ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលបញ្ជាក់ពី ស្ថានភាពសុខភាពអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលព្យាបាលមិនទាន់ជា


រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលនៅសេសសល់០២នាក់ទៀត ក្នុងចំណោមអ្នកជំងឺកូវីដ-១៩សរុប ១២២នាក់នោះ គឺជាជាជនជាតិខ្មែរទាំង២នាក់ ដោយម្នាក់ជាបុរសជនជាតិខ្មែរ ដែលបានមកពិធីបុណ្យសាសនានៅម៉ាឡេស៊ី នៅខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតជាស្ត្រីជនជាតិនៅខេត្តបន្ទាយមានជ័យ។
ក្រសួងសុខាភិបាលបញ្ចាក់ពី ស្ថានភាពសុខភាពអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលព្យាបាលមិនទាន់ជា(រូបភាព CDC)

ជុំវិញ​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នកជំងឺ​ទាំង​០២​នេះ នៅ​តែ​បន្ត​ព្យាបាល​យូរ​ជាងគេ ត្រូវ​បាន​ឯកឧត្តម លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា ដោយសារ​តែ​អ្នកជំងឺ​កូ​វី​ដ​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ជំងឺ​ផ្សេង​ទៀត ដែល​ត្រូវការ​រយៈពេល​យូរ​ជាង​ក្នុង​ការ​ព្យាបាល បើ​ធៀប​នឹង​អ្នក​ដែល​មាន​សុខភាព​ល្អ ហើយ​ឆ្លង​កូ​វី​ដ​-១៩ ។

ដោយឡែក បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ដែល​កំពុង​ព្យាបាល​នៅឡើយ​ដែរ​នោះ គឺ​មក​ពិធីបុណ្យ​សាសនា​នៅ​ម៉ា​ឡេ​ស៊ី បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ហើយដោយ​សារ​គាត់​មាន​វ័យ ៧៥​ឆ្នាំទៅ​ហើយ​នោះ ដូចនេះ​ការ​ព្យាបាល​បុរស​រូប​នេះ ក៏​ត្រូវការ ពេលវេលា​ផង​ដែរ​។

បែប​នេះ​ក្តី ទាំង​រដ្ឋមន្ត្រី​សុខាភិបាល និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អះអាង​ថា ក្រសួង​នឹង​បញ្ជូន អ្នកជំនាញ​ថែទាំ​សុខភាព​ទៅ​កាន់​ខេត្ត​ទាំង​២​នេះ ដើម្បី​ជួយ​ពិនិត្យ​នឹង​តាមដាន​បន្ថែម​ទៀត ដើម្បី​ឲ្យ​អ្នកជំងឺ​ទាំង​០២​នាក់ អាច​ជា​សះស្បើយ​បាន​ឆាប់​ៗ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សូមភ្ជាប់ឯកសារ៤ប្រភេទនេះទៅជាមួយ សម្រាប់អ្នកដែលចង់ធ្វើ ប្តូរ និងពន្យារពេលបណ្ណបើកបរ!

ព័ត៌មាន
ខណៈសមត្ថកិច្ចកំពុងមមាញឹកនៅតាមវិថីនានា ដើម្បីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មី មានប្រជាពលរដ្ឋជាច្រើនកំពុងសម្រុកទៅធ្វើបណ្ណប…

ស្នងការនគរបាលរាជធានី៖ អ្នកអត់ពាក់មួកសុវត្ថិភាព និងអត់ពាក់ខ្សែក្រវាត់ មានករណីផាកច្រើនជាងគេ

ព័ត៌មាន
តាមលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយ:ពេល០២ថ្ងៃកន្លងមកនេះ ( ថ្ងៃទី០១ និង ទី០២ ខែឧសភា ឆ្នាំ២០២០ )…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ