ការបើសារមន្ទីរឡើងវិញ

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យក្រសួងវប្បធម៌បើកសារមន្ទីរនានាឡើងវិញហើយ តែត្រូវមានវិធានការការពារឲ្យបានម៉ត់ចត់


នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានចេញលិខិតមួយជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបានសម្រេចអនុញ្ញាតឲ្យបើកសារមន្ទីរនានាឡើងវិញទូទាំងប្រទេស ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ប៉ុន្តែ ត្រូវអនុវត្តឲ្យបានម៉ត់ចត់ចំពោះវិធានការការពារដល់ភ្ញៀវដែលចូលទស្សនា។
ក្រសួងសុខាភិបាល អនុញ្ញាតឲ្យក្រសួងវប្បធម៌បើកសារមន្ទីរនានាឡើងវិញហើយ តែត្រូវមានវិធានការការពារឲ្យបានម៉ត់ចត់(រូបភាព National museum of cambodia)

ចំពោះ​លិខិត​របស់​ក្រសួងសុខាភិបាល​នេះ​ដែរ ឯកឧត្តម ឡុ​ង ប៊ុ​ណ្ណា​ស៊ី​រី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា នេះ​ជា​រឿង​ល្អ​មួយ​ដែរ​សម្រាប់​សារមន្ទីរ ព្រោះថា បើ​ទោះជា​គ្មាន​ភ្ញៀវ​បរទេស ក៏​អាច​ភ្ញៀវ​ជាតិ ឬ​សិ​ស្សា​និស្សិត​អាច​ចូល​ទស្សនា​បាន​ដែរ​។ ឯកឧត្តម​ថា​« សារមន្ទីរ​ក៏​ជា​មជ្ឈមណ្ឌល​នៃ​ការ​បណ្តុះបណ្តាល​ការ​ផ្តល់​ចំណេះដឹង អ​ញ្ចឹ​ង​បើ​ទោះ​បើក​មក​មិន​មាន​ភ្ញៀវ​បរទេស ក៏​យើង​ឲ្យ​ខ្មែរ​សិស្ស ចូល​មើល​បាន​ដែរ តែ​យើង​ក៏​ត្រូវ​អនុវត្ត​ការ​ណែនាំ​របស់​ខាង​សុខាភិបាល​ដែរ ឧទាហរណ៍​ដូច​ជា ការ​កំណត់​គម្លាត​ឈរ ដាក់​ទឹក​អាល់កុល​លាងដៃ​ជាដើម​»​។

បែប​នេះ​ក្តី​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​រូប​នេះ​បាន​បញ្ជាក់ ការ​សម្រេច​របស់​ក្រសួង​វប្បធម៌​ថា បើក​ខែ​ក្រោយ ឬ​យ៉ាងណា ត្រូវ​រង់ចាំ​ការ​ពិភាក្សា​លម្អិត និង​មើល​លើ​លទ្ធភាព​របស់​ក្រសួង​វប្បធម៌​សិន ព្រោះថា បើសិនជា​វិធានការ​របស់​ក្រសួងសុខាភិបាល​ទាមទារ​ខ្ពស់​ពេក ខាង​ក្រសួង​វប្បធម៌​ក៏​រង់ចាំ​យោ​លប​ល់​បន្ថែម​ពី​រាជរដ្ឋាភិបាល​សិន​ដែរ​។

ឯកឧត្តម ឡុ​ង ប៊ុ​ណ្ណា​ស៊ី​រី​វត្ថ​បន្ថែម​ថា «​យើង​ត្រូវការ​សិក្សា​មើល​ឲ្យ​ច្បាស់លាស់​សិន​ដែរ ថា​តើ​វិធានការ​ដែល​សុខាភិបាល​ដាក់​ចេញ​មក​នោះ​នៅ​ក្នុង​កម្រិត​របៀប​ម៉េច ហើយ​បើសិនជា​សិក្សា​ទៅ ឃើញ​ថា យើង​មាន​លទ្ធភាព​អនុវត្ត​តាម​បាន នោះ​យើង​បើក​តាម​ការ​អនុ​ញ្ញ​ត​ហ្នឹង​តែ​ម្តង »​។

ចាប់តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​កន្លែង​ជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​មក សារមន្ទីរ​គឺជា​ទីតាំង​ដំបូង​គេ ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង ចាប់តាំងពី​លែង​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មក​។ ចំណែកឯ​សាលារៀន​គ្រប់​កម្រិត រោង​ភាពយន្ត ក្លឹ​ប​ខារ៉ាអូខេ និង​ការ​ជួបជុំ​ពិធី​សាសនា​ជាដើម ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​នៅឡើយ​ទេ បើ​ទោះបីជា​មានការ​ស្នើ​យ៉ាង​ទទូច​ពី​ម្ចាស់​អាជីវកម្ម​ទាំងនេះ​ក៏​ដោយ ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត Thai Airways ត្រូវបានគណៈរដ្ឋមន្ត្រីថៃ យល់ព្រមឲ្យប្រកាសក្ស័យធន

ព័ត៌មាន
នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានសម្រេចឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវតែធ្វើការស្ដារនីតិសម្បទា តាមរយៈកា…

ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ