ព្រលាន​យន្ដហោះខ្នាតតូច

ការអភិវឌ្ឍព្រលានយន្តហោះ នៅភូមិភាគឦសាន នឹងបើកផ្លូវ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍


រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពី ផែនការមេអភិវឌ្ឍន៍ នៅភូមិភាគឦសាន ដោយបានជ្រើសរើសខេត្តចំនួន ៤ ជាអាទិភាព សម្រាប់ការអភិវឌ្ឍទៅលើ វិស័យទេសចរណ៍ ដែលរួមមាន គម្រោងព្រលានយន្តហោះខ្នាតតូចផងដែរនោះ យ៉ាងណាមិញ នាពេលចុងក្រោយនេះ ខេត្តមណ្ឌលគិរី ត្រូវបានជ្រើសរើសជា គោលដៅអាទិភាព មុនគេ ព្រោះការអភិវឌ្ឍ រ៉ាយប៉ាយ អាចនឹងមិនផ្តល់ផល សមប្រកប ទៅតាមការចង់បាន។ នេះបើតាម លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។
ចិន​គ្រោង​វិនិយោគ​៩០០​លាន​ដុល្លារ​លើ​គម្រោង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាម
ដោយ

លោក ស៊ិន ចាន់សិរីវុត្ថា បានអះអាងថា តំបន់​ភាគឦសាន​នៃប្រទេស​កម្ពុជា ដែលរួមមាន​ខេត្តមណ្ឌល​គិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ គឺមានសក្តានុពល​ខ្ពស់ សម្រាប់វិស័យ​ទេសចរណ៍ តែយ៉ាងណា ការអភិវឌ្ឍ ហេដ្ឋា​រចនាសម្ព័ន្ធ​ទេសចរណ៍ គឺជារឿង​ដែលចាំបាច់​ជាងគេ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរណ៍​ឲ្យបានច្រើន ហើយនៅ​ពេល​នោះ ព្រលានយន្តហោះ ​នឹងដើរតួ​សំខាន់ ក្នុងការសម្រួល​ដល់ការ​ធ្វើដំណើរ​ និងទំនាក់​ទំនង​នានា។

លោកបន្តថា គម្រោង​ព្រលាន​យន្តហោះ​ខ្នាតតូច នៅខេត្តមណ្ឌលគិរី អាចជា​ការចាប់​ផ្តើម​អភិវឌ្ឍន៍​មុនគេ ដើម្បីឲ្យ​ការធ្វើ​ដំណើរ កាន់តែឆាប់​រហ័ស​ និងងាយស្រួល ក៏ប៉ុន្តែ ទាមទារ​ឲ្យមាន​ការសិក្សា​លម្អិត​ជាមុនសិន ពីតម្រូវ​ការប្រើប្រាស់​ជើង​ហោះហើរ។

ទាក់ទងទៅនឹងទំហំ​ទឹកប្រាក់​វិនិយោគ​លើគម្រោង​ព្រលានយន្តហោះ​នេះ គឺមិនទាន់បាន​​បញ្ជាក់​នៅឡើយ​នោះទេ ហើយសម្រាប់​ទីតាំង ក៏អាចមានការ​ផ្លាស់ប្តូរ​ចេញពី ទីតាំងចាស់​នៅជាប់សាលា​ស្រុក​ផងដែរ។

គួររម្លឹកដែរថា កាលពីពេល​ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពី​ផែនការមេ​អភិវឌ្ឍ​ខេត្តមណ្ឌលគិរី ឱ្យទៅជាតំបន់​ទេសចរណ៍​សមាហរណកម្ម​ពិសេស ដោយក្នុងនោះ ក៏មានគម្រោង​សាងសង់​ព្រលាន​យន្តហោះ​ខ្នាតតូច ដើម្បីលើក​កម្ពស់​ដល់ វិស័យទេសចរណ៍ និងវិស័យ​ដឹកជញ្ជូន។

លើសពីនេះទៅទៀត ​ដោយសារតែ ខេត្តមណ្ឌលគិរី ជាខេត្តមាន​សក្តានុពល​អេកូទេសចណ៍ និងមាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អប្រសើរ ហើយការសម្រេច​ផែនការ ​នឹងធ្វើឲ្យ​កម្ពុជា ចំណេញច្រើន ក្នុងការ​កាត់បន្ថយ​ការធ្លុះធ្លាយ​សេដ្ឋកិច្ច ក្នុងវិស័យ​ទេសចរណ៍​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តកែប នឹងក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាស

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំប្លង់មេអភិវឌ្ឍន៍ ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជា ឱ្យក្លាយទៅជា តំបន់ទេសចរណ៍សម្រាកលំ…

តម្រូវការម៉ាស៊ីនភ្លើងហក់ឡើងទ្វេដងបន្ទាប់ពីដាច់ភ្លើងញឹកញាប់

ព័ត៌មាន
តម្រូវការម៉ាស៊ីនកំពុងហក់ឡើងខ្ពស់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅប្រជាពលរដ្ឋឲ្យទិញម៉ាស៊ីនភ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ