ការវិនិយោគ ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស!​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩ កំពុងចំហទ្វាររង់ចាំការវិនិយោគ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ បានអះអាងប្រាប់អ្នកវិនិយោគបរទេសនាពេលថ្មីៗកន្លងទៅនេះ ថា កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៩ កន្លែងកំពុងប្រតិបត្តិការ និងផ្ដល់ឱកាសសម្រាប់ការវិនិយោគបើករោងចក្រ ពីសំណាក់អ្នកវិនិយោគ ពិសេសគឺវិនិយោគិនបរទេសតែម្ដង ជាមួយនឹងការផ្ដល់នូវការអនុគ្រោះជាច្រើន។
តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង នៅ​ក្នុង​ខេត្ត​កោះកុង ជាប់​ព្រំដែន​កម្ពុជា-ថៃ។
ដោយ

ថ្លែង​នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធុរជនចិន មកពី​ខេត្តសានស៊ី ដឹកនាំដោយលោក វ៉ាង លីពីង ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការ​គណៈកម្មការ​បក្សនៃ​សភា​ប្រជាជន​ទី១២ កាលពីពេល​ថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​សក្តានុពល​នៃទីតាំង​ភូមិសាស្ត្រ មាន​គោលនយោបាយ​គាំពារ​វិនិយោគ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ចពិសេស និងការលើក​ទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស។

ជាក់ស្ដែង កម្ពុជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេសចំនួន ១៩ ទីតាំង បាននិង​​កំពុង​ធ្វើប្រតិបត្តិការ សម្រាប់​ផ្តល់ឱ្យ​វិនិយោគិន​បើករោងចក្រ ដើម្បី​ទទួល​បាន​ការលើកលែង​ពន្ធលើ​ប្រាក់​ចំណេញ ៩ឆ្នាំ អាចគ្រប់​គ្រង​ភាគហ៊ុន ១០០% ហើយអាច​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ក្នុងតំបន់ (អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ថែមទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​បាន និងកំពុង​ខិតខំយ៉ាងខ្លាំង ​ក្នុង​ការលើក​កម្ពស់​បរិយាកាស​ធុរកិច្ច និងវិនិយោគ តាមរយៈការ​កាត់បន្ថយ​សកម្មភាព​ការិយាធិបតេយ្យ ​ការសាង​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្ត ដូចជា​ផ្លូវគមនាគមន៍ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងតំបន់​សេដ្ឋកិច្ច​ពិសេសជាដើម។ ពិសេសជាងនេះទៀតនោះ គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការចងក្រង និងធ្វើ​វិសោធន​កម្ម​ច្បាប់ថ្មីៗ សំដៅគាំទ្រ​ការអភិវឌ្ឍ​វិស័យឯកជន និងពង្រឹង​ឧត្តមភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា។

ជាមួយគ្នានេះដែរ លោក វ៉ាង លីពីង បាន​បញ្ជាក់ដែរថា ខាងប្រតិភូធុរជន​មកពីខេត្ត​ សានស៊ី ប្រទេសចិន កំពុង​សិក្សាលទ្ធភាព​ចង់​បង្កើត​រោងចក្រ​ផលិត​សម្ភារៈសិក្សារ​ និងកីឡា​នៅកម្ពុជា ដើម្បី​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុកផង និងនាំចេញទៅកាន់ទីផ្សារ​សំខាន់​ៗផងដែរ។ ហើយក្រោយមានពីទទួលបាន ភ្លើងខៀវ ពីក្រសួងពាណិជ្ជកម្មកម្ពុជា ខាង​ប្រតិភូធុរកិច្ចចិន នឹងពិនិត្យ​លទ្ធភាព​ពង្រីកការ​វិនិយោគ​មកកម្ពុជា នៅក្នុង​ពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ នៅក្រោម​ក្របខណ្ឌខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់​រដ្ឋាភិបាលចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម FastGo នឹងបញ្ចេញសេវា កក់សេវាធ្វើដំណើរតាមអនឡាញ ជាមួយនឹងឧទ្ធម្ភាគចក្រ លើកដំបូង

ព័ត៌មាន
ក្រុមហ៊ុន FastGo ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់ សេវាធ្វើដំណើរតាមអនឡាញ ឬគេច្រើនហៅថា ក្រុមហ៊ុនហៅតាក់ស៊ីអនឡាញនោះ (Ride-Hailing Firm) បានប…

មេរងម៉ុង ឬទ្ធី គ្រុប ៖ ចង់រៀន ចង់រកស៊ី ផ្នែកកសិកម្មកុំខ្លាចត្រូវកម្ដៅថ្ងៃ

ព័ត៌មាន
អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោកបណ្ឌិត តាន់ មុន្នីវណ្ណបញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងខ្វះអ្នកជំនាញកសិកម្ម និងថែមទាំងប្រកាសទទួលសិក្ខាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ