Advertisement
Advertisement
Advertisement
ក្រសួងសេដ្ឋកិច្ចចាត់វិធានការចំពោះអ្នកលក់អចលនទ្រព្យគ្មានអាជ្ញាបណ្ណ

ក្រសួងសេដ្ឋកិច្ចព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកដែល ផ្សព្វផ្សាយលក់អចលនទ្រព្យគ្មានអាជ្ញាបណ្ណ


ជារៀងរាល់ថ្ងៃ នៅលើបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាម តែងតែមានការផ្សព្វផ្សាយ លក់គម្រោងអចលនវត្ថុ យ៉ាងគគ្រឹកគ្រេង ដែលមានដូចជាលំនៅឋាន អគារសហកម្មសិទ្ធិ (ខុនដូ) និងដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបក្រសួងសេដ្ឋកិច្ច ប្រកាសនឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីដែលផ្សព្វផ្សាយលក់ គម្រោង អភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រសួងសេដ្ឋកិច្ចព្រមានចាត់វិធានការតឹងរ៉ឹង ចំពោះអ្នកដែលផ្សព្វផ្សាយលក់អចលនទ្រព្យគ្មានអាជ្ញាបណ្ណ
ដោយ
Advertisement

នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នោះ​បាន​បញ្ជាក់​ថា បើសិន​សាធារណៈជន​មាន​បំណង​ចង់​ទិញ​អចលនវត្ថុ (​លំនៅ​ឋាន អគារ​សហកម្មសិទ្ធិ និង​ដី​ឡូត៍​) គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដែរ ពលរដ្ឋ​ត្រូវ​ពិនិត្យ​មើល​ថា ឈ្មោះ​ម្ចាស់​អចលនទ្រព្យ ក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ ជា​របស់​អ្នក​អភិវឌ្ឍន៍​គម្រោង​ពុះ​ដី​ឡូត៍ ឬ​ជា​របស់​អ្នក​ផ្សេង ហើយ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​នោះ​មាន​ជាប់​បន្ទុក​ឬ​អត់​។ មួយវិញទៀត​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​នូវ ឯកសារ​បង់ពន្ធ​អចលនវត្ថុ បណ្ណ​បំបែក​ក្បាលដី ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យា​ទិញ​លក់ និង​លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច​។

សម្រាប់​ការ​ទិញ​លំនៅ​ឋាន​វិញ ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ដូច​ជា លិខិតអនុញ្ញាត​សាងសង់​(​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឬ​សាលា​រាជធានី​-​ខេត្ត​) វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​នោះ​មាន​ជាប់​បន្ទុក​ឬ​អត់ ត្រូវ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​អភិវឌ្ឍ​លំនៅ​ឋាន​ជាដើម​។

ប្រសិនបើ​មាន​ចំ​ង​ល់​ផ្សេង​ៗ សាធារណៈជន​អាច​ទាក់ទង​តាម​រយៈ​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន  ឬ​តាម​លេខ​ទូរស័ព្ទ​០១២ ៣៩៣ ៧២៧​ឬ ០៩៨ ៩៩៤ ៣៤៤ ក៏​ដូច​ជា​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​នាយកដ្ឋាន​គ្រប់គ្រង​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​ក៏​បាន​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចប្រាប់ឲ្យពលរដ្ឋមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះការទិញដីឡូត៍ និងលំនៅឋាន

ព័ត៌មាន
ដោយសារកំនើននៃការទិញលក់ដីឡូត៍និងលំនៅឋាន កើនឡើងយ៉ាងគំហុកនា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយករណីជម្លោះរវាងអ្នកទិញនិងអ្នកលក់ក៏កើតមានច្រើ...

រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ប្ដេជ្ញារឹតចំណងមេត្រីភាពឲ្យកាន់តែស្អិតល្មួតថែមទៀត

ព័ត៌មាន
ប្រទេសជប៉ុន គឺដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់កម្ពុជា ហើយប្រទេសនេះ ក៏ត្រូវបានគេមើលឃើញថា បានផ្ដល់ជំនួយអភិវឌ្ឍផ្លូវការមកដល់ប្រទេសកម្ពុជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ