ភោជនីយដ្ឋាន​លំដាប់ខ្ពស់

ភោជនីយដ្ឋានលំដាប់ខ្ពស់ម៉ាកពីបរទេសបន្តហូរចូលទីផ្សារកម្ពុជាកាន់តែច្រើន


ភោជនីយដ្ឋានលំដាប់ខ្ពស់ៗ ទាំងម៉ាកក្នុងស្រុក និងមកពីក្រៅប្រទេសផងនោះ បានសម្រុកចូលមកទីផ្សារកម្ពុជាកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង។ អ្នកជំនាញក្នុងវិស័យ ភោជនីយដ្ឋាន មើលឃើញថា តម្រូវការកើនឡើងនេះ ព្រោះគេសង្កេតឃើញថា កំណើនប្រាក់ចំណូលប្រជាជនកម្ពុជាក៏បានបន្ដកើនឡើងជាលំដាប់ផងដែរ ពិសេស គឺអ្នកចំណូលមធ្យម និងខ្ពស់ ខណៈដែលអត្រាភាពក្រីក្រក៏មានកាន់តែទាប។ ដូច្នេះ វាបានធ្វើឲ្យការរស់នៅក៏មាននិន្នាការទៅរកភាពទំនើបស៊ីវិល័យកាន់តែតែខ្លាំងឡើងផងដែរ។
ភោជនីយដ្ឋានលំដាប់ខ្ពស់ម៉ាកពីបរទេសបន្តហូរចូលទីផ្សារកម្ពុជាកាន់តែច្រើន
ដោយ

លោក Chef Collin Ho ស្ថាបនិក​ភោជនីយដ្ឋាន​ Collin’s ដែលមានមូលដ្ឋាន​នៅសិង្ហបុរី និងទើបតែ​បានបើក​សាខា​ទី១​នៅកម្ពុជា នាពេលថ្មីៗនេះ បានលើកឡើងថា ប្រទេស​កម្ពុជា  ជាប្រទេស​កំពុង​មានការអភិវឌ្ឍ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរឲ្យចាប់អារម្មណ៍ ដែលនេះ គឺជាឱកាសសម្រាប់​ភោជនីយដ្ឋាន​ដែលមាន​សេវា​ល្អ ចូល​មក​រកស៊ីនៅទីនេះ។

មុខម្ហូប​នៅភោជនីយដ្ឋាន Collin's នៅជាន់ទី ១៣ អគារ The Bridge (រូបភាព៖ ហេង ភារម្យ)

ម្ចាស់​ភោជនីយដ្ឋាន​យីហោ​ពីប្រទេស​សិង្ហបុរី​រូបនេះ បានឲ្យដឹងទៀតថា ដ្បិតតែ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ កំណើន​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​កំពុង​មានការកើនឡើង​កាន់តែច្រើន​នៅកម្ពុជា​ក៏ពិតមែន ប៉ុន្ដែ លោកថា ភោជនីយដ្ឋានCollin’s គឺមាន​ចំណុចពិសេស​រួមទាំងរសជាតិ​ដែលអាច​ប្រជែង​បាននៅក្នុងទីផ្សារកម្ពុជាបាន​ជោគជ័យ។ អ្វីដែល ពិសេស លោកថា ទីតាំង ក៏ជា​ចំណុច​ស្លាប់រស់​មួយផងដែរ​សម្រាប់​ភោជនីយដ្ឋាន ខណៈដែល​ភោជនីយដ្ឋាន​របស់លោក បាន​សម្រេច​ជ្រើសយកទីតាំង​នៅអគារ The Bridge ជាន់ទី១៣ ជាទីតាំងកណ្ដាល​ក្រុង​ដ៏មាន​សក្ដានុពល​បំផុត។

មុខម្ហូប​នៅភោជនីយដ្ឋាន Collin's នៅជាន់ទី ១៣ អគារ The Bridge (រូបភាព៖ ហេង ភារម្យ)

លោក Collin Ho បាននិយាយយ៉ាងដូច្នេះថា «បើទោះជា​មាន​ភោជនីយដ្ឋាន​បែបអឺរ៉ុប​ច្រើន​ដែល​មានវត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ពិតមែន តែមិនមែន​ជាបញ្ហា​អ្វី​សម្រាប់ COLLIN’S ទេ ដោយសារ​តែ​បទពិសោធន៍​នៃការ​ចម្អិន​អាហារ​ដែលមាន​រសជាតិប្លែក​ពីភោជនីយដ្ឋាន​ដទៃទៀត នឹងធ្វើឲ្យ​ COLLIN’S Cambodia អាចប្រកួត​ប្រជែង​បាន​ ណាមួយកម្ពុជា​មិនមែនជា​សាខា​ក្រៅប្រទេស​ទី១ ដែល COLLIN’S បាន​បើក​សាខា​នោះទេ។ ហើយសាខា​ទីមួយនេះ ជោគជ័យ​ហើយយើង​នឹងបន្ត​បើសាខាមួយ​ផ្សេង​ទៀតអាចថា​សាខា​បន្ទាប់​នៅខេត្ត​សៀមរាប»។

មុខម្ហូប​នៅភោជនីយដ្ឋាន Collin's នៅជាន់ទី ១៣ អគារ The Bridge (រូបភាព៖ ហេង ភារម្យ)

គួរបញ្ជាក់ថា ​ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា ចំណូល​ប្រជាជន​កម្ពុជា​​មានការងើបឡើង​ឡើង​ជាលំដាប់ តួយ៉ាង​នៅឆ្នាំ២០១៨​នេះ កំណើន​ប្រាក់​ចំណូល​ប្រជាជន​ម្នាក់ៗ​គិតជាមធ្យម​បានកើន​ឡើង​ដល់ ជាង ១៥០០ ដុល្លារ​អាមេរិក ខណៈដែល​កាលពីឆ្នាំ​​២០១៧ មានតែ​ជាង​១៤០០ ដុល្លារអាមេរិក​ប៉ុណ្ណោះ។ ក្នុងនោះ គេសង្កេតឃើញដែរថា ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម​និងខ្ពស់ ក៏មានការ​កើនឡើង​ជាលំដាប់​ផងដែរ ខណៈដែល​អត្រា​ភាពក្រីក្រ​បានធ្លាក់ចុះ​នៅកម្រិត​កាន់តែទាបទៅៗ។

មុខម្ហូប​នៅភោជនីយដ្ឋាន Collin's នៅជាន់ទី ១៣ អគារ The Bridge (រូបភាព៖ ហេង ភារម្យ)

បន្ថែមពីនេះបើតាម​របាយការណ៍ ពីធនាគារជាតិ អនុវិស័យ​សណ្ឋាគារ​ និងភោជនីយដ្ឋាន ត្រូវបាន​ដឹងថា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ដល់​ការលូតលាស់​វិស័យ​សេវាកម្ម​នៅកម្ពុជា  ដែលមាន​រហូតដល់​ជិត​៤០ ភាគរយ​នៃផលិតផល​ក្នុងស្រុក​សរុប ជាមួយនឹង​អត្រាកំណើន​៦,៨% នៅឆ្នាំ២០១៨។  របាយការណ៍ ដដែលបាន​រំពឹងទុកថា នៅឆ្នាំ២០១៩ វិស័យ​សេវាម្ម​នឹងបន្ត​មានកំណើន​ប្រមាណ ៧% ដែលគាំទ្រ​ដោយ​ភាពល្អប្រសើរ​នៃវិស័យ​ទេសចរណ៍ អចលនទ្រព្យ និងឧស្សាហកម្ម៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ជាចលករ​ដ៏សំខាន់​ ក្នុងការលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មាន
ក្នុងនាមជាគ្រឹះស្ថានធនាគារឯកជន ដ៏ធំនិងឈានមុខគេនៅកម្ពុជា អេស៊ីលីដាបានរួមចំណែកផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេ…

នៅពេល​ផ្សារ​ទំនើប​លំដាប់អន្តរជាតិ​មួយ​នេះ​បើក​ដំណើរការ តំបន់​ផ្លូវ​៦០ម៉ែត្រ​នឹង​ប្រែមុខមាត់​ប្លែក​កាន់តែខ្លាំង!

ព័ត៌មាន
តំបន់​ផ្លូវ​ ៦០ម៉ែត្រ (មហាវិថី​​សម្ដេច​​តេជោ ហ៊ុន សែន) ស្ថិតក្នុង​គម្រោង​​ទីក្រុង​រណប ING City នឹង​ក្លាយ​ជា​តំបន់​រស់នៅ​យ៉ាង​ផុសផុល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ