ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធរចាត់ការតាមផ្លូវច្បាប់ លើអ្នកប្រឌិតផ្សាយព័ត៌មានថា វ៉ាក់សាំងចិនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម


ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែមីនា បានប្រកាសស្នើឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកប្រឌិតព័ត៌មាន ដែលថា ថ្នាំវ៉ាក់សាំងកូវីដ១៩របស់ចិន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម។ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ហើយក្រសួងចាត់ទុកវាជាការរៀបចំឡើង ដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ។
រូបភាព៖ ក្រសួងសុខាភិបាល
ដោយ

ការព្រមានឡើងពីក្រសួងសុខាភិបាលយ៉ាងដូច្នេះ គឺបន្ទាប់ពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានតសង្កេតឃើញថា មានការចែកចាយបន្តគ្នាជាច្រើនក្នុងបណ្តាញសង្គម TikTok ទាក់ទងនឹងព័ត៌មានមិនពិតដែលថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដរបស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»។

ក្រសួងសុខាភិបាល បានធ្វើការច្រានចោលការចុះផ្សាយព័ត៌មានមិនពិតនេះ ហើយក្រសួងក៏បានស្នើឲ្យ បងប្អូនប្រជាពលរដ្ឋបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង។

សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងដែល កម្ពុជាបានប្រើប្រាស់សម្រាប់ចាក់ជូនប្រជាជន គឺវ៉ាក់សាំងចិន Sinovac និង Sinopharm ត្រូវបានប្រើប្រាស់ច្រើនជាងគេ។ បន្ថែមពីនេះ កម្ពុជាក៏មានប្រើប្រាស់វ៉ាក់សាំងអាមេរិកប្រភេទ Pfizer, Johnson & John Son, និងវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំង Covishield ផលិតនៅឥណ្ឌាផងដែរ។

គិតមកត្រឹមថ្ងៃទី០៩ ខែមីនា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មានជាង៨២%ហើយ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមស្នើឲ្យចិនកុំធ្វើសមយុទ្ធយោធារំលោភលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសវៀតណាម បានស្នើទៅកាន់ប្រទេសចិន កុំរំលោភបំពានតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់សមុទ្រ ដោយប្រើប្រាស់ការធ្វើសមយុទ្ធយោធា នៅតំបន់សមុទ្រចិ…

វិបត្តិនៅអ៊ុយក្រែននឹងមិនប៉ះពាល់មហិច្ឆតាចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅឆ្នាំ ២០៣០ឡើយ

ព័ត៌មាន
ទីប្រឹក្សាជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បានឱ្យដឹងថា សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែននឹងមិនបញ្ឈប់ការជំរុញរបស់ចិន ដើម្បីនាំមុខសសហរដ្ឋអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ