ការចាក់វ៉ាក់សាំងកូវីដ-១៩

ម៉ាឡេស៊ីកំពុងពិចារណាឲ្យមានចាក់វ៉ាក់សាំងកូវី-១៩ ពីរប្រភេទបញ្ចូលគ្នា


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា ប្រទេសម៉ាឡេស៊ីកំពុងពិចារណាឲ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីរប្រភេទបញ្ចូលគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការពារការឆ្លងមេរោគដែលបំប្លែងខ្លួនថ្មី ខណៈដែលបច្ចុប្បន្នប្រទេសសមាជិកអាស៊ានមួយនេះ កំពុងប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ រាតត្បាតកាន់តែខ្លាំងឡើង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។
ម៉ាឡេស៊ីកំពុងពិចារណាឲ្យមានចាក់វ៉ាក់សាំងកូវី-១៩ ពីរប្រភេទបញ្ចូលគ្នា (រូបភាព៖https://www.malaysiachinainsight.com/)
ដោយ

រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និង នវានុវត្តន៍របស់ម៉ាឡេស៊ី លោក ឃៃរី ជេម៉ាឡូដឌីន (Khairy Jamaluddin) បានលើកឡើងថា ប្រទេសម៉ាឡេស៊ីបានទទួលទិន្នន័យពីប្រទេសអាល្លឺម៉ង់ ដែលបានយកវ៉ាក់សាំងប្រភេទ AstraZeneca សម្រាប់ចាក់ដូសទី១ ហើយបន្ទាប់មកយកវ៉ាក់សាំងប្រភេទ Pifzer ចាក់ដូសទី២ ដែលវិធីសាស្ត្រនេះ ត្រូវបានបង្ហាញឡើងដោយគណៈកម្មកាជាតិវ៉ាក់សាំងរបស់ប្រទេសអាល្លឺម៉ង់ផ្ទាល់តែម្ដង។

រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និង នវានុវត្តន៍របស់ម៉ាឡេស៊ី បន្ថែមថា វាអាចទៅរួច ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើតាមមធ្យោបាយនេះ ពីព្រោះថាក៏មានប្រទេសជាច្រើនកំពុងធ្វើការចាក់វ៉ាក់សាំងពីរប្រភេទបញ្ជូលគ្នានេះដូចគ្នាដែរ ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងខ្លួនមនុស្សសម្រាប់ប្រឆាំងទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មី។ ទោះយ៉ាងណា ប្រទេសម៉ាឡេស៊ីកំពុងតាមដានលើកិច្ចការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយម៉ាឡេស៊ីក៏មិនទាន់នឹងសម្រេចចិត្តឆាប់រហ័សពេកនោះដែរ ដោយរង់ចាំមើលទិន្នន័យជាភស្តុតាងបន្ថែមទៀតជាមុនសិន។ 

ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងមានការប្រឈមនឹងការឆ្លងកូវីដ-១៩ខ្លាំងក្លាជាងគេមួយនៅក្នុងតំបន់អាស៊ាន ដោយនៅខែមិថុនានេះ ប្រទេសនេះ ក៏បានបិទខ្ទប់ប្រទេសយ៉ាងតឹងរឹងផងដែរ ខណៈដែលការចាក់វ៉ាក់សាំងក៏កំពុងបន្ដពន្លឿនដូចគ្នា ដើម្បីអាចសម្រេចតាមគោលដៅនៅត្រឹមចុងឆ្នាំនេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ដើម្បីឲ្យប្រាកដថាវ៉ាក់សាំងនឹងត្រូវបានបញ្ជូនមកឆាប់ៗ បន្ទាប់ពីមានការពន្យារពេលផ្គត់ផ្គង់ពីប្រទេសថៃ។ បន្ថែមពីលើនេះ ម៉ាឡេស៊ីក៏បានស្នើវ៉ាក់សាំងប្រភេទ Johnson &Johnson និង Novovax តាមរយៈយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផងដែរ ដើម្បីធានាដល់ការទទួលបានវ៉ាក់សាំងសរុបដល់ជាង ៧៣លានដូស ពោលគឺចំនួននេះ គឺមិនត្រឹមតែគ្រប់គ្រាន់ទេ គឺលើសចំនួនប្រជាជនម៉ាឡេស៊ីសរុបដែលត្រូវការចាក់វ៉ាក់សាំងទៅទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩សរុបជាង ៦៧ម៉ឺននាក់ ស្លាប់ជាង៤ពាន់នាក់ ខណៈដែលករណីឆ្លងថ្មីប្រចាំថ្ងៃនៅប្រទេសនេះវិញ មានក្នុងរង្វង់ជាង៥ពាន់ទៅ ៦ពាន់នាក់ក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖«កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាព​ផុយស្រួយ​ ដោយសារភាពមិនច្បាស់លាស់នៃកូវីដ-១៩»

ព័ត៌មាន
ធនាគារពិភពលោក នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២១នេះ បានរក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងកំណើន៤% ក្នុងសេណារីយ៉ូ គោល ប៉ុន្តែជាមួយគ្នានេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ