នយោបាយ​កម្ពុជា

ម៉ាឡេស៊ី​គ្រោង​បញ្ជូន​លោកស្រី មូរ សុខហួរ ទៅ​ប្រទេស​ទីបី


នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បាន​​និយាយ​​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា​នេះ ថា ប្រទេស​គាត់​កំពុងតែ​ស្វែងរក​ប្រទេស​ទីបី ដើម្បី​បញ្ជូន​លោកស្រី មូរ សុខហួរ ទៅ​ បន្ទាប់ពី​បាន​ចាប់​ឃាត់​​ខ្លួន​រួចមក។
លោកស្រី មូរ សុខហួរ អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ (CNRP) ដែល​ត្រូវបាន​តុលាការ​កម្ពុជា​រំលាយចោល កាលពីឆ្នាំ​២០១៧។
ដោយ

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឃាត់​ខ្លួន​លោកស្រី មូរ សុខហួរ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ស្វែងរក​​ចាប់​​ខ្លួន​​លោកស្រី ពី​បទ​រៀបចំ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ពេល​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

យោងតាមទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) លោក មហាធៀ មហាម៉ាត់ បាន​និយាយ​ដូច្នេះ​ថា «គោលការណ៍​របស់​យើង ជាពិសេស នៅក្នុង​អាស៊ាន ជាទូទៅ គឺ​ថា យើង​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃទេ។»

លោក មហាធៀ មហាម៉ាត់ បាន​បន្ត​ថា «យើង​មិន​ចង់​ឱ្យ​ពួកគេ​ប្រើ​ប្រទេស​ម៉ាឡេស៊ី​ជា​មូលដ្ឋាន​សម្រាប់​ការតស៊ូ​នៅក្នុង​ប្រទេស​ដទៃ​ទៀត​ទេ។ យើង​ចង់​និរទេស​គាត់ ... ឥឡូវនេះ យើង​កំពុង​ព្យាយាម​ស្វែងរក​ប្រទេស​ណា​ដែល​អាច​ទទួល​យក​គាត់។»

លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​២០១៧ បាន​ប្រកាស​ថា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ នៅថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ហៅ​ផែនការ​ត្រឡប់​មក​វិញ​នេះ ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា (Prayut Chan-o-cha) បាន​ប្រកាស​ហើយ​ថា គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី ចូល​ឆ្លង​កាត់​ប្រទេស​គាត់ ​មុននឹង​ឆ្លងកាត់​ព្រំដែន​ទៅ​កាន់​ប៉ោយប៉ែត ទឹក​ដី​កម្ពុជា​​នោះ​ទេ។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា​នេះ បាន​អំពាវនាវ​ដល់​អ្នក​ដែល​ទទួលរង​ការ​ចោទ​ប្រកាន់​ធ្វើ​រដ្ឋប្រហារ ប្រញាប់​ចូល​សារភាព​ទោស​កំហុស ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ។

សម្តេច ហ៊ុន សែន ក៏​បាន​អំពាវនាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ មាន​ការ​ព្រួយ​បារម្ភ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​ តែ​លើ​ជន​សង្ស័យ​តែ ៩​នាក់​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនលក់​យន្ដហោះ Airbus សម្លឹងឃើញឱកាស​ទីផ្សារនៅកម្ពុជា

ព័ត៌មាន
វិស័យអាកាសចរណ៍កម្ពុជាអាចនិយាយបានថា កំពុងបង្ហាញពីសក្ដានុពលកាន់តែខ្លាំង ស្របពេលដែលទិសដៅធ្វើដំណើរបានតភ្ជាប់កាន់តែច្រើនទាំងក្នុងតំបន់ និង…

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រំពឹងទទួលបានអ្នកដំណើរ ៦ លាននាក់ នៅដំណាច់ឆ្នាំ២០១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានរំពឹងទុកថា កំណើនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលជាអាកាសយានដ្ឋានមមាញឹកខ្លាំងជាងគេរបស់កម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ