សេវា​ទូទាត់​ប្រាក់​ចល័ត

ធនាគារ​ជាតិ​នឹង​​ផ្តល់​​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ផ្តល់​សេវា​ផ្ទេរ​-​​ទូទាត់​​ប្រាក់​​ចល័ត


ការផ្ទេរ​និង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ទូទាត់​ប្រាក់​ចល័ត​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន ដែល​មាន​ដូចជា ក្រុមហ៊ុន wing, true money, លីហួរ វេរ​លុយ អាស៊ីវេរ​លុយ ។ល។ របាយការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា តម្រូវការ​និង​ការ​ផ្គត់ផ្គង់​ជា​ផ្លូវការ​នៃ​ការ​ទូទាត់ និង​ការ​ផ្ទេរ​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ចល័ត មាន​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ។
អតិថិជន​ប្រើ​សេវា​វេរលុយ​របស់​ក្រុមហ៊ុន លីហួរ ហ្គ្រុប
ដោយ

ដោយសារ​តែ​ភាព​ជោគជ័យ​និង​ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​បង្កើត​សេវា​ទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ចល័ត បាន​ធ្វើ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រកាស​ស្តីពី«ការ​គ្រប់គ្រង​គ្រឹះស្ថាន​ផ្តល់​សេវា ទូទាត់​សង​ប្រាក់» ក្នុង​គោល​បំណង​ចម្បង​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ការ​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព ការពារ​ផល​ប្រយោជន៍​អតិថិជន ធានា​ភាព​រឹងមាំ​នៃ​សេវា​ទូទាត់​សង​ប្រាក់ ជំរុញ​ការ​ប្រកួត​ប្រជែង​ លើក​កម្ពស់​គំនិត​ច្នៃ​ប្រឌិត​និង​ផ្តល់​ជំនឿ​ទុក​ចិត្ត​ដល់​សាធារណជន​ដែល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង និង​នីតិ​វិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ ចំពោះ​ការ​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា។ ប្រកាស​នេះ​គឺ​ដើម្បី​ជួយ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ប្រកាស​នេះ​មាន​៣៥​មាត្រា ដែល​ក្នុង​នោះ​ក៏​បញ្ជាក់​ពី​នីតិ​វិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ ការ​ការពារ​ផល​ប្រយោជន៍​របស់​អតិថិជន និង​ការ​ធានា​សុវត្ថិភាព និង​ភាព​រឹងមាំ​នៃ​សេវា​ទូទាត់​សង​ប្រាក់។

លោក ង៉ែត ជូ អ្នក​ស្រាវជ្រាវ​ហិរញ្ញ​វត្ថុ​ជាន់​ខ្ពស់​បាន​អះអាង​ថា ការ​ដែល​ធនាគារ​ជាតិ​ដាក់​ចេញ​ប្រកាស​នេះ គឺ​ជា​ការ​ត្រឹម​ត្រូវ ខណៈ​ដែល​ការ​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ក៏​ជា​ផ្នែក​មួយ​នៃ​សេវា​ហិរញ្ញ​វត្ថុ​ដែល​តម្រូវ​ឲ្យ​មាន​ការតាមដាន​និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​បាន​បន្ថែម​ថា ការដាក់ចេញប្រកាសនេះមិនត្រឹមតែជួយការពារអតិថិជនដែលប្រើប្រាស់សេវានេះប៉ុននោះទេ ថែមទាំងជាផ្នែកមួយក្នុងការជួយការពារវិស័យហិរញ្ញវត្ថុកម្ពុជាផងដែរ។

ការ​ដាក់​ចេញ​ប្រកាស​របស់​ធនាគារ​ជាតិ​នេះ ស្រប​ពេល​ដែល​កំណើន​នៃ​សេវា​វេរ​លុយ ទូទាត់​សង​លុយ​ កំពុង​​​តែ​មាន​​កើន​​ឡើង​​យ៉ាង​​ខ្លាំង។

លោក ង៉ែត ជូ បន្ថែម​ថា ដោយសារ​តែ​ការ​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​នេះ មាន​ការ​កើន​ឡើង​ក៏​តម្រូវ​ឲ្យ​ខាង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​មួយ​នេះ មាន​លក្ខណៈ​ជា​ផ្លូវការ​ផង​ដែរ។

របាយការណ៍ «ការ​ពន្លឿន​បរិយាប័ន្ន​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តាម​ហិរញ្ញ​វត្ថុ Digital» របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក៏​ធ្លាប់​បាន​ចង្អុល​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​លឿន​នៃ​ការ​ទូទាត់ ​និង​ការ​ផ្ទេរ​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ចល័ត​ក្នុង​ស្រុក​ដែល​យុវជន​ប្រមាណ ៣៣​ភាគ​រយ ទទួល​ប្រាក់​តាម​រយៈ​សេវា​មួយ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហា​ម្រេច​ខ្មែរ​ធ្លាក់​ថ្លៃ តើ​គួរដោះស្រាយ​យ៉ាងដូចម្ដេច? អ្នក​ជំនាញ​សេដ្ឋកិច្ច​ឲ្យ​យោបល់...

ព័ត៌មាន
ស្រប​ពេល​ដែល​ទិន្នផល​ម្រេច​ពិភព​លោក​មាន​ការ​កើន​ឡើង ទិន្នផល​ម្រេច​កម្ពុជា​នៅ​ឆ្នាំ​២០១៧​ ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ ពោល​គឺ​កើន​ឡើង​រហ…

ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ!

ព័ត៌មាន
បន្ទាប់​ពី​រង​សម្ពាធ​​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ១៨​% ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ធនាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ