ពាណិជ្ជកម្មម៉ាឡេស៊ី

ម៉ាឡេស៊ីនាំចេញទុរេនដល់ទៅប្រទេសជប៉ុនជាលើកដំបូង


ក្រុមហ៊ុននាំចេញទុរេនដ៏ធំមួយរបស់ម៉ាឡេស៊ី បានចាប់ផ្ដើមនាំចេញផលិតផលផ្លែទុរេន ចូលទៅកាន់ទីផ្សារប្រទេសជប៉ុនជាលើកដំបូងកាលពីពាក់កណ្ដាលខែមករា កន្លងទៅនេះ។ ការឈានទៅដល់ការនាំចេញទុរេន ទៅដល់ប្រទេសជប៉ុននេះ គឺបន្ទាប់ពីមានកិច្ចព្រមព្រៀងនាំចេញមួយ ដែលបានធ្វើកាលពីចុងឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី។
ម៉ាឡេស៊ី នាំចេញទុរេនដល់ទៅប្រទេសជប៉ុនជាលើកដំបូង (រូបភាព៖ LA Times)
ដោយ

ការនាំចេញ​​ទុរេន​​របស់​ក្រុមហ៊ុន សាជីវកម្ម Hernan របស់​ម៉ាឡេស៊ីនេះ គឺជាការនាំ​ចេញ​លើកទី១ ​ទៅកាន់ប្រទេសជប៉ុន ខណៈដែល​ប្រទេស​ម៉ាឡេស៊ី ក៏បាន​ស្វះស្វែង​រកទីផ្សារបន្ថែម​សម្រាប់​ផ្លែទុរេន​របស់ខ្លួន ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុននាំចេញ​ទុរេន​ម៉ាឡេស៊ី រំពឹងថា ផលិតផល​ទុរេន នឹងត្រូវបាន​ចែកចាយ និង​បញ្ជូន​ទៅដាក់លក់​នៅតាម​ផ្សារទំនើប​ក្នុងស្រុក​នៅប្រទេសជប៉ុន ក៏ដូចជា​ផ្សារលក់ទំនិញតូចៗ ការលក់តាមអនឡាញ និងតាមភោជនីយដ្ឋាន​ជាដើម ពិសេសនៅក្នុង​ទីក្រុង​ធំៗ​របស់ជប៉ុន​ដូចជា តូក្យូ ណាកូយ៉ា និងអូសាកា។

កាលពីឆ្នាំ២០២០ ប្រទេសជប៉ុន​នៅតែជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុតទី ៤ របស់​ម៉ាឡេស៊ី សម្រាប់​រយៈពេល ៦ឆ្នាំជាប់ៗគ្នា ដោយមាន​ទំហំពាណិជ្ជកម្មទ្វេភាគី​សរុប​ប្រមាណ ៣០ពាន់លាន​ដុល្លារអាមេរិក។ ក្នុងនោះ ម៉ាឡេស៊ី​នាំចេញទៅជប៉ុន​មាន លើស​ពីការនាំចូលពីជប៉ុន​មកវិញ​ប្រមាណ ១៦០លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុន និងប្រេងនៅអាស៊ី នៅតែបន្ដកើនឡើង បន្ទាប់ពីនៅអាមេរិកហក់ឡើងខ្ពស់

ព័ត៌មាន
ទីផ្សារភាគហ៊ុននៅអាស៊ី នៅតែបន្ដកើនឡើងនៅថ្ងៃ គិតមកត្រឹមថ្ងៃ ទី៩ កុម្ភៈ បន្ទាប់ពីសន្ទស្សន៍នៅលើ Wall Street សហរដ្ឋអាមរិក បានហក់ឡើងខ្ពស់ និង…

វ៉ាក់សាំង Sinovac របស់ចិន២លានដូសដែលថៃបញ្ជាទិញ នឹងទៅដល់ថៃក្នុងពេលឆាប់ៗ

ព័ត៌មាន
ប្រទេសចិនបានជូនដំណឹងដល់ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-O-Cha ថា ខ្លួនកំពុងត្រៀមដឹកជញ្ជូនវ៉ាក់សាំង Covid-19 ដែលថៃបានបញ្ជាទិញ ទៅកាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ