ក្រសួងពាណិជ្ជកម្មបកស្រាយរឿងមៀនប៉ៃលិនគ្មានទីផ្សារ

ក្រសួងពាណិជ្ជកម្ម៖ មៀនប៉ៃលិនជួបបញ្ហារឿងទីផ្សារយូរហើយ មិនមែនទើបនឹងកើតក្រោយវីរុសកូរ៉ូណាផ្ទុះនោះទេ


ក្រោយពីប្រធានសហគមន៍ និងកសិករដាំមៀននៅក្នុងខេត្តប៉ៃលិន បានលើកឡើងពីបញ្ហាមៀនប៉ៃលិនថា ដាំបានផលហើយ តែគ្មានអ្នកទិញនោះ ក្រសួងពាណិជ្ជកម្មបានឆ្លើយតបថា មៀនប៉ៃលិនជួបបញ្ហារឿងទីផ្សារយូរហើយ មិនមែនទើបនឹងកើតក្រោយវីរុសកូរ៉ូណាផ្ទុះនោះទេ តែក្រសួងទទួលស្គាល់ថា វីរុសកូរ៉ូណានេះពិតជាបានធ្វើឲ្យប៉ះពាល់មែន ហើយមិនតែកម្ពុជាទេ វាប៉ះពាល់ជាសកលតែម្តង។
ក្រសួងពាណិជ្ជកម្ម៖ មៀនប៉ៃលិនជួបបញ្ហារឿងទីផ្សារយូរហើយ មិនមែនទើបនឹងកើតក្រោយវីរុសកូរ៉ូណាផ្ទុះនោះទេ
ដោយ

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ឆ្លាស់​វេន​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្តី​ពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ក្រសួងពាណិជ្ជកម្ម កាលពី​ពេល​ថ្មី​នេះ​ថា បច្ចុប្បន្ន​កម្ពុជា​នៅ​ជួប​ការ​លំបាក​ខ្លះ​ចំពោះ​ទីផ្សារ​កសិផល​មួយ​ចំនួន​។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​« កូ​រ៉ូ​ណា​វីរុស​នេះ​គឺ​វា​ប៉ះពាល់​សឹងតែ​គ្រប់​ប្រទេស ហើយ​ប៉ះពាល់​សេដ្ឋកិច្ច​ជាស​កល អ៊ីចឹង​បើ​ខ្ញុំ​ជម្រាប​បងប្អូន​ថា​ទេ មើលទៅ​ស្រុក​ខ្មែរ​យើង​វា​ពិតជា​មិន​ប៉ះពាល់​ទេ អាហ្នឹង​ប្រហែលជា​ខ្ញុំ​មិន​និយាយ​ការ​ពិត ដូច្នេះ​យើង​ត្រូវ​ទទួលស្គាល់​ថា ការ​ប៉ះពាល់​នេះ​វា​កើតឡើង​ជាស​កល​សូ​ម្បី​តែ​ផ្សារ​ហ៊ុន​ធំ​ៗ​ក៏​ធ្លាក់​ចុះ​ដែរ អានេះ​យើង​សង្កេត​ឃើញ​អ៊ីចឹង​»​។ 

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម

ឯកឧត្តម​បាន​បន្ថែម​ថា «​ចំពោះ​មៀន​ប៉ៃលិន កិច្ចការ​នេះ​វា​មាន​តាំងពី​យូរហើយ យើង​តែងតែ​មានការ​ព្រួយបារម្ភ​មុន​កើត​មាន​កូ​រ៉ូ​ណា​វីរុស​ទៀត ពីព្រោះ​យើង​នាំ​ចេញ​មៀន​ទៅ​តាម​ប្រទេស​ថៃ នាំ​ទៅ​តាម​វៀតណាម​មួយ​ចំនួន​ដែរ ដែល​គេ​នាំ​តទៅ​ប្រទេស​ចិន​។ អ៊ីចឹង​នៅ​ពេល​ដែល​ប្រទេស​ទាំង​អស់នោះ​បិទទ្វារ​ខ្លួនឯង មិន​នាំ​ទៅ​ប្រទេស​ចិន គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ទិញ​របស់​យើង​មួយ​ចំណែក​ដែរ​។​»

ទោះ​យ៉ាងណា ក្រសួងពាណិជ្ជកម្ម ជឿជាក់​ថា កិច្ចការ​នេះ​អាច​ដោះស្រាយ​បាន​ក្នុង​រយៈពេល​វែង ដោយសារ​អី? ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ចិន​នេះ​មាន​កញ្ចប់​នៃ​ការ​ចរចា ពោល​គឺ មាន​ក្រុមការងារ​ចរចា រឿង​អនាម័យ​និង​ភូតគាម​អនាម័យ ក្រុមការងារ​ចរចា​ផ្នែក TBT ដែល​ក្រុម​ទាំង​២​នេះ ធ្វើ​កិច្ចការ​ចរចា ដើម្បី​សម្រួល​កិច្ចការ​បច្ចេកទេស ក្នុង​ការ​នាំ​ចេញ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល ។

បើ​តាម​ការ​គូសបញ្ជាក់​របស់​មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ ទៅ​ថ្ងៃ​អនាគត រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​ជំរុញ​ឲ្យ​មានការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជំរុញ​ឲ្យ​មានការ​កែ​ច្នៃ​មៀន ជា​ផលិតផល​សម្រេច​ដើម្បី​នាំ​ចេញ​ផង​ដែរ​។

បើ​តាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ប៉ែន សុ​វិជាតិ ហាក់​មាន​សង្ឃឹមថា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់  សម្តេច ហ៊ុន សែន នៅ​ក្នុង​ប្រទេស​ចិន​ហើយ កម្ពុជា​អាច​នឹង​ទទួល​បាន​ប្រយោជន៍​បន្ថែម​លើ​ការ​វិនិយោគ​ផ្នែក​កសិកម្ម​ពី​ចិន ដោយ​លោក​បញ្ជាក់​ថា កម្ពុជា​ជា​មិត្ត​ដ៏​ល្អ​របស់​ចិន នៅ​ក្បែរ​ចិន​នៅ​ពេល​ដែល​ចិន​មាន​បញ្ហា ខណៈ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ដកខ្លួន នៅ​ឆ្ងាយ​ពី​ចិន​ទៅ​ហើយ​នោះ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ គូសបញ្ជាក់​ទៀត​ថា សម្រាប់​ផលិតផល​កសិកម្ម​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស​រួម​មាន អង្ករ ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្សៅដំឡូង​មី គ្រាប់​ស្ចា​យ​ចន្ទី ពោត សណ្តែកសៀង ផ្លែស្វាយ ចេក ម្រេច បន្លែ និង​ដំណាំ​មួយ​ចំនួន​ទៀត ដែល​កសិក​ផល​ទាំង​អស់នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភព​នៃ​ចំណូល​សម្រាប់​ប្រទេស​កម្ពុជា​។ ចំណែក​ទីផ្សារ​នាំ​ចេញ​ផលិតផល​ទាំងនេះ រួម​មាន ទីផ្សារ​ចិន អឺរ៉ុប ជប៉ុន បារាំង អាស៊ាន​(​ថៃ វៀតណាម ម៉ា​ឡេ​ស៊ី ) និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​៕


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃកំពុងប្រឈមនឹងព្យុះភ្លៀងកាន់តែខ្លាំង តែរាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋខ្លួនថា «កុំស្លន់ស្លោ»

ព័ត៌មាន
ប្រទេសថៃមួយរយៈពេលចុងក្រោយនេះ បានឆ្លងកាត់នូវបញ្ហាព្យុះភ្លៀងជាច្រើនមកលើសេដ្ឋកិច្ច ដូចជា បញ្ហាការបោះឆ្នោតជាតិ ការប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម …

ឯកឧត្តម នេត សាវឿន៖បិទសាលាបង្រៀនបើកបរនិងយានដ្ឋានជួសជុលកែច្នៃគ្មានច្បាប់ទាំងអស់

ព័ត៌មាន
ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចចាត់វិធានការក្តៅចំពោះសាលាបង្រៀនបើកបរនិងយានដ្ឋានកៃច្នៃជួសជុលខុសច្បាប់ទាំងអស់ ដោយបិទទ្វារច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ