ការហាមឃាត់ធ្វើដំណើរចេញចូលរាជធានីភ្នំពេញ

សម្តេច ស ខេង៖ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ មិនអាចធានាបានថាធ្វើបាន១០០%ទេ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា «ខ្ញុំហ៊ាននិយាយថា មិនអាចនឹងធានាបាន១០០% ប៉ុន្តែយើងបានធ្វើការងារនេះ ប្រកបដោយការទទួលខុសត្រូវ អោយអស់លទ្ធភាព ដែលយើងមាន។» សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សម្ភារៈការពារវីរុសកូវីដ-១៩ដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមេសានេះ។
សម្តេច ស ខេង៖ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ មិនអាចធានាបានថាធ្វើបាន១០០%ទេ(រូបភាពពី ផេកក្រសួងមហាផ្ទៃ)

សម្តេច បាន​ថ្លែង​បន្ត​ថា «​យើង​ក៏​បាន​អនុវត្ត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ការ​ដែល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ហ្នឹង​ដែរ ការ​ដែល​ថា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​លើកលែង ការ​ចរាចរណ៍​ដែល​ចាំបាច់​មួយ​ចំនួន ឧទាហរណ៍​ដូច​ជា​ឡាន​ដឹក​ទំនិញ​ជាដើម​ចឹ​ង​។ ហ្នឹង​ក៏​យើង​បាន​ចាត់វិធានការ​ណ៍​ដែរ ហើយ​ក៏​យើង​បាន​ដឹកនាំ​ការងារ​នេះ​ឃើញ​ថា មក​ដល់​ពេល​នេះ វា​មិន​បាន​១០០%​ទេ យើង​ជឿ​ចឹ​ង ពីព្រោះ​ថា នេះ​បទបញ្ជា​មែន តែ​គឺ​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​របស់​យើង​ចាត់វិធានការ​តឹងរ៉ឹង រហូត​ដល់​ថា​យកទោស​យក​ទណ្ឌ​អ្នក​ដែល​មិន​បាន​គោរព​ទេ គ្រាន់តែ​អង្វរក អំពាវនាវ​ឲ្យ​គាត់​យល់ អោយ​គាត់​ចូលរួម តែ​ប៉ុណ្ណឹង​ទេ​។

សម្តេច​បាន​បន្ថែម​ថា «​អ​ញ្ចឹ​ង​ហើយ​វា​អាច​មាន អ្នកខ្លះ​ក៏​ទៅ​តាម​ផ្លូវជាតិ​មិន​បាន ក៏​ទៅ​តាម​ផ្លូវ​តូច​ៗ​ទៅ អ្នកខ្លះ​ទៀត គឺ​ទៅ​ពី​នាយ​ទៅ គឺថា​ជិះឡាន ទៅ​ដល់ ប្រហែល​២០០​ទៅ​៣០០​ម៉ែ​ត ពី​បា​រ៉ា​ស់ ចុះ​ដើរ​ក៏​មាន​ដែរ​ហើយ​គាត់​ថា ផ្ទះ​គាត់​នៅ​ខាង​មុខ​នោះ ឲ្យ​យើង​ធ្វើ​ម៉េច​។ ហើយ​ខ្ញុំ​តែងតែបាន​ណែនាំ ផ្តល់​នូវ​មតិយោបល់ ធ្វើ​ម៉េច​អាកប្ប​កិរ​យារ​បស់​មន្ត្រី​របស់​យើង គឺ​មិន​ត្រូវធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់ ឬ​ក៏​ឈាន​ទៅ​ដល់​ការ​ប្រទូសរ៉ាយ​អំពើ​ហិង្សា​ទាំង​អស់នោះ​ទេ​»​។

គួរ​បញ្ជាក់​ថា បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​នោះ​គឹ លើក​ទី​១ គឺ​ហាមឃាត់​មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ចេញចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ហាមឃាត់​ការ​ដំណើរ​ពី​ខេត្ត​មក​រាជធានី និង​ពី​រាជ​ធា​នៅ​ទៅ​ខេត្ត​វិញ ជា​ពិសេស​ប្រភេទ​រថយន្តឈ្នួល​ដឹក​មនុស្ស​ច្រើន​។ តែ​ក្រោយមក​ទៀត​ក៏​មានការ​កែតម្រូវ​បន្តិច​វិញ ដោយ​ហាមឃាត់​តែ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ខេត្ត​មក​ភ្នំពេញ ហើយ​ភ្នំពេញ​ទៅ​ខេត្ត​ប៉ុណ្ណោះ ហើយ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​ត្រូវ​ចាត់​ចូល​ជា​ភូមិសាស្ត្រ​តែ​មួយ​វិញ​។ ចំពោះ​ការ​ហាម​នេះ គឺ​បាន​អនុវត្ត​កាល់ពី​ថ្ងៃ​ទី ០៩ មេ​សា ហើយនឹង​ត្រូវ​បញ្ចប់​វិញ​បន្ទាប់​ពី​ចប់​ពិធី​បុណ្យចូលឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​បញ្ចុះ​តម្លៃ​អគ្គិសនី ៣ខែ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់ពី​វីរុស​កូវីដ១៩

ព័ត៌មាន
រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​យល់​ព្រម​បញ្ចុះ​តម្លៃ​ប្រើប្រាស់​អគ្គិសនី ១០% សម្រាប់​រយៈពេល​បីខែ គឺ​ខែមេសា ខែ​ឧសភា និងខែ​​មិថុនា។ នេះ​ប…

ក្រសួងសុខាភិបាលបកស្រាយជុំវិញករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ជាហើយ បែរជាលាប់វិញ

ព័ត៌មាន
ករណីបុរសម្នាក់រស់នៅក្នុងសង្កាត់ច្រាំងចំរេះ រាជធានីភ្នំពេញ បានលាប់ជំងឺកូវីដ-១៩ឡើងវិញ ដែលក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី០៩ ខែមេសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ