គម្រោងអភិវឌ្ឍន៍

ក្រសួងសេដ្ឋកិច្ច ផ្តល់អាជ្ញាបណ្ណប្រកបអាជីកម្មដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន១៥


រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២០ នេះបានសម្រេចផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់ក្រុមហ៊ុន អភិវឌ្ឍន៍ សំណង់នៅកម្ពុជាប្រមាណ ១៥ក្រុមហ៊ុន និងគិជាគម្រោងស្មើ នឹង១៨គម្រោង។
កម្មករ​សំណង់ កំពុង​សាងសង់​សំណង់​អគារ​មួយកន្លែង​ក្នុងរាជធានី​ភ្នំពេញ
ដោយ

ឯកឧត្តម ន​ង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា ការ​ស្នើ​សុំ​ទាំង​អស់នេះ ភាគច្រើន ជា​គម្រោង​អភិវឌ្ឍន​បុរី​លំនៅ​ដ្ឋា​ន និង​គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់​នៅ​រួម​ប្រភេទ​ខុន​ដូ​។

ឯកឧត្តម ន​ង ពិសិដ្ឋ បាន​គូសបញ្ជាក់​ទៀត​ថា គ្រប់​ក្រុមហ៊ុន​ទាំង​១៥ ដែល​ក្រសួង​បាន​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​នា​ឆ្នាំ​នេះ​គឺ​សុទ្ធតែ​ជា​គម្រោង​អភិវឌ្ឍន៍​មួយ ដែល​មាន​អាជ្ញា​បណ្ណ​សាងសង់​ត្រឹមត្រូវ​រួច​ជា​ស្រេច​ហើយពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

បើ​តាម​ឯកឧត្តម ន​ង ពិសិដ្ឋ ផ្អែក​លើ​ស្ថានភាព​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាក់ស្តែង​គឺ​ពិត​ណាស់​ថា នឹង​មិន​មាន​តែ​គម្រោង​ចំនួន​ជាង​១០​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ដែល​កំពុង​ប្រកប​អាជីវកម្ម​សំណង់​នៅ​កម្ពុជា​នៅ​ដើមឆ្នាំ​នេះ ពោល​គឺ​មាន​ច្រើន​ជាង​នេះ​ទៀត ខណៈ​គម្រោង​អភិវឌ្ឍន៍​សំណង់​មួយ​ចំនួន​កំពុង​បន្ត​ដាក់​ពាក្យ​ស្នើ​សុំ និង​ខ្លះ​ទៀត​ខ្វះ​ឯកសារ​ពាក់ព័ន្ធ​នឹង​គម្រោង​ស្នើ​សុំ​សាងសង់ និង​ក៏​មាន​គម្រោង​មួយ​ចំនួន​ទៀត​ដែល​បាន​អូស​បន្លាយ​ពេលវេលា​មិន​ព្រម​មក​ធ្វើការ​ចុះបញ្ជី​ដដែល​បើ​ទោះបី​មានការ​ជំរុញ​ពី​ក្រសួង​សេដ្ឋកិច្ច​ក៏​ដោយ​។

ទោះ​យ៉ាងណា មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​បាន​អះអាង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូ​វី​ដ ១៩ នេះ បាន​ទាញ​ទម្លាក់​សកម្មភាព​សាងសង់​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ ការ​អភិវឌ្ឍន៍​សំណង់​ទាំង​អស់នេះ​ក៏​កំពុង​ត្រូវ​បាន​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វ៊ីលីពិន​និយាយថា "បើ​ចិន​បាញ់​កងទ័ពជើងទឹកយើង យើងនឹងហៅអាមេរិក"

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេស​ហ្វ៊ីលីពិន លោក​ ថេអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បាននិយាយនៅថ្ងៃទី២៦ ខែសីហា ថា រដ្ឋាភិបាលក្រុងម៉ានិល​នឹង​យក​កិ…

ក្រសួងកសិកម្មកម្ពុជា សង្ឃឹមថាកូរ៉េនឹងបន្ដជួយគាំទ្រអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន នាពេលថ្មីនេះ បានលើកឡើងពីក្ដីសង្ឃឹមថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងនឹងបន្តជួយគាំទ្រដល់ការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ