះ​គឺ​ដើម្បី​រួមចំណែក​ដល់​ការ​សម្រេច​បាន​​នូវ​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ឡាវ​ពី​ប្រទេសដែល​គ្មាន​ផ្លូវ​សមុទ្រ​​ទៅ​ជា​ប្រទេសមាន​តំណ​ភ្ជាប់​ផ្លូវ​គោក​​​​។

គម្រោងផ្លូវដែកឡាវ-វៀតណាម ដែលគេ​កំពុង​ពិចារណា​​តាំងពីឆ្នាំ២០១៥​មក​នោះ ​​​នឹងអនុ​ញ្ញាតឱ្យ​មានសមាហរណកម្មការផ្គត់ផ្គង់ភ័ស្តុភាររវាងឡាវ និងវៀតណាម ដែល​ជា​ផ្នែក​មួយ​នៃគម្រោង​តភ្ជាប់ភ័ស្តុភារឡាវ​ (LLL) តាម​រយៈ​ការ​តភ្ជាប់កំពង់ផែសមុទ្រវង់​អាង​ ​​ជាមួយ​ផ្លូវ​ដែក​ឡាវ-វៀតណាម​​ កំពង់ផែស្ងួតថាណាឡេង (Thanaleng) និងមជ្ឈមណ្ឌលភ័ស្តុភារ​​ក្រុង​វៀងចន្ទន៍។​

តាមរយៈការតភ្ជាប់ទៅកាន់មជ្ឈមណ្ឌលភ័ស្តុភារ​នៅទីក្រុងវៀងចន្ទន៍​នោះ​​ ផ្លូវដែកថ្មីនេះក៏នឹងអនុ​ញ្ញាតឱ្យមានទំនាក់ទំនងដឹកជញ្ជូន​ និងការដឹកជញ្ជូនកាន់តែ​ជិតរវាង​ប្រទេស​វៀតណាម ឡាវ ​ថៃ ​និងប្រទេសចិនផងដែរ។​

ក្រុម​ហ៊ុន​ប្រេង PetroTrade បាន​និយាយថា ក្រុម​ហ៊ុន​នេះ​នឹងជួលក្រុមហ៊ុន​ប្រឹក្សាយោ​បល់​​ឯករាជ្យ​ក្នុងស្រុក​ និងអន្តរជាតិ​ឱ្យ​​អម​ដោយ​​នាយកដ្ឋានរដ្ឋាភិបាលពាក់ព័ន្ធដើម្បីអនុវត្តការងារនេះ ​ដែលត្រូវបានគេ​រំពឹងថានឹងបញ្ចប់រួច​រាល់​ និងអនុម័តក្នុងរយៈពេល ២៤ ខែ​ខាង​មុខ​ទៀត​៕

អត្ថបទ៖ សុខ ជា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីឥណ្ឌូនេស៊ីថា លោកពូទីនយល់ព្រមបើកផ្លូវសមុទ្រសម្រាប់នាំចេញស្រូវសាលីរបស់អ៊ុយក្រែន

ព័ត៌មាន
បន្ទាប់ពីបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនបានមួយថ្ងៃ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក៏បានបន្ដជួបជាមួ…

រុស្ស៊ីបើកចំហចំពោះកិច្ចចរចាស្ដីពីអាវុធនុយក្លេអ៊ែរ ប៉ុន្ដែពេលនេះ មិនស្វាគមន៍អាមេរិកឡើយ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូបានបើកទូលាយ សម្រាប់ការសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ