អត្ថបទ​ពាណិជ្ជកម្ម

បើក​លក់​ថ្ងៃ​ដំបូង វីឡា​កូនកាត់​តម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​របស់​បុរី ប៉េង ហួត លក់​ដាច់​បាន​៨០%​ភ្លាម


បុរី ប៉េង ហួត បានផ្ដល់ជូនពិសេសកម្រមានសម្រាប់ប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មីរបស់ខ្លួនដែលស្ថិតក្នុងគម្រោង ហ្គ្រេនស្តារ ផ្លាទីនីម ដំណាក់កាលទី២ "អេកូ ខូឡិកសិន" (បឹងស្នោ) ដោយលក់ក្នុងតម្លៃត្រឹមតែ $99,800 ក្នុងចំនួនមានកំណត់។
បើក​លក់​ថ្ងៃ​ដំបូង វីឡា​កូនកាត់​តម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​របស់​បុរី ប៉េង ហួត លក់​ដាច់​បាន​៨០%​ភ្លាម
ដោយ

វីឡាកូនកាត់ម៉ូដថ្មីនេះចាប់បើកលក់ដំបូងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការលក់ក្នុងបុរី ប៉េង ហួត។ ក្រៅពីតម្លៃដ៏សមរម្យ ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពល រួមផ្សំជាមួយបរិបទរស់នៅប្រកបដោយលំហធម្មជាតិដ៏ស្រស់បំព្រង អតិថិជនក៏អាចមានជម្រើសបង់ប្រាក់ជាមួយធនាគារដៃគូរបស់បុរី ដែលអត្រាការប្រាក់ចាប់ពី 6.88% តែប៉ុណ្ណោះ។

តាមការឱ្យដឹងពីលោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី ប៉េង ហួត បានឱ្យដឹងថា “ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងប៉ុណ្ណោះនៃការចាប់បើកលក់នៃគម្រោងផ្ទះវីឡាកូនកាត់នេះ មានអតិថិជនសម្រេចចិត្តទិញ និងកក់ប្រាក់អស់ជាង៨០% ទៅហើយ ហើយក៏នៅមានអតិថិជនដែលទាក់ទងមកជាបន្តបន្ទាប់ទៀតដែរ ព្រោះតែវាគឺជាការផ្ដល់ជូនដ៏កម្រមានពីខាងបុរីផ្ទាល់”។

ទិដ្ឋភាពអ្នកមកទិញផ្ទះ​ នៅការិយាល័យលក់របស់​ក្រុមហ៊ុន បុរី ប៉េង ហួត នៅបឹងស្នោរ ខណ្ឌច្បារអំពៅ ភ្នំពេញ។

លោកស្រីបានបន្ថែមថា “វីឡាកូនកាត់ LV របស់បុរី ប៉េង ហួត គឺជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មី មានរចនាបថបែបទំនើបជាមួយបន្ទប់ធំទូលាយស័ក្ដិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មី។ វីឡាកូនកាត់ LV នេះមានទំហំធំទូលាយប្រវែង 4.2m x 10m កម្ពស់៣ជាន់ មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។ 

នៅជាន់ផ្ទាល់ដីទាំងមូលមើលទៅឃើញបរិវេណធំទូលាយដែលមានរចនាម៉ូដអមជាមួយជណ្តើរដ៏ទាក់ទាញខុសពីប្រភេទវីឡាកូនកាត់ផ្សេងៗទៀត រួមមានបរិវេណចម្អិនអាហារ បរិវេណទទួលទានអាហារ និងបរិវេណទទួលភ្ញៀវយ៉ាងស៊ីវិល័យ អាចឱ្យខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់តាំងពីខាងមុខរហូតដល់ខាងក្រោយ រួមនឹងកន្លែងចតឡាននៅខាងមុខផ្ទះថែមទៀតផង។ 

បន្ទប់ទទួលភ្ញៀវនៃវីឡាកូនកាត់ LV របស់ បុរី ប៉េង ហួត

ចំណែកនៅជាន់ទី១ មានបន្ទប់មេគ្រួសារ១ ដ៏ស័ក្ដិសមសម្រាប់គ្រួសារថ្មីថ្មោង និងបន្ទប់កូនស្រី ១ ។ ឯជាន់ទី២ មានបន្ទប់គេង២ធំទូលាយ និងបន្ទប់ទឹក២ ផ្តល់ផាសុកភាព និងភាពសុខដុមរមនាដល់ការរស់នៅរបស់អតិថិជន។”

ដូច្នេះដើម្បីកុំឱ្យឱកាសដ៏ពិសេសនេះរំលងផុត សូមអញ្ជើញមកសាកសួរព័ត៌មានពីការិយាល័យលក់របស់បុរី ប៉េង ហួត រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងលេខទូរសព្ទ 098 / 016 / 017 596 78 ចាប់ពីថ្ងៃនេះទៅ រហូតដល់ចំនួនផ្ទះអស់ពីស្ដុក។ 

លោកអ្នកក៏អាចតាមដានការផ្ដល់ជូនពិសេសផ្សេងៗទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់បុរីប៉េង ហួត (https://www.facebook.com/boreypenghuoth) ឬចូលរួមក្នុង Channel Telegram ផ្លូវការ Borey Peng Huoth៕

បន្ទប់គេង​នៃវីឡាកូនកាត់ LV របស់ បុរី ប៉េង ហួត



អត្ថបទបន្ទាប់


វៀតណាមនឹងក្លាយជាមេដែកស្រូបទាញការវិនិយោគបរទេស នៅក្នុងឆ្នាំ២០២១

ព័ត៌មាន
អ្នកបង្កើតគោលនយោបាយជាតិវៀតណាមបានអះអាងថា ប្រទេសវៀតណាម នឹងស្ថិតក្នុងចំណោមកំពូលតារាងជា គោលដៅវិនិយោគដ៏ទាក់ទាញបំផុត ក្នុងឆ្នាំ២០២១ ដែលរំ…

ក្រពើរួចពីអាងនៅសង្កាត់ព្រែកកំពឹស ចាប់បានមកវិញហើយ នៅល្ងាចនេះ

ព័ត៌មាន
ក្រពើមួយក្បាល ដែលបានរួចចេញពី អាងចិញ្ចឹមមួយកន្លែងនៅក្នុងសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី ១៥ ខែតុលា ត្រូវបានម្ចាស់កសិដ្ឋានចាប់បានមកវិញហើយ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ