ផ្សារឃ្លាំងរំសេវជិតបិទហើយ

ផ្សារឃ្លាំងរំសេវ នឹងបិទជាស្ថាពរនៅត្រឹមខែមេសាខាងមុខនេះ និងត្រូវប្តូរមកជាអគារទំនើបវិញ


នៅមិនដល់៤ខែ ទៀតទេ ផ្សារឃ្លាំងរំសេវក៏ដូចជាមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងត្រូវបាត់ខ្លួន ដោយនឹងជំនួសមកវិញនៅអគារទំនើបថ្មីមួយវិញ ខណៈដែលដំណឹងលេចលឺថា ផ្សារដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយនេះ ត្រូវរុះរើតាំងតាំងពី៥ឆ្នាំមុនមកម្ល៉េះ។
ផ្សារឃ្លាំងរំសេវ នឹងបិទជាស្ថាពរនៅត្រឹមខែមេសាខាងមុខនេះ និងត្រូវប្តូរមកជាអគារទំនើបវិញ
ដោយ

នៅ​ទីបំផុត​ទៅ ផ្សារ​ឃ្លាំង​រំសេវ​ក៏​ដូច​ជា​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ត្រូវ​រុះរើ​ពិតប្រាកដ​មែន ដោយ​ថ្មី​ៗ​នេះ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ឧកញ៉ា ស៊ូ គង់​ទ្រី​វ និង​លោក​ជំទាវ ហុង ស៊ូ​ន ដែល​អ្នក​វិនិយោគ​ផ្សារ​ឃ្លាំង​រំសេវ​ក៏​ដូច​ជា​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​មួយ ដល់​អាជីវករ​លក់​ក្នុង​ផ្សារ​នេះ ឲ្យ​រក​ទីតាំង​ថ្មី​លក់ដូរ​ថ្មី​ដោយ​ខ្លួនឯង ព្រោះ​ផ្សារ​នឹង​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០​នេះ​ហើយ​។

អគារ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់

គូសបញ្ជាក់​ថា ផ្សារ​ឃ្លាំង​រំសេវ​នេះ ក៏​ផ្សារ​ចំណាស់​មួយ​ដែរ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្សារ​លក់​ទូរស័ព្ទ និង​ស្បែកជើង​ថ្មី និង​សម្លៀក​បំពាក់​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ហើយ​បើ​តាម​សេចក្តីជូនដំណឹង​ដដែល​នោះ បាន​បញ្ជាក់​ថា អគារ​ទំនើប​ដែល​នឹង​ត្រូវ​សាងសង់​លើ​ទីផ្សារ​នេះ គឺ​ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​ម៉ុង ឌី​យ៉ា​ល់ ឲ្យ​មាន​ភាព​ប្រសើ​ជាង​មុន និង​អាច​ធ្វើ​ឲ្យ​តំបន់​ដ៏​មមាញឹក​មួយ​នេះ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់បំព្រង​ជាង​មុន​៕

តូបលក់ស្បែកជើង នៅផ្សារឃ្លាំងរំសេវ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយទៀត ត្រៀមបើកដំណើការឆាប់ៗ ខណៈមានមួយទើបតែបិទស្ងាត់ៗ

ព័ត៌មាន
សួនសត្វដាយណូស័រសិប្បនិម្មិត ដ៏ធំមួយទៀត របស់មហាសេដ្ឋីជូរមុខនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ គ្រោងនឹងបើកឲ្យភ្ញៀវចូលទស្សនានៅមុនថ្ងៃបុណ្យចូលឆ្…

ករណី​អ្នកដំណើរពីនាវា Westerdam ម្នាក់​ ​ផ្ទុក​ Covid-19៖ កម្ពុជា, ម្ចាស់​នាវា​ស្នើ​ម៉ាឡេស៊ី​ពិនិត្យ​ម្ដងទៀត

ព័ត៌មាន
ក្រុមហ៊ុនដែលជាម្ចាស់​នាវាទេសចរណ៍ Westerdam បាន​និយាយ​នៅថ្ងៃអាទិត្យ​នេះថា គេត្រូវការធ្វើតេស្ត​បន្ថែមទៀត ដើម្បី​បញ្ជាក់ថា អ្នកដំណើរជនជាតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ