អចលនទ្រព្យ

រដ្ឋមន្រ្តី​ដីធ្លី ជា សុផារ៉ា អំពាវ​ដល់​​ពលរដ្ឋ​ត្រូវ​ពិនិត្យ​ជាមួយ​អាជ្ញាធរ មុន​ទិញ​ដី​ឬ​ផ្ទះ​ដើម្បីកុំ​ឲ្យ​​ចាញ់​បោក​គេ!


ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ពិនិត្យ​និង​សាកសួរ​អាជ្ញាធរ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ ឬ​ដី​នៅ​ទីតាំង​ណា​មួយ ដើម្បី​ជៀសវាង​ការ​ចាញ់​បោក​អ្នក​លក់​គម្រោង​មួយ​ចំនួន ដែល​កំពុង​បោក​ប្រាស់​ពលរដ្ឋ។
ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។
ដោយ

បើតាម​ឯកឧត្តម​រដ្ឋមន្រ្តី បញ្ហា​នេះ​ក៏​បាន​ក្លាយ​ជា​ហានិភ័យ​របស់​គម្រោង​លំនៅដ្ឋាន​សមរម្យ ដែល​ត្រូវ​មាន​វិធានការ​ដោះស្រាយ។

ឯកឧត្តម​រដ្ឋមន្រ្តី​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ម៉ា​ភ្នំពេញ​សព្វថ្ងៃ មាន​មនុស្ស​បោក​ម៉ា​ក្រុមហ៊ុន ដែល​ក្រសួង​កំពុង​ដោះស្រាយ។ មន្រ្តី​រាជការ ភាគ​ច្រើន​ជា​គ្រូ​បង្រៀន បាន​ទៅ​ទិញ​គម្រោង​លំនៅ​ដ្ឋាន​សមរម្យ តែ​ក្រុមហ៊ុន​ហ្នឹង​បាន​លើក​ប៉ាណូ​អស់​៤០០ដុល្លារ ហើយ​គូស​ប្លង់​ចែក​ដីឡូតិ៍ ដាក់​លក់​យក​ប្រាក់​កក់ ហើយ​យក​ដី​គេ​លក់​សោះ នៅ​ពេល​ពលរដ្ឋ​បង់​លុយ​កក់​ប៉ាច់ វា​រត់​បាត់។ ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ឈ្មោះ​ជាង​២០​ឆ្នាំ​ហើយ ឥឡូវ មនុស្ស​ហ្នឹង​ចង់​មក​បោក​លោក​គ្រូ​អ្នកគ្រូ ថ្ងៃ​មុន គាត់​មក​ទាមទារ​ដោះស្រាយ​សំណើ​នេះ ហើយ​យើង​កំពុង​ដោះស្រាយ»។

ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​បញ្ចុះ​បឋម​សិលា ការ​សាង់សង់​លំនៅដ្ឋាន​សមរម្យ​១០​អគារ ស្មើ​នឹង​ប្រមាណ​ ២ពាន់​យូនីត​របស់​ក្រុមហ៊ុន Arakawa ជប៉ុន ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ ខែវិច្ឆិកា។

បញ្ហា​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​ស្នើ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ក្តាប់​ឲ្យ​បាន​គ្រប់​ទីតាំង​ទាំង​អស់ ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ ដែល​មាន​គម្រោង​សាងសង់​នៅ​មូលដ្ឋាន​របស់​ខ្លួន។ 

លើស​ពី​នេះ ឯកឧត្តម ជា សុផារ៉ា បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​មន្រ្តី​រាជការ​ទាំង​អស់ ត្រូវ​ត្រួត​ពិនិត្យ ស្រាវជ្រាវ និង​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​ជាមុន មុន​នឹង​ទិញ​ផ្ទះ ឬ​ដី​នៅ​ទីតាំង​ណា​មួយ ដើម្បី​ជៀសវាង​ការ​ចាញ់​បោក​គេ ដែល​ធ្វើ​ឲ្យ​ខាត​បង់​លុយ​កាក់ និង​ពេល​វេលា៕




អត្ថបទបន្ទាប់


ខុនដូ​តម្លៃ​ពី​២​-៣​ម៉ឺន​ដុល្លារ​​​បើក​សម្ពោធ​​ហើយ​​នៅ​សង្កាត់​ទឹក​ថ្លា ភ្នំពេញ

ព័ត៌មាន
ខុនដូ​តម្លៃ​សមរម្យ​១០​អគារ ដែល​មាន​ ២​ពាន់យូនីត ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ…

សម្រាប់​រោងចក្រ​កាត់ដេរ កម្ពុជា​មិន​ទាន់​ឈាន​ដល់"រៀលូបនីយកម្ម"​នៅ​ឡើយ​ទេ

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍​​ថា ការតម្រូវ​ឲ្យ​បណ្តា​រោងចក្រ​កាត់ដេរ​ខោអាវ និង​ស្បែកជើង​នានា មក​បើក​ប្រាក់​បៀវត្សរ៍ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ