សេដ្ឋកិច្ចម៉ាកាវ

សេដ្ឋកិច្ចម៉ាកាវ រំពឹងថានឹងងើបឡើងវិញនៅចុងឆ្នាំនេះ


សេដ្ឋកិច្ចតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ម៉ាកាវ ត្រូវបានគេរំពឹងថា នឹងងើបកើនឡើងវិញនៅឆមាសទី២នៃឆ្នាំ២០១៩នេះ ខណៈដែលនៅពេញមួយឆ្នាំ២០១៩នេះ រំពឹងថា សេដ្ឋកិច្ចម៉ាកាវអាចនឹងថមថយ១%។ នេះបើតាមការព្យាករចុងក្រោយមួយរបស់អង្គភាពវិភាគសេដ្ឋកិច្ច Economist Intelligence Unit។
សេដ្ឋកិច្ចម៉ាកាវ រំពឹងថានឹងងើបឡើងវិញនៅចុងឆ្នាំនេះ
ដោយ

របាយការណ៍ចុងក្រោយរបស់ការិយាល័យស្ថិតិ និងជំរឿនរបស់ម៉ាកាវបង្ហាញថា សេដ្ឋកិច្ច របស់ទីក្រុងដែលគេស្គាល់ថា ជាទីក្រុងទេសចរណ៍និងបណ្ដុំបនល្បែងដ៏ល្បីល្បាញនោះបាន​ថយចុះ២,៥% នៅក្នុងឆមាសទី១ នៅឆ្នាំនេះ។ ទោះយ៉ាងណា ទិន្នន័យ បានបង្ហាញដែរថា បើគិតនៅត្រីមាសទី២នៃឆ្នាំនេះ ឃើញថា សេដ្ឋកិច្ចម៉ាកាវមានការថយចុះ១,៨% តែហាក់នៅគ្រាន់បើ​ជាងកាលពីត្រីមាសទី១ ដែលមានការថយចុះរហូតដល់៣,២%ឯណោះ។

យ៉ាងណាក៏ដោយចុះ អង្គភាពវិភាគសេដ្ឋកិច្ច Economist Intelligence Unit បានព្យាករដែរថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចម៉ាកាវ អាចនឹងមានក្នុងអត្រា ៣,២% បើទោះបីជាវាមិនរំពឹងថា មានការប្រែប្រួលនៅក្នុងសូចនាករសំខាន់ៗក៏ដោយ។ ករណីលើកលែងសំខាន់ៗ អាចជាការបង្កើត​មូលធនថេរ ឬការវិនិយោគពីអត្រាអវិជ្ជមាន២១% នៅឆ្នាំនេះ ត្រូវបានកាត់បន្ថយឲ្យមានភាព​ប្រសើរឡើងមកនៅ១១,២% នៅក្នុងឆ្នាំ២០២០។

ភ្ញៀវទេសចរ​ដើរកម្សាន្ដ​នៅ​កន្លែងទេសចរណ៍​នៃទីក្រុង​ម៉ាកាវ

របាយការណ៍ព្យាករពីកំណើនសេដ្ឋកិច្ចម៉ាកាវនៅឆ្នាំ២០២០ខាងមុខ គឺរំពឹងលើក្បាលម៉ាស៊ីដឹកនាំ​សេដ្ឋកិច្ចសំខាន់ៗ គឺការបង្កើនសេវាកម្មនាំចេញ បើទោះបីជា វិស័យបនល្បែង របស់ម៉ាកាវនឹងបន្តធ្លាក់ចុះ ដោយសារតែមិនមានការវិនិយោគបង្កើតកាស៊ីណូថ្មីៗ និងការកាត់បន្ថយការចំណាយលេងល្បែង ពីភ្ញៀវទេសចរមកពីចិនដីគោកក៏ដោយ។

របាយការណ៍បានកត់សម្គាល់ទៀតតថា បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ដើម្បីធ្វើ​ពិពិធកម្មសេដ្ឋកិច្ច ដោយផ្ដោតទៅលើការបន្ថែមសេវាកម្មកម្សាន្ដ និងសកម្មភាពកម្សាន្ដផ្សេងទៀត ដែលមិនមែនបនល្បែងក៏ពិតមែនតែវានៅមិនទាន់ទទួលជោគជ័យនោះទេ។

អង្គភាពវិភាគសេដ្ឋកិច្ច EIU ក៏បានបញ្ជាក់ទៀតថា គម្រោងវិនិយោគសាធារណៈ ដូចជាតំបន់លំនៅដ្ឋាន​សង្គមថ្មី អគារវេជ្ជសាស្ត្រនៅលើកោះ និងដំណាក់កាលដំបូងនៃផ្លូវរថភ្លើង Macau Peninsula នឹងជំរុញដល់ការបង្កើតមូលធនថេរ (GFCF)។

ការចំណាយសាធារណៈ ត្រូវបានគេមើលឃើញថា នឹងបន្ដនូវសមាសធាតុចូលសម្រាប់​ផលិតផលក្នុងស្រុកសរុបរបស់ម៉ាកាវយ៉ាងឆាប់រហ័ស៕  

ម៉ាកាវ​រំពឹង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍ពិភពលោក នឹងជំរុញ​កំណើនទេសចរណ៍​ក៏ដូចជា​សេដ្ឋកិច្ច​
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញ ជុំវិញនឹងភាពមិនច្បាស់លាស់នៃទីផ្សារអចលនទ្រព្យក្នុងក្រុងព្រះសីហនុ

ព័ត៌មាន
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណ ដល់អាជីវកម្មល្បែងភ្នាល់តាម​អនឡាញ ឬហៅថា កាស៊ីណូអនឡាញ រួចមក គេសង្កេតឃើញថា វាបានបណ្…

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ថា ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​គឺ​​អាច​មាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ

ព័ត៌មាន
មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ហានិភ័យ​មួយ​ក្នុង​ចំណោម​ហានិភ័យ​ផ្សេង​ទៀត សម្រាប់​សេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ