ចំណូលក្រុមហ៊ុនធ្លាក់ចុះ

ឧកញ៉ា កែវ មុំ៖ ក្រុមហ៊ុននំស្រួយលីលី បាត់ចំណូលដល់៤០% ព្រោះតែបញ្ហាកូវីដ-១៩


ក្រុមហ៊ុនឯកជនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍សហគមន៍លើកទី៣ដែលត្រូវបានគេចាត់ទុកថា ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍សហគមន៍២លើកមុនទៀត ក្នុងនោះក្រុមហ៊ុននំស្រួយលីលី ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ល្បីមួយខាងផ្នែកផលិតនំជាច្រើនប្រភេទ បានត្អូញត្អែរថា បានធ្លាក់ចំណូលប្រមាណ៣០ ទៅ ៤០ ភាគរយ នៅអំឡុងពេលមានវិបត្តិមេរោគឆ្លងកូវីដ-១៩នេះ។
ឧកញ៉ា កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី។ រូបភាព៖ ខេមបូណូមីស
ដោយ

លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិតនំស្រួយ​លីលី បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុនរបស់លោកជំទាវ កំពុងតែជួប​ប្រទះ​ការលំបាកយ៉ាងខ្លាំង ដោយសារតែ​ការរីករាលដាល​នៃព្រឹត្តិការណ៍​សហគមន៍ ធ្វើផលិតផល​នំស្រួយ​លីលី​លក់មិន​សូវដាច់ និងមាន​ការថយចុះ​ចំណូលដល់ទៅ​ប្រមាណ​ពី​៣០%ទៅ៤០%។

លោកជំទាវឧកញ៉ា កែវ មុំ បានបញ្ជាក់ថា ៖«រឿងបញ្ហា គឺវាបញ្ហាហើយ គឺលក់​មិន​ដាច់រឿងចំណាយ​វាថេរ ហើយ​ការលក់ធ្លាក់ចុះ អ៊ីចឹងថ្លៃដើមវាស្មើ​នឹងកើនឡើង​ធ្វើឲ្យ​យើងខាត​ដែរហ្នឹង មិនស្មើដើម​ហើយវាខាត​ទៅទៀត​ក្នុងដំណាក់កាលនេះ ដោយសារ​ការលក់​វាតិចពេក យើងរត់អត់​រួចដែរបញ្ហា​ហ្នឹងធ្វើឲ្យ​ក្រុមហ៊ុន​ខាតដែរ​ហ្នឹង​ក្នុងមួយរយៈពេលហ្នឹង ៣វិច្ឆកា ២៨វិច្ឆកាហ្នឹង ស្ងាត់មួយភ្លែតទេ ក្រោយមកយើង​លក់ឡើង​វិញ​ធម្មតា តែដល់​២០កុម្ភៈនេះ គឺស្ងាត់ទៅៗ​តែម្តង»។

ដើម្បីជួយដោះស្រាយបញ្ហា​ទាំងនេះ រាជរដ្ឋាភិបាលបាន​ដាក់វិធានការ​៧ជុំ​រួចមកហើយ តែម្ចាស់ក្រុមហ៊ុនផលិត​នំស្រួយលីលី លោកជំទាវឧកញ៉ា កែវ មុំបញ្ជាក់ថា  សហគ្រាសខ្នាតតូចនិងមធ្យមមួយចំនួន មិនទាន់អាច​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវនានា​ដើម្បី​ទទួល​បាន ការជួយ​ពី​វិធានការណ៍​រាជរដ្ឋាភិបាល​បានដាក់ចេញ​មក ដូចនេះ គឺភាគច្រើន​មិនទាន់​ទទួល​បានជំនួយ​ទាំងអស់​នោះនៅឡើយទេ។

លោកជំទាវ​ឧកញ៉ា កែវ មុំ បានស្នើថា៖«រឿងវិស័យឯកជន គឺពិតជា​ត្រូវការ រាជរដ្ឋាភិបាល​ជួយខ្លាំងមែនទែន​តែម្តង បើសិនជា​រាជរដ្ឋាភិបាល​មិនជួយទេ​ហ្នឹង វិស័យSME គឺពិតជា​យ៉ាប់មែនទែន​ហើយ​ក្នុងសម័យនេះ។ហើយរឿង​វិធានការ​រាជរដ្ឋាភិបាល​ឲ្យដាក់គោលការណ៍​ជួយ​SME នោះធ្វើយ៉ាងណា​ឲ្យSME ទទួល​យកបាន ដូចជា​បង្កលក្ខណៈងាយស្រួល សម្រាប់​ការរៀបចំ​បែបបទ ឯកសារ ការស្នើសុំ ដើម្បីទទួល​បាន​ជំនួយ​រាជរដ្ឋាភិបាល ព្រោះថា SMEមិនមាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ក្នុងការធ្វើ​ការងារ​នេះនោះទេ អ៊ីចឹងស្នើសុំ​បើសិនជា​គាត់ជួយ SME នៅក្នុងស្រុកហ្នឹង គឺសូមជួយសម្រួល​បែបបទ​ឯកសារ ដើម្បីទទួល​បានហិរញ្ញប្បទាន ក៏ដូចជាជំនួយ​អីផ្សេងៗ​ហ្នឹង​ឲ្យងាយស្រួល​បន្តិចទៅ»។

បើតាមអ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្វីត្បិត​វិធានការ​ជួយស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ជុំទី៨ មិនដឹងថា​នឹងដាក់ចេញ​នៅពេលណា​ក៏ពិតមែនថា តែលោក​បញ្ជាក់ថា ថវិកា ជាង ១.១០០លានដុល្លារ បានត្រៀមរួច​ជាស្រេច ដើម្បីជួយសង្គ្រោះ​បន្ថែម​ដល់វិស័យ​ដែលរងផលប៉ះពាល់​ពីកូវីដ១៩ នៅក្នុងនោះ​ថវិកា​សម្រាប់ជួយ​ដល់វិស័យ​សហគ្រាស​ខ្នាតតូច និងមធ្យមក៏ស្ថិតនៅក្នុង​កញ្ចប់​ថវិកា​នេះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ខណៈអ្នកជាសះស្បើយមាន៣២នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់បន្ថែម…

មកស្គាល់​ស្ត្រីវ័យ​ក្មេង​ដ៏ស្រស់​សោភា​​​ដែលបកប្រែ​ឲ្យ​មន្ត្រី​​ជាន់ខ្ពស់ចិន​នៅឯកិច្ច​ប្រជុំ​អាមេរិក-ចិន នៅរដ្ឋ​អាឡាស្កា

ព័ត៌មាន
កិច្ច​ប្រជុំ​ជាន់ខ្ពស់​ពីរថ្ងៃ​រវាង​មន្ត្រីជាន់ខ្ពស់​ចិន​និង​មន្ត្រីជាន់ខ្ពស់អាមេរិក នៅរដ្ឋ​អាឡាស្កា សហរដ្ឋ​អាមេរិក បានស្ថិតក្រោម​ការតាមដាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ