បញ្ហា Covid-19 ធ្វើឲ្យសាលា​ត្រូវឈប់សម្រាក

ក្រសួងអប់រំប្រកាសឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់


ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ចាប់ផ្ដើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ។ ការប្រកាសឲ្យមានការឈប់សម្រាកមុនកាលកំណត់នេះ ដោយសារតែបញ្ហាមេរោគ Covid-19 ដែលត្រូវបានរកឃើញករណីជាបន្ដបន្ទាប់លើជនជាតិខ្មែរ និងបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា។
សកម្មភាពនៅក្នុងថ្នាក់រៀន​នៃ​សាលាឯកជន ​អន្តរទ្វីបអាមេរិកាំង។ រូបភាពឯកសារ
ដោយ

នៅក្នុង​សេចក្ដីណែនាំ របស់ក្រសួង​អប់រំ យុវជន និងកីឡា ដែលបាន​​ ចុះហត្ថលេខា ដោយ​ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទ ទី១៦ ខែ​មីនា ឆ្នាំ២០២០ បាន ឲ្យដឹងថា ផ្អែកតាម​របាយការណ៍​ស្ថានភាព​រាតត្បាត​នៃវីរុស​ Covid-19 របស់អង្គការ​សុខភាព​ពិភពលោក ព្រមទាំង ការរកឃើញ​ជាបន្ដបន្ទាប់​នូវវិជ្ជមាន​វីរុស​ Covid-19 លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរ​ចូលមក​កម្ពុជា ដែលតម្រូវ​ឲ្យមាន​វិធានការ​បង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងអប់រំបានណែនាំ​ដល់គ្រឹះស្ថាន គ្រប់កម្រិត​ គ្រប់ប្រភេទ​ទាំងអស់ ទាំងសាធារណៈ និង​ឯកជន នៅទូទាំងប្រទេស ចាប់ផ្ដើម​អនុវត្ត វិស្សមកាលដូច មុនកាលកំណត់ ចាប់ពីថ្ងៃ​ទទួលបាន​សេចក្ដីណែនាំនេះ រហូតដល់​មានការជូនដំណឹង​ជាថ្មី។ សម្រាប់​សាលារៀន ដែលមិនទាន់​បានបញ្ចប់​ការវាយតម្លៃ​លទ្ធផល​សិក្សា របស់សិស្ស​ក្នុងឆមាស​ទី១ តម្រូវឲ្យ​យកលទ្ធផល​សិក្សា​ជាមធ្យមភាគ នៃពិន្ទុ​ប្រចាំខែ ចាប់ពី​ខែធ្នូ ឆ្នាំ២០១៩ រហូតដល់​ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគ​ពិន្ទុ​ប្រចាំឆមាសទី១។

សម្រាប់​គរុសិស្ស គរុនិស្សិត និងនិស្សិតវិញ ក៏ត្រូវឲ្យឈប់សម្រាក​ចាប់ពីថ្ងៃចេញសេចក្ដីណែនាំ​នេះ​ រហូតដល់​មានការ​ជូនដំណឹងជាថ្មីផងដែរ ហើយ​ក្រសួង​ក៏នឹង​ប្រមូលនូវព័ត៌មាន​រាល់ការធ្វើដំណើ​រ​កម្មវិធី​ទស្សនកិច្ច កម្មសិក្សា​របស់ពួកគេ ដែលទៅកាន់​ប្រទេស​ដែលមានផ្ទុះករណី Covid-19 ក្នុងអំឡុងពេល ១៤ថ្ងៃ មុនថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០។ ករណី​ពួកគេ មាន​ប្រវត្តិធ្វើដំណើរ​ទៅប្រទេស​ទាំងនេះ ហើយមាន​សង្ស័យ​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ឬមានរោគសញ្ញា​ស្រដៀង​នឹងជំងឺ​ Covid-19 ពួកគេ ត្រូវ​ទាក់ទង​ជាបន្ទាន់​ទៅលេខ ១១៥ ដើម្បីពិគ្រោះយោបល់។ 

ដោឡែក ចំពោះ​អាណាព្យាបាលសិស្សវិញ​ ខាងក្រសួងអប់រំ ក៏បាន​លើកទឹកចិត្ត ដល់ពួកគេ ឲ្យជំរុញកូន​ធ្វើស្វ័យ​សិក្សា​តាមផ្ទះ និងត្រូវមើល​ថែកូនចៅ និងចៀសវាង​ទៅកន្លែង​មួយចំនួន ដែលប្រឈម​នឹង​ការឆ្លងខ្ពស់ ដូចជា៖ កន្លែង​ហែលទឹកសាធារណៈ កន្លែង​ហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត។

សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗនេះ ក្រសួង​ក៏ទើបតែបាន​សម្រេច​ប្រកាស​ឲ្យ​សាលា​រៀន​គ្រប់កម្រិត ទាំងរដ្ឋ និងឯកជន នៅខេត្តសៀមរាប និង​រាជធានីភ្នំពេញ ត្រូវឈប់សម្រាប់​មុនកាលកំណត់ផងដែរ ក្រោយពី​រកឃើញ​ករណី​ Covid-19 លើ​បុរស​ជនជាតិខ្មែរម្នាក់នៅសៀមរាប និងករណីលើជនបរទេស​ប៉ុន្មាននាក់ទៀត នៅរាជធានីភ្នំពេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលចេញវិធានការបន្ទាន់ភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ០៤ករណីទៀតនៅយប់មិញ

ព័ត៌មាន
កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុស កូវីដ១៩ ចំនួន០៥ករណី ០១ករណីនៅពេលថ្ងៃ ន…

បណ្ឌិត អុិន ចាន់នី៖ ក្នុងបញ្ហា Covid-19 ក៏អាចជាឱកាសសម្រាប់វិស័យសេវាទូទាត់តាមឌីជីថលដែរ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជើងចាស់មួយរូបនៅកម្ពុជា គឺលោក បណ្ឌិត អុិន ចាន់នី បានគូសបបញ្ជាក់កាលពីពេលថ្មីៗនេះថា ទន្ទឹមនឹងមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ