មេរោគកូរ៉ូណាប៉ះពាល់វិស័យអាកាសចរណ៍ក្នុងពិភពលោក

វិស័យអាកាសចរណ៍ពិភពលោកនឹងខាតបង់ ៥ពាន់លានដុល្លារ ដោយសារបញ្ហាមេរោគកូរ៉ូណា


ដោយសារតែការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវ កូរ៉ូណា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្រេចផ្អាកជើងហោះហើរ និងមួយចំនួនទៀត កាត់បន្ថយចំនួនប្រតិបត្តិការរបស់ខ្លួន រវាងប្រទេសចិន ដែលធ្វើឲ្យ វិស័យអាកាសចរណ៍ទូទាំងសកលលោក អាចនឹងខាតបង់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
វិស័យអាកាសចរណ៍ពិភពលោកនឹងខាតបង់ ៥ពាន់លានដុល្លារ ដោយសារបញ្ហាមេរោគកូរ៉ូណា(រូបភាព៖www.nationthailand.com)
ដោយ

អង្គការ​មួយ​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៧០​ហើយ បាន​លុប​ចោល​ជើងហោះហើរ​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល ក្រុមហ៊ុន​ចំនួន ៥០​ទៀត បាន​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ពួក​គេ ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ គឺថា​នឹង​បាត់បង់​អ្នកដំណើរ​ជាង ២០​លាន​នាក់ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ ពោល​គឺ​បាត់​ចំណូល​ជាង ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

មុន​នឹង​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់នោះ សុទ្ធតែ​មាន​ផែនការ ពង្រឹងសមត្ថភាព​ជើងហោះហើរ​ជាមួយ ប្រទេស​ចិន បន្ថែម​ប្រមាណ ៩% ទៀត នៅ​ក្នុង​ត្រីមាស​ទី ១​នេះ តែ​ផ្ទុយ​ទៅ​វិញ បែរជា​កាត់​បន្ថយ​សមត្ថភាព​ដល់​ទៅ ៨០% ទៅ​វិញ​។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (www.icao.int)

អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ជប៉ុន នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ នៅ​ក្នុង​ត្រីមាស​នេះ ដោយ​វិស័យ​ទេសចរណ៍ អាច​នឹង​ខាតបង់​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​បាត់បង់​អ្នកដំណើរ​ជនជាតិ​។ រីឯ​ប្រទេស​ថៃ ឈរ​នៅ​លេខ​រៀង​ទី ២ ដែល​អាច​នឹង​បាត់បង់​ចំណូល​ប្រមាណ ១,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ពេល​ដែល​មាន ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា បណ្តា​ប្រទេស​មួយ​ចំនួន​ធំ បាន​សម្រេច​ផ្អាក​ជើងហោះហើរ​ជាមួយនឹង​ប្រទេស​ចិន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ មិន​អោយ​ចូល​មក​កាន់ ប្រទេស​របស់​ពួក​គេ ដូច​ជា អា​មេ​រិ​ក អង់គ្លេស អា​ល្លឺ​ម៉​ង់ ជប៉ុន​ជាដើម ដោយ​ក្តី​កង្វល់​ពី កត្តា​ប្រឈម​ធំ​ៗ ដែល​អាច​កើត​មាន​មក​សុខភាព​របស់​ប្រជាជន​ពួក​គេ​។

សេដ្ឋកិច្ច​ប្រទេស​ចិន កំពុង​តែ​ជួប​ការ​លំបាក​ហើយ ដោយសារ​តែ តម្រូវការ​ប្រើប្រាស់​ធ្លាក់​ចុះ ឧស្សាហកម្ម​ផលិត​កាន់តែ​ថមថយ ហើយ​វិស័យ​ដឹក​ជញ្ជូន​ក៏​ជួប​បញ្ហា​នូវ​បញ្ហា​ដ៏​ស្មុគស្មាញ ហើយ​បញ្ហា​កាន់តែ​ធំ​គឺ ចិន ប្រឈម​នឹង​ការ​បាត់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ដោយ​ពួក​គេ​បាន​សម្រេច​ផ្អាក​ជើងហោះហើរ ដែល​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ព្រមាន​ដែរ​ថា ការ​ហាមឃាត់​ជើងហោះហើរ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល ហើយ​វា​ក៏​មិន​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ជម្ងឺ​កូ​រ៉ូ​ណា នេះ​ដែរ គ្រប់​ប្រទេស​ទាំងអស់ គួរតែ​ធ្វើការ​ស្កេ​ន​អ្នកដំណើរ ដើម្បី​រក​មើល​អ្នក​ជម្ងឺឆ្លង គឺ​វា​ល្អ​ជាង ការ​ហាមឃាត់​ទាំងស្រុង​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យដឹកជញ្ជូនទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុសកូរ៉ូ-COVID 19

ព័ត៌មាន
ទីផ្សារនៃវិស័យដឹកជញ្ជូនទូទាំងសកលលោក ហាក់បីដូចជា ស្ងប់ស្ងាត់ ក្រោយការផ្ទុះឡើងនៃមេរោគកូរ៉ូណា ជាពិសេសបណ្តាប្រទេសដែលមានទំនាក់ទំនងដឹកជញ្ជូ…

ឥទ្ធិពលវីរុស Covid 19 ៖ សាំងហ្គាពួរ ត្រៀមកញ្ចប់ថវិកាពិសេស ៤,៦ ពាន់លានដុល្លារ ដើម្បីទប់ទល់

ព័ត៌មាន
ប្រទេសសាំងហ្គាពួរ បានបង្ហាញពីកញ្ចប់ថវិកាជំនួយជាបន្តបន្ទាប់ ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ច សម្ដៅដល់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃការរីករា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ