អាជីវកម្ម​បិទទ្វារ​និងក្ស័យធន​ច្រើន នៅវៀតណាម

អាជីវកម្ម​ជាច្រើន​នៅ​វៀតណាម​ផ្អាក​ដំណើរការ​និង​ប្រកាស​ក្ស័យធន


ប្រទេស​វៀតណាម ត្រូវ​បាន​អ្នក​ជំនាញ និង​អង្គការ​អន្តរជាតិ​ជាច្រើន ព្យាករថា វៀតណាម​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ល្អ​ជាង​គេ ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់ អំឡុងពេល​មាន​វិបត្តិកូវីដ១៩នេះ។ ជាក់ស្តែង ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បាន​ព្យាករ​ដែរថា ក្នុង​ឆមាសទី១ ឆ្នាំ​២០២០ GDP របស់វៀតណាម សម្រេច​បាន​កំណើន​វិជ្ជមាន ១,៨% ក៏ប៉ុន្តែ ចំនួន​អាជីវកម្ម​ដែល​បាន​ផ្អាក​ដំណើរការ​និង​ប្រកាស​ក្ស័យធន​ក៏​មាន​ការកើន​ឡើង​ដូចគ្នា​ដែរ។ នេះ​បើ​យោងតាម សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃនេះ។
កម្មករ​កំពុង​ផលិត​ម៉ាស​នៅ​រោងចក្រ​មួយ នៅប្រទេស​វៀតណាម។ រូបភាព៖ VN Express
ដោយ

ការិយាល័យ​ស្ថិតិ​ទូទៅវៀតណាម បានគូសបញ្ជាក់ថា ការចុះទាប​នៃ GDP វៀតណាម មិនធ្លាប់មាន​តាំងពីឆ្នាំ ២០១១មក គឺ​ដោយសារ​តែ​បញ្ហា​មេរោគ​កូវីដ១៩ ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប ជាដើម ជាហេតុ​នាំឲ្យ​មាន​ការកាត់ផ្តាច់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ការធ្លាក់ចុះនូវ​តម្លៃ​ប្រេង ជាពិសេស គឺ​បង្កើន​អត្រា​គ្មាន​ការងារធ្វើ។

យ៉ាងណាក៏ដោយ វៀតណាម​អះអាង​ថា ខ្លួន​នៅតែ​ធ្វើ​បាន​ល្អ​ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង​លើ​សកលលោក ដោយ​ក្នុង​ឆមាសទី១ ដើម​ឆ្នាំ​នេះ វិស័យ​ឧស្សាហកម្ម​ផលិត និង​សំណង់ ដែលកាន់កាប់​ចំណែក ៧៣% នៃ GDP សរុប គឺមានការកើនឡើងជិត ៣% ខណៈ​វិស័យ​កសិកម្ម មាន​កំណើន​១% និង​វិស័យ​សេវាកម្ម កើនឡើង ០.៥%ផងដែរ។

ដោយឡែក គិតចាប់ពីមករា ដល់ខែមិថុនានេះ ចំនួនក្រុមហ៊ុន​ដែល​បាន​ប្រកាស​ផ្អាក​ដំណើរការ​អាជីវកម្ម មានជាង ៣​ម៉ឺន​ក្រុមហ៊ុន ដែល​មាន​ការកើនឡើង ៣៨% ធៀបនឹង​ពេល​ដូចគ្នា​កាលពីឆ្នាំមុន ហើយ​ក៏មាន​ក្រុមហ៊ុន​ជិត ២​ម៉ឺន​ស្ថាប័ន បាន​ឈប់​ដំណើរការ និង​រង់ចំាប​ញ្ចប់​នីតិ​វិធី​រំលាយ​ក្រុមហ៊ុន​តែម្តង។

ទោះយ៉ាងណា សម្រាប់​ពាក់​កណ្តាល​ឆ្នាំនេះ នៅទូទាំង​ប្រទេស​វៀតណាម គឺ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ជាង ៦ម៉ឺន​ក្រុមហ៊ុន ដែល​មាន​ទុន​ចុះ​បញ្ជី​សរុប​ជិត ៣០​ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ៧% បើធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ។

សូម​ជម្រាប​ដែរថា ល្បឿន​កំណើន​សេដ្ឋកិច្ច​យឺត​បែបនេះ ពុំ​អាច​ធ្វើ​ឲ្យ​វៀតណាម​សម្រេច​គោលដៅ​តាម​ការកំណត់​របស់​រដ្ឋាភិបាល សម្រាប់ឆ្នាំ​២០២០នេះឡើយ ប៉ុន្តែ ទោះយ៉ាងណា រដ្ឋសភា​វៀតណាម​នៅតែ​រក្សា​គោលដៅ​កំណើន GDP រង្វង់ ៦,៨% ដដែល សម្រាប់ឆ្នាំ​២០២០នេះ៕




អត្ថបទបន្ទាប់


ការបញ្ជា​ទិញ​សម្លៀក​បំពាក់​និង​ស្បែកជើង​ពី​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ស្រពេច​ស្រពិល!

ព័ត៌មាន
មេដឹកនាំ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ថា GMAC បាន​អះអាង​ជា​ថ្មី​ទៀត​ថា វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង​នៅ​កម្ពុ…

សេដ្ឋកិច្ចចិនបង្ហាញពីសន្ទុះងើបឡើងវិញ ខណៈខែឧសភាប្រាក់ចំណេញសហគ្រាសរដ្ឋកើនឡើងដល់ទៅជាង២៥០%

ព័ត៌មាន
សេដ្ឋកិច្ចចិន បានបង្ហាញពីសញ្ញាស្ទុះងើបឡើងវិញគួរឲ្យចាប់អារម្មណ៍កាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីបានទទួលរងផលប៉ះពាល់យ៉ាងដំណំដោយសារតែមេរោគរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ