Advertisement
Advertisement
Advertisement
ឥណទាននិងប្រាក់បញ្ញើ

ឥណទាននិងប្រាក់បញ្ញើនៅក្នុងវិស័យធនាគារនៅតែកើនក្នុងអត្រាពីរខ្ទង់ទោះបីមានកូវីដ-១៩


នៅក្នុងឆ្នាំ២០២០នេះ ការផ្ដល់ឥណទាន និងការទទួលប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ នៅតែបន្ដមានកំណើនល្អ បើទោះបីជាពេញមួយឆ្នាំកន្លងមកនេះ មានការរាតត្បាតនៃជំងឺកូវីដ-១៩ និងបង្កជាផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងណាក្ដី។
ធនាគារជាតិនៃកម្ពុជា(រូបភាព ៖www.nbc.gov.kh)
ដោយ
Advertisement

នៅក្នុងឆ្នាំ២០២០នេះ ការផ្ដល់ឥណទាន និងការទទួលប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ នៅតែបន្ដមានកំណើនល្អ បើទោះបីជាពេញមួយឆ្នាំកន្លងមកនេះ មានការរាតត្បាតនៃជំងឺកូវីដ-១៩ និងបង្កជាផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងណាក្ដី។

តាមតួលេខពីធនាគារជាតិនៃកម្ពុជា បានប៉ាន់ស្មានថា នៅឆ្នាំ២០២០ ឥណទានអតិថិជននៅក្នុងវិស័យធនាគារសម្រេចបានដល់ទៅជាង ៣៧ពាន់លានដុល្លារ កើនឡើងជិត១៥% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រាក់បញ្ញើអតិថិជនវិញ មានប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក កើនជាង១៥%។ ដោយឡែក ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅឆ្នាំ២០២០វិញ មានដល់ទៅជាង ៥៩ពាន់លានដុល្លារ កើនជិត១៦%។ តាមតួលេខនេះ បង្ហាញធា ទ្រព្យសកម្មរស់ប្រព័ន្ធធនាគារ មានប្រមាណជាង ២០០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២០ កំណើនប្រាក់បញ្ញើ និងប្រាក់កម្ចី សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គឺហាក់មានការថមថយបន្តិច ប៉ុន្ដែ នៅពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំ២០២០ ការផ្ដល់ប្រាក់កម្ចីអតិថិជនបានកើនឡើងវិញសន្សឹមៗ ស្របពេលដែល វិស័យអាជីវកម្មមានការងើបឡើងវិញ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ គណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានជិត១០លានគណនី កើនជាង១៥% ខណៈដែលឥណទានមាន ៣លាន ២សែន គណនី កើនត្រឹមតែ៣,៦%ប៉ុណ្ណោះ។

បើតាមធនាគារជាតិ ចំពោះការរៀបចំឥណទានឡើងវិញនៅក្នុងឆ្នាំ២០២០ គឺបានធ្វើឡើងចំនួនជាង ២៨ម៉ឺនគណនី ដែលានតម្លៃជាទឹកប្រាក់ប្រមាណ៤ពាន់២រយលានដុល្លារ ហើយការរៀបចំឥណទានឡើងវិញនេះ នឹងបន្ដរហូតដល់ត្រឹមពាក់កណ្ដាលឆ្នាំ២០២១នេះ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី Jack Ma បង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្រោយបាត់មុខតាំងពីខែតុលាឆ្នាំ២០២០

ព័ត៌មាន
សារព័ត៌មានរដ្ឋចិនផ្សាយថា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានបង្ហាញមុខជាសាធារណៈជាលើកដំបូង នៅក្នុងវីដេអូអនឡាញមួយ ជួបជាមួយនឹង...

ADB៖វិស័យ២របស់កម្ពុជាប្រឈមនឹងការបាត់បង់ការងារព្រោះតែខ្វះជំនាញ

ព័ត៌មាន
ចំនួនការងារក្នុងវិស័យឧស្សាហម្មកាត់ដេរ និងទេសចរណ៍អាចនឹងឈានដល់ការលុបបំបាត់នៅក្នុងបរិបទបច្ចេកវិទ្យា​ទំនើប​នៃ​បដិវ​ត្ត​ឧស្សាហកម្មលើក​ទី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ