ការទិញដីឡូត៍និងលំនៅឋាន

ក្រសួងសេដ្ឋកិច្ចប្រាប់ឲ្យពលរដ្ឋមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះការទិញដីឡូត៍ និងលំនៅឋាន


ដោយសារកំនើននៃការទិញលក់ដីឡូត៍និងលំនៅឋាន កើនឡើងយ៉ាងគំហុកនា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយករណីជម្លោះរវាងអ្នកទិញនិងអ្នកលក់ក៏កើតមានច្រើនផងដែរ ស្របពេលដែលហានិភ័យនានាឧស្សាហ៍កើតមានក្រោយពេលទិញលំនៅឋានផងនោះ ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃនេះ ដើម្បីដាស់តឿនដល់ពលរដ្ឋ មុននឹងទិញដីឡូត៍ឬលំនៅឋានទាំងនោះ។
ក្រសួងសេដ្ឋកិច្ចប្រាប់អោយពលរដ្ឋមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះការទិញដីឡូត៍ និងលំនៅឋាន(រូបភាព៖
ដោយ

នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ទិញ​ការ​លំនៅ​ឋាន ឬ​ដី​ឡូត៍ សាធារណៈជន​ទាំងអស់​គួរតែ​យល់​ដឹង​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​សុវត្ថិភាព និង​ជៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាននៅ​ពេល​ក្រោយ​។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​ការ​ទិញ​ដី​ឡូត៍ ពលរដ្ឋ​ត្រូវ​ពិនិត្យ​មើល​ថា​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូត៍ ឬ​ជា​របស់​អ្នក​ផ្សេង ហើយ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​នោះ​មាន​ជាប់​បន្ទុក​ឬ​អត់​។ មួយវិញទៀត​ត្រូវ​ពិនិត្យ​មើល​អោយ​បាន​ច្បាស់​នូវ ឯកសារ​បង់ពន្ធ​អចលនវត្ថុ ប័ណ្ណ​បំបែក​ក្បាលដី ខ្លឹមសារ​លំអិត​នៃ​កិច្ចសន្យា​ទិញ​លក់ និង​លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច​(​ដូច​មាន​ចែង​ក្នុង​ប្រកាស​លេខ​០៨៧​ដ​.​ន​.​ស ប្រក​/​នី​ក​. ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨  ស្តី​ពី​ការ​អភិវឌ្ឍ​ដី​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​)​។

សម្រាប់​ការ​ទិញ​លំនៅ​ឋាន​វិញ ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​មើល​អោយ​បាន​ច្បាស់​ដូច​ជា លិខិតអនុញ្ញាត​សាងសង់​(​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ឬ​សាលា​រាជធានី​-​ខេត្ត​) វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​នោះ​មាន​ជាប់​បន្ទុក​ឬ​អត់ ត្រូវ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​អភិវឌ្ឍ​លំនៅ​ឋាន (​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​) ឯកសារ​បង់ពន្ធ​អចលនវត្ថុ ប័ណ្ណ​បំបែក​ក្បាលដី និង​ខ្លឹមសារ​លំអិត​នៃ​កិច្ចសន្យា​ទិញ​លក់​។

 ហើយ​ប្រសិនបើ​មាន​ចំ​ង​ល់​ផ្សេង​ៗ សាធារណៈជន​អាច​ទាក់ទង​តាម​រយៈ​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន  ឬ​តាម​លេខ​ទូរស័ព្ទ​០១២ ៣៩៣ ៧២៧​ឬ ០៩៨ ៩៩៤ ៣៤៤ ក៏​ដូច​ជា​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​នាយកដ្ឋាន​គ្រប់គ្រង​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​ក៏​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអគារ ៥៥ជាន់ The Peak បំភ្លឺព័ត៌មានជុំវិញបញ្ហាពាក់ព័ន្ធនឹងដៃគូសាងសង់

ព័ត៌មាន
គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្ស…

ក្រសួងសេដ្ឋកិច្ចព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកដែល ផ្សព្វផ្សាយលក់អចលនទ្រព្យគ្មានអាជ្ញាបណ្ណ

ព័ត៌មាន
ជារៀងរាល់ថ្ងៃ នៅលើបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាម តែងតែមានការផ្សព្វផ្សាយ លក់គម្រោងអចលនវត្ថុ យ៉ាងគគ្រឹកគ្រេង ដែលមានដូចជាលំនៅឋាន អគារសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ