វិស័យផលិតឱសថកម្ពុជា

ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជាព្រួយបារម្ភពីការនាំចូលឱសថពីបរទេសជាង ៩០%


ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃបរិមាណនាំចូលផលិតផលឱសថពីបរទេសយ៉ាងគំហុក។ បញ្ហាត្រង់នេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ចំណែកទីផ្សារអ្នកផលិតឱសថក្នុងស្រុកបាននឹងកំពុងជួបបញ្ហាប្រឈមជាច្រើនក្នុងការពង្រីកខ្លួនទៅមុខឲ្យកាន់តែល្អប្រសើរ ស្របពេលដែល បច្ចុប្បន្នអាជីកម្មផលិតឱសថនៅក្នុងប្រទេសកម្ពុជាមានចំណែកទីផ្សារ មិនដល់១០ភាគរយឡើយ។
ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជាព្រួយបារម្ភពីការនាំចូលឱសថពីបរទេសជាង ៩០%
ដោយ

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃរម្លឹកខួបលើក​ទី៦០ឆ្នាំ​នៃឱសថ​គីណាល់ ​លោកឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន​ផលិតឱសថ PPM   ដ៏ធំជាងគេ​នៅកម្ពុជា បានមាន​ប្រសាសន៍ថា​ បញ្ហាប្រឈម​ដែលកំពុងកើត​ឡើងនៅក្នុង​អាជីវកម្ម​ផលិតឱសថ​នៅកម្ពុជា​គឺការនាំចូល​ឱសថ​ពីក្រៅប្រទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែលធ្វើឲ្យ​ពិបាក​ក្នុងការគ្រប់គ្រង និង អ្វីដែល​គួរឲ្យកត់សម្គាល់​ជាពិសេស​ទៅទៀតនោះ គឺតម្លៃប្រកួត​ប្រជែង​មិនស្មើភាពគ្នា។

លោកឧកញ៉ា​ឱសថបណ្ឌិត បានលើកឡើង​ទៀតថា ផលិតកម្ម​ផលិតឱសថរបស់ ក្រុមហ៊ុន PPM មានកំណើន​ជារៀងរាល់ឆ្នាំ ហើយតម្រូវការ​ទីផ្សារនាំចេញ​ក៏បានកើនឡើង​ទៅតាមនោះដែរ។ ជាក់ស្តែង ក្នុងចំណោម២០ប្រទេស​ដែលក្រុមហ៊ុន​បាននាំចេញ​ឱសថនោះ ឃើញថា ប្រទេសនៅក្នុង​តំបន់អាហ្វ្រិក មានដូចជាប្រទេស ស៊ីណេហ្គាល់ និង ប្រទេសកូឌីវ័រ មានតម្រូវ​ការផលិតផល​ឱសថពី​ក្រុមហ៊ុន PPM ច្រើនជាងគេ។  ចំពោះតម្រូវការទីផ្សារ​ក្នុងស្រុកវិញ គឺ ក្រុមហ៊ុនផលិតឱសថ​ PPM តែងតែពង្រីក​ច្រវ៉ាក់​ផលិតកម្ម​ផលិត​ជារៀងរាល់ឆ្នាំ តែលទ្ធភាព​នៃការពង្រីក ធៀបនឹង​អ្នកនាំចូល​គឺនៅតូចជាងគេ​ខ្លាំងណាស់។

លោកឧកញ៉ា ហៃ លី អ៊ាង (ស្ដាំ) និងសម្ដេច សាយ ឈុំ (ឆ្វេង)

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានលើកឡើងពីតួលេខ​នៃការនាំចូល​ឱសថដែល​ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចូល​ឱសថក្នុងរង្វង់ ៣០០លាន​ដុល្លារ ដោយរាប់បញ្ចូល​ទាំងតម្រូវការ​រដ្ឋ និងឯកជន និងបើគិតពី​ចំណែក​ទីផ្សារ ស្មើនឹង៩០ ភាគរយ សុទ្ធសឹង​តែជា​ផលិតផល​ឱសថនាំចូល។

លោកឧកញ៉ាឱសថ​បណ្ឌិត បានបន្ថែមទៀតថា អាជីវកម្ម​ផលិត​ឱសថនៅកម្ពុជា មួយចំនួន​ភាគច្រើន ​ផ្តោតសំខាន់ទៅលើ ទីផ្សារអន្តរជាតិ ដែលមានភាព​ទូលំទូលាយជាង ទីផ្សារ​ឱសថនៅកម្ពុជា តួយ៉ាងដូចជា ក្រុមហ៊ុន​ផលិតឱសថ​ PPM  ​បានផលិតឱសថ​ជាច្រើនប្រភេទ ពិសេស ឱសថ គីណាល់ ដែលមាន​លក្ខណៈជាតិ និង ត្រូវបានទទួល​ស្គាល់​ជាអន្តរជាតិ អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។

ថ្លែងនៅក្នុងពិធីអបអរ​សាទរ​ខួបលើកទី ៦០ឆ្នាំនៃឱសថគីណាល់ នេះដែរ សម្តេច​វិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានកោតសរសើរ​ចំពោះឱសថគីណាល់ ដែលផលិត​ដោយកូនខ្មែរ នៅស្រុកខ្មែរ និងមានឈ្មោះបោះ​សំឡើង​នៅលើទីផ្សារជាតិ និង អន្តរជាតិ​តាំងពីឆ្នាំ ១៩៦០ រហូតមក​ដល់បច្ចុប្បន្ននេះ។ នេះគឺជាមោទនៈភាព​របស់ប្រទេស​កម្ពុជា​ដែលបង្កើត​ឱសថគីណាល់​នេះឡើងដើម្បីជាតិ​ខ្មែរ និង ដើម្បីសុខភាព​ប្រជាជនខ្មែរ។

សម្តេច សាយ ឈុំ បានបញ្ជាក់​អះអាងថា ក្រុមហ៊ុនផលិត​ឱសថ បានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការបង្កើន​ផលិតផល​ក្នុងស្រុក ដើម្បីជា​ការចូលរួម​ចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង សង្គមផងដែរ។

ពិធីអបអរសាទរខួបលើកទី ៦០ឆ្នាំនៃឱសថគីណាល់

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិតឱសថ PPM បាននិង​កំពុងផលិត​ឱសថជាង ២០០មុខ សម្រាប់ទីផ្សារ​ក្នុងស្រុក និងមានផលិតផល​នាំចេញជាង ៥០មុខផង សម្រាប់ប្រកួត​ប្រជែង​នៅលើឆាក​អន្តរជាតិ ដូចជាទីផ្សារ​អាហ្រ្វិក ឡាវ មីយ៉ាន់ម៉ា នឹងរំពឹងឈាន​ជើងចូលទីផ្សារ​បារំាង អាមេរិក និងជប៉ុន នាពេលឆាប់ៗ​ខាងមុខផងដែរ៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្ម អះអាងថា «តម្លៃស្រូវនៅសមរម្យនៅឡើយ» តែកសិករថា «តម្លៃធ្លាក់ចុះ ហើយទិន្នផលក៏បានតិច និងប្រឈម​នឹងការខាតបង់»

ព័ត៌មាន
ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានអះអាងថា តម្លៃស្រូវឆ្នាំនេះ គឺនៅសមរម្យនៅឡើយ ហើយបានចាត់ទុកការរិះគន់រ…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនទាន់ប្រើប្រាស់ឱ្យអស់សក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជា កំពុងសម្លឹងមើលទីផ្សារឆ្ងាយៗប៉ុន្តែមិនទាន់បានប្រើប្រាស់ ទីផ្សារជិតបង្កើយ ឲ្យអស់សក្តានុពលនោះទេ ជាពិសេសគឺ កិច្ចព្រមព្រៀងពាណិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ