ហិរញ្ញវត្ថុ

អ្នក​សេដ្ឋកិច្ច​ប្រាប់​ពី​រូបមន្ត​​ក្នុង​ការ​ចាត់ចែង​លុយ​កាក់​​មាន​​ប្រសិទ្ធភាព


ជន​ជាតិ​ចិន​មាន​វប្បធម៌​ល្អ​ក្នុង​ការ​សន្សំ​ប្រាក់​តាម​ការ​ទូន្មាន​របស់​ទស្សនវិទូ​ចិន​ដ៏​ល្បី លោក ខុង ជឺ កាល​ពី​ជាង​២៥០០​ឆ្នាំ​មុន។ ខុងជឺ ទូន្មាន​ថា ចូរ​កុំចាយ​ហួស​មាឌ (Living within your own means)។ ប៉ុន្តែ ក្នុង​ន័យ​អវិជ្ជមាន ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បែរ​ជា​ហៅ​ជន​ជាតិ​ចិន​ថា “គំរិះ ឬ​ម៉ៅស្វិត​ទៅ​វិញ”។
ក្រសួងចំនួន២ តម្រូវក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួនសងបំណុល
ដោយ

បន្ថែម​លើ​នេះ យើង​តែង​សង្កេត​ឃើញ​ថា បង​ប្អូន​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​មិន​សូវ​មាន​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​សាច់​ប្រាក់​ដូច​ជន​ជាតិ​ខ្មែរ​នោះ​ទេ។ បើ​ខ្មែរ​លក់​ចាប់​ហួយ គឺ​អាច​ខាត​ដើម​ឡុងចុង តែ​បើ​ចិន (ឬ​ជាប់​សែ​ស្រឡាយ​ចិន) ដូចជា​មិន​សូវ​ឃើញ​ខាត​ឡុងចុង​នោះ​ទេ។ 

តើ​ចិន​គំរិះ ឬ​ក៏​ខ្មែរ​​កញ្ជើរ​ធ្លុះ? រួច​ចុះ​បើ​មាន​វិបត្តិ​បំណុល​វ័ណ្ឌ​ក តើ​ជា​កំហុស​អ្នក​ណា? 

នេះ​ប្រហែល​ជា​ត្រូវ​តាម​ការ​ទូន្មាន​របស់​ព្រះពុទ្ធ ដែល​ព្រះអង្គ​ទ្រង់​ទូន្មាន​ថា “អវិជ្ជា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ”។ ពោល​គឺ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពិត​ជា​មាន​ភាព​អវិជ្ជា​ក្នុង​ការ​ចាត់ចែង​លុយ​កាក់​មែន ព្រោះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន Standard&Poor របស់​អាមេរិក​ក្នុង​ឆ្នាំ​២០១៥ បង្ហាញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ត្រឹមតែ ១៨% ប៉ុណ្ណោះ ដែល​មាន​ចំណេះ​ដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ (ចេះ​ចាត់ចែង​លុយ​កាក់​មាន​ប្រសិទ្ធភាព)។

ដើម្បី​ទទួល​បាន​សេរីភាព​ផ្នែក​ហិរញ្ញ​វត្ថុ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ប្រទេស​អភិវឌ្ឍន៍ (ជា​ពិសេស បស្ចឹម​ប្រទេស) បាន​ផ្តល់​ជា​រូបមន្ត​ក្នុង​ការ​ចាត់ចែង​លុយ​កាក់ ៥០-៣០-២០ ដូច​តទៅ៖

  1. ចំណាយ​ប្រមាណ ៥០% នៃ​ចំណូល​ប្រចាំ​ខែ ទៅ​លើ​តម្រូវការ​ចាំ​បាច់ ដូចជា បង់​រំលោះ​ផ្ទះ បង់​រំលោះ​រថយន្ត និង​ចំណាយ​លើ​អាហារ​ជា​ដើម។
  2. ចំណាយ​ប្រមាណ ៣០% នៃ​ចំណូល​ប្រចាំ​ខែ​លើ​ចំណង់​ចំណូល​ចិត្ត ដូចជា​សម្លៀក​បំពាក់ ការ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ជាដើម។
  3. រីឯ​ប្រាក់​ដែល​នៅ​សល់ ២០% ពី​ចំណូល​ប្រចាំ​ខែ​គឺ​ត្រូវ​សន្សំ​ទុក។

លោក​ ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច។

ប៉ុន្តែ ខ្ញុំ​មាន​ទស្សនៈ​ស្ទើរ​តែ​ផ្ទុយ​នឹង​រូបមន្ត​ខាង​លើ​ទាំង​ស្រុង ដោយ​ផ្អែក​លើ​កត្តា​ពីរ​យ៉ាង​ដែល​យើង​មិន​អាច​ធ្វើ​ដូច​ពលរដ្ឋ​នៅ​បស្ចឹម​ប្រទេស។ 

កត្តា​ទាំង​នោះ​គឺ កត្តា​អាយុ​សង្ឃឹមរស់ (life expectancy) និង កត្តា​ប្រព័ន្ធ​ការពារ​សង្គម (social protection system) ដូចជា ធានា​រ៉ាប់រង​សុខភាព និង​ប្រាក់​បំណាច់​អនិកម្មភាព (ភាព​គ្មាន​ការងារ​ធ្វើ) ជាដើម។

កម្ពុជា​មាន​ប្រព័ន្ធ​ការពារ​សង្គម​ខ្សោយ និង​មាន​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​ត្រឹម ៦៨​ឆ្នាំ ក្នុង​ខណៈ​ដែល​ពលរដ្ឋ​នៅ​បស្ចឹម​ប្រទេស​មាន​អាយុ​សង្ឃឹម​រស់ ចន្លោះពី ៧៧ ទៅ ៨៣ឆ្នាំ ពោល​គឺ​ពលរដ្ឋ​ខ្មែរ​មាន​ពេល​ធ្វើការ​តិច​ឆ្នាំ​ជាង​ពលរដ្ឋ​នៅ​បស្ចឹម​ប្រទេស។ 

ដូច្នេះ យើង​ត្រូវ​សន្សំ​ឲ្យ​បាន​ច្រើន​ជាង​ពួក​បស្ចឹម​ប្រទេស។ តាម​បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ពលរដ្ឋ​គ្រប់​រូប​គួរ​ពិចារណា​ផ្តោត​លើ​រូបមន្តដូច​ខាងក្រោម៖ 

ក. រូបមន្ត ៦០​-៤០ សម្រាប់​អ្នក​មាន​ចំណូល​លើស ១០០០​ដុល្លារ​ក្នុង​មួយខែ

  1. ប្រមាណ ៦០% នៃ​ចំណូល​ប្រចាំ​ខែ ត្រូវ​សន្សំ​សម្រាប់​វិនិយោគ ឬ​សង​ត្រឡប់​ទៅ​ធនាគារ​ចំពោះ​កម្ចី​ដែល​បាន​ខ្ចី​យក​មក​វិនិយោគ។
  2. ប្រមាណ ៤០% នៃ​ចំណូល​ប្រចាំ​ខែ​ត្រូវ​ចំណាយ​លើ​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​ចំណាយ​ចាំបាច់​នានា

ខ. រូបមន្ត ៥០-៥០ សម្រាប់​អ្នក​មាន​ចំណូល​​ចន្លោះ ៥០០ ទៅ ១០០០​ដុល្លា 

  1. ៥០% នៃ​ចំណូល​ប្រចាំ​ខែ ត្រូវ​សន្សំ​សម្រាប់​វិនិយោគ ឬ​សង​ត្រឡប់​ទៅ​ធនាគារ​ចំពោះ​កម្ចី​ដែល​បាន​ខ្ចី​យក​មក​វិនិយោគ។
  2. ៥០% នៃ​ចំណូល​ប្រចាំ​ខែ​ត្រូវ​ចំណាយ​លើ​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​ចំណាយ​ចាំបាច់​នានា។ 

គ. រូបមន្ត ៤០-៦០ សម្រាប់​អ្នក​មាន​ចំណូល​ ៥០០ដុល្លារ​ចុះ

  1. ៤០% នៃ​ចំណូល​ប្រចាំ​ខែ ត្រូវ​សន្សំ​សម្រាប់​វិនិយោគ ឬ​សង​ត្រឡប់​ទៅ​ធនាគារ​ចំពោះ​កម្ចី​ដែល​បាន​ខ្ចី​យក​មក​វិនិយោគ។
  2. ៦០% នៃ​ចំណូល​ប្រចាំ​ខែ​ត្រូវ​ចំណាយ​លើ​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​ចំណាយ​ចាំបាច់​នានា។ 

បន្ថែម​លើ​រូបមន្ត​សន្សំ​និង​ចាយ​វាយ​ខាង​លើ យើងគប្បីមានប្រាក់បម្រុង​យ៉ាង​តិច​ស្មើ​នឹង​ពី ២ ទៅ ៣ដង​នៃ​ចំ​ណូល​ប្រចាំ​ខែ​ដើម្បី​ធានា​ថា មាន​សាច់​ប្រាក់​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ​ក្នុង​ករណី​មាន​គ្រោះ​អាសន្ន​នានា៕




អត្ថបទបន្ទាប់


ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុនអចលនទ្រព្យ KFA!

ព័ត៌មាន
ក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ត្រូវការជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ តាំង​ពី​តំណែង​ជា​នាយកផ្នែក​គ្រប់គ្រង​អចលនទ្រព្…

ទស្សនាវដ្ដី​«ប្រជាប្រិយ»ឈប់​​បោះពុម្ព ដោយ​ងាក​មក​ផ្សាយតាម​ហ្វេសប៊ុក​និង​គេហ​ទំព័រ​វិញ

ព័ត៌មាន
សម្រាប់​អ្នក​នៅ​ក្នុង​ស្រុក​ខ្មែរ និង​សូម្បី​នៅ​ក្រៅ​ស្រុក លោក​អ្នក​ប្រហែល​ជា​ស្គាល់​ទស្សនាវដ្ដី ប្រជាប្រិយ ជា​មិន​ខាន។ ទស្សនាវដ្ដី​ដ៏​ល្បីល្បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ