អត្ថបទពាណិជ្ជកម្ម

តោះ!​ ​ទូទាត់​ប្រាក់ដោយ Scan QR តាម​ អេស៊ីលីដាម៉ូបាល ដើម្បី​ចូលរួម​ទប់​ស្កាត់​ការឆ្លង​មេរោគកូវីដ-១៩!


ធនាគារ អេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​និង​ធំជាងគេ​បំផុត​មួយ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​អតិថិជន​របស់ខ្លួន ក៏ដូចជា​ប្រជាជន​ទូទៅ ឲ្យ​ងាក​មក​ប្រើ​ការ​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ Scan QR Code តាម​ អេស៊ីលីដាម៉ូបាល ជាជាង​ប្រើ​ប្រាស់​ក្រដាស​ប្រាក់ ក្នុង​អំឡុងពេល​កូវីដ-១៩នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​ហានិភ័យឆ្លង​ជំងឺ​កូវីដ-១៩ ។
ដោយ

ការអំពាវនាវនេះ​ស្របពេល​ជាមួយគ្នាដែលធនាគារ អេស៊ីលីដា បានអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) របស់ខ្លួន និង​ចំពេល​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភព​លោក​ទាំងមូល​កំពុង​ញាំញី​ដោយសារ​វិបត្តិ​ជំងឺ​ឆ្លងរាតត្បាតកូវីដ-១៩ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​ជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍ថា «ឥឡូវនេះ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​យើងហៅថា Fintech កាន់តែទំនើប ហើយ​ធនាគារ​អេស៊ីលីដា​យើង ក៏បាន​អភិវឌ្ឍ​ខ្លួន​យ៉ាងលឿនផងដែរនៅឆ្នាំ២០២១នេះ នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល ដោយរួមទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់ដោយ Scan QR Code តាម​ អេស៊ីលីដាម៉ូបាល ដូច្នេះ យើង​សូម​លើក​ទឹកចិត្ត​អតិថិជន និង​ប្រជាជនទូទៅ សូម​នាំគ្នា​ងាកមក​រក​ការទូទាត់​ប្រាក់​ដោយ​ប្រើ Scan QR Code តាម អេស៊ីលីដាម៉ូបាល ឲ្យបានកាន់តែច្រើន ។»

ស្កែនទូទាត់ជាមួយ QR (Scan QR) តាម​ អេស៊ីលីដាម៉ូបាល

លោកស្រីនាយិកា​បាន​បន្ត​ថា «ចំពោះ​អត្ថប្រយោជន៍​វិញ ការ​ទូទាត់​ប្រាក់​ដោយ​ប្រើ Scan QR Code តាម​ អេស៊ីលីដាម៉ូបាល គឺ​ងាយស្រួល រហ័សទាន់ចិត្ត ហើយជាពិសេស​បំផុតនោះ គឺក្នុងបរិបទ​វិបត្តិកូវីដ-១៩នេះ ការ​មិនប្រើ​ក្រដាស​ប្រាក់ផ្ទាល់ ការ​មិន​ប៉ះពាល់​ក្រដាស​ប្រាក់​ផ្ទាល់ មានន័យថា អ្នក​កាត់បន្ថយ​ហានិភ័យ​នៃការឆ្លងមេរោគ និងជំងឺផ្សេងៗ រួមទាំង​កូវីដ-១៩ ផងដែរ ។»

ទន្ទឹមនឹងនេះដែរ លោកស្រីនាយិកាបាន​បន្ថែមថា ការស្កែនទូទាត់ជាមួយ​ QR Code តាម អេស៊ីលីដាម៉ូបាល លោក​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ ដូច្នេះ រាល់ពេល​ទូទាត់​សម្រាប់​ការទិញ​ទំនិញ ឬ​ការទទួល​ទាហាន សូម​លោក​អ្នក​សួររក​ QR Code ធនាគារ អេស៊ីលីដា ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ ។ 

ស្កែនទូទាត់ជាមួយ QR (Scan QR) តាម​ អេស៊ីលីដាម៉ូបាល

បច្ចុប្បន្ន បើតាម​លោកស្រី​នាយិកា សុខ សោភា ការទូទាត់​ដោយ​​ Scan QR Code តាម​ អេស៊ីលីដាម៉ូបាល អាចធ្វើបាននៅក្នុង​ប្រទេសថៃ​ផងដែរ ហើយ​នៅកម្ពុជាវិញ អតិថិជន​អាច​ទូទាត់​តាម Scan QR Code ជាមួយនឹងដៃគូ​របស់ធនាគារ អេស៊ីលីដា ជាង ៦ម៉ឺន​កន្លែង នៅទូទាំងប្រទេស​កម្ពុជា ។ 

លោកស្រី សុខ សោភា បាន​ឱ្យ​ដឹង​បន្ថែម​ថា «អេស៊ីលីដា ម៉ូបាល App គិតមកដល់បច្ចុប្បន្ន មាន​អតិថិជន ជិត ២​លាន​នាក់​កំពុង​ប្រើប្រាស់​; ម៉ាស៊ីន អេធីអឹម មាន​ចំនួន ៧៥៣គ្រឿង, ម៉ាស៊ីន​ឆូត​កាត ចំនួន ៤២៩០​គ្រឿង, បណ្ណដក​ប្រាក់ អេស៊ីលីដា ចំនួន ១,០៦៣,៧៤១, បណ្ណ​ឥណ​ពន្ធ វីសា ចំនួន ១២៦,៣៨១; បណ្ណ​ឥណទាន វីសា ១៣,៥៥៨; បណ្ណ​ឥណពន្ធ ម៉ាស្ទ័រកាត ជាង ៨ ម៉ឺន និង​បណ្ណ​ឥណទាន ម៉ាស្ទ័រកាត ១,៤១២ ។ 

គួរបញ្ជាក់​ផង​ដែរថា នៅឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានដាក់​ឲ្យ​ប្រើប្រាស់ អេស៊ីលីដា​ម៉ូបាល ដោយ​មិន​គិត​ថ្លៃ​សេវា​នោះទេ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ងាកទៅផលិតបច្ចេកវិទ្យាសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ក្រោយលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទយក្សរបស់ចិន Huawei កំពុងងាកទៅរកការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនសម្រាប់បំរើការឲ្យ កសិករចិញ្ចឹមជ្រូកវិញម្តង ក្រោយ…

រដ្ឋសភាអាមេរិកនឹងបោះឆ្នោតសម្រេចលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច១,៩ទ្រីលានដុល្លារនៅសប្ដាហ៍នេះ

ព័ត៌មាន
ក្រោយពីទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិករួចមក នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារអាមេរិក នឹងត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ