សួនសត្វ​ ភ្នំពេញ សាហ្វារី

ពី​ថ្ងៃ​ស្អែក​ទៅ ​អាច​ចូល​មើល​សួនសត្វ​ភ្នំពេញ​សាហ្វារី​បាន​ហើយ... ប៉ុន្តែ សំបុត្រ​ថ្លៃ​បន្តិច!


សួនសត្វ​ភ្នំពេញ​សាហ្វារី និង​ជា​ព្រៃ​កម្សាន្ដ​ភ្នំពេញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មេសា​នេះ​ហើយ ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ និង​លោក​ជំទាវ ដែល​ជា​អ្នក​វិនិយោគ​លើ​សួន​សត្វ​នេះ ព្រមទាំង​អ្នក​មុខ​អ្នកការ​ជា​ច្រើន​រូប​ទៀត។
ការសម្ដែង​របស់សត្វ​ក្រពើ នៅ​ក្នុងសួន​សត្វ​ ភ្នំពេញ សាហ្វារី
ដោយ

ការ​បើក​សាក​ល្បង​នៅ​ក្រោយ​ពិធី​ក្រុង​ពាលី នាព្រឹក​ថ្ងៃ​ទី២៨ មេសា​នេះ ឃើញថា មាន​មនុស្ស​ចូលទិញ​សំបុត្រ​ទស្សនា​សួន​សត្វ​យ៉ាង​គគ្រឹក​គគ្រេង ដោយ​ថ្លៃសំបុត្រ​សម្រាប់​មនុស្ស​ធំ គឺម្នាក់ ១០​ដុល្លារ និង​ក្មេង​ម្នាក់ ៥​ដុល្លារ។ 

ដោយ​មើល​ឃើញ​នូវ​សន្ទុះ​នៃ​ការគាំទ្រ​ពី​មហាជន​ច្រើន​បែប​នេះ ខាង​សួន​សត្វ​ក៏​សម្រេចចិត្ត​ថា នឹង​បើក​សាកល្បង​ឲ្យ​សាធារណជន​ទិញ​សំបុត្រ​ចូល​ទស្សនាសួនសត្វ ភ្នំពេញ សាហ្វារី ពី​ថ្ងៃ​ស្អែក គឺ​ថ្ងៃទី២៩ ខែ​មេសា តទៅ។ 

បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​ជាច្រើន​​កន្លង​មក មតិ​មហាជន​ខ្លះ​បាន​ត្អូញត្អែរថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ហាក់​ដូចជា​ថ្លៃ​ពេក​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​អ្នក​ខ្លះ​សំណូមពរ​តម្លៃ​សំបុត្រ​នៅត្រឹមប្រហែល ២ ទៅ ៣​ម៉ឺន​រៀល​បាន​ហើយ។ យ៉ាងណា គេ​នៅ​មិន​ទាន់​បាន​ទទួល​ការឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយពី​សំណាក់​អ្នកគ្រប់គ្រង​សួនសត្វ​នេះ ជុំវិញ​បញ្ហា​តម្លៃ​សំបុត្រ​នេះ។

សួន​សត្វ ភ្នំពេញ សាហ្វារី បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក ក្រោម​ការ​អភិវឌ្ឍ​សាងសង់​ដោយ​ឯកឧត្តម អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។

លក្ខណៈ​ពិសេស​របស់​សួន​សត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មកពី​ប្រទេស​ផ្សេងៗ​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្វីទៅហៅថា "ប្រាក់ខែ​ឆ្លាត" ?

ព័ត៌មាន
មនុស្ស​ជា​ច្រើន​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ប៉ុន្តែ តែងតែ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​ចាប់​ផ្តើម​ដោយ​របៀប​ណា​ដើម្បី​សម្រេច​បាន​វត្ថុ​បំណង​…

វៀតណាម​ត្រៀម​កាត់បន្ថយ​ផ្ទៃដី​ដាំ​ម្រេច ក្រោយ​តម្លៃម្រេច​លើទីផ្សារ​សកល​ធ្លាក់​ចុះ

ព័ត៌មាន
ប្រធាន​សមាគម​ម្រេចរបស់​ប្រទេស​វៀតណាម បានលើក​ឡើងកាល​ពីពេលថ្មីៗ​នេះថា ប្រទេស​វៀតណាម​គ្រោងនឹង​កាត់បន្ថយ​តំបន់ដាំម្រេច​ខ្មៅ​របស់ខ្លួន​ចំនួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ