ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19


ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគCovid-19 ដោយខ្លួនឯង(Rapid Test) តាមការឃោសនាពីបុគ្គល ឬតាមការផ្សព្វផ្សាយខុសច្បាប់មួយចំនួនបែបអនាធិបតេយ្យ ខណៈដែលក្រសួងអះអាងថា ការធ្វើតេស្តរកមេរោគCovid-19 នេះធ្វើឡើងតែ០២ទីតាំងប៉ុណ្ណោះគឺនៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។
ក្រសួងសុខាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកមរោគ Covid-19(រូបភាព Facebook)
ដោយ

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ស្តី​ពី​ការ​រក​ឃើញ​ករណី​ថ្មី​ៗ​នៃ​អ្នក​ឆ្លង​Covid-19 របស់​ក្រសួងសុខាភិបាល ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា​នេះ  បាន​បន្ថែម​នូវ​ខ្លឹមសារ ដែល​ជា​អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់ កុំ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រក​មេរោគ​Covid-19​ដោយ​ខ្លួនឯង ។​ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មានការ​ផលិត​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ច្រើន តែ​រហូត​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​Covid-19 ប្រភេទ​ណាមួយ ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក នូវ​ភាព​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​Covid-19 នៅឡើយ​ទេ ជា​ពិសេស​ប្រសិទ្ធភាព​នៃ​ការ​ធ្វើតេស្ត​រហ័ស​នេះ គឺ​នៅ​ទាប​ណាស់​។ ហេតុ​ដូចនេះ​ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត ចំពោះ​បុគ្គល​ឬ​ក្រុមហ៊ុន​ណា​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​Covid-19 ដោយ​មិន​មានការ​អនុ​ញ្ញា​ពី​ក្រសួងសុខាភិបាល​។ 

គួរ​បញ្ជាក់​ថា ក្រសួង​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដូច្នេះ ក្រោយ​ពេល​មានការ​បង្ហោះ​ពី​សំណាក់​បុគ្គល និង​ផេ​កមួយ​ចំនួន​អំពី​ការ​នាំ​ចូល​ចែកចាយ​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​Covid-19 នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​កន្លង​មក នាំ​អោយ​សាធារណៈជន​មានការ​ភ័ន្ត​ច្រ​លំហើយ​ទិញ​យក​មក​ប្រើប្រាស់​ដោយ​ខ្លួនឯង នាំ​អោយ​ខាតបង់​ថវិការ និង​កើត​មាន​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

សូម​ជម្រាប​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ​២០២០​នេះ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ១០៣​នាក់ ក្នុង​នេះ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​៨២​នាក់ (​ស្រី ២៦​នាក់ និង​ប្រុស ៥៦​នាក់​)​។ ករណី​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន ២១​នាក់ ក្នុង​នោះ​រួម​មាន បុរស​ជនជាតិ​ខ្មែរ ១៦​នាក់ បុរស​ជនជាតិ​ចិន ០១​នាក់ បុរស​និង​ស្ត្រី​ជនជាតិ​អង់គ្លេស ០៣​នាក់ និង​បុរស​ជនជាតិ​បារាំង​០១​នាក់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុស កូវីដ១៩ កំពុងរាតត្បាត

ព័ត៌មាន
ខណៈ​ដែល​​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួប​ទុក្ខ​លំបាក ភ្នាក់ងារ វីង នៅ​តាម​បណ្តា​ខេត្ត​នានា​និង​នៅ​ក្រុង​ភ្នំពេញ បាន​ស្ម័គ្រចិត្ត​ធ្វើ​យុ…

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើរតួនាទីកាន់តែសំខាន់នាអំឡុងពេលផ្ទុះរាតត្បាតកូវីដ១៩!

ព័ត៌មាន
អំឡុងពេលមានការផ្ទុះរីករាលដាលនៃមេរោគ Covid-19 នៅទូទាំងពិពភលោក រួមទាំងកម្ពុជាផងដែរនោះ គេសង្កេតឃើញថា ការខ្វាយខ្វល់ពីបញ្ហាសុខភាពពីសំណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ