អាហារ​និង​ភេសជ្ជៈ

អ្នក​ចំណូល​មធ្យម​និង​ខ្ពស់​កំពុង​ចាប់​ផ្ដើម​ចាយ​លុយ​លើ​ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ


បច្ចុប្បន្ន ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ​នៅក្នុង​ទីផ្សារ​កម្ពុជា​បាន​និង​កំពុង​មាន​ការ​ពេញ​និយម​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ឡើង​ទៅ ខណៈ​ដែល​អ្នក​ជំនាញ​​មាន​បទ​ពិសោធន៍​នៃ​ការ​នាំចូល និង​ចែកចាយ​ភេសជ្ជៈ​ប្រភេទ​ស្រា​ប្រណីត និង​ប្រភេទ​សាច់​សត្វ​ថ្លៃៗ​សម្រាប់​ធ្វើ​ម្ហូប បញ្ជាក់​ថា ការ​និយម​នេះ​គឺ​ដោយសារ​តែ​មាន​បម្រែ​បម្រួល​រចនា​សម្ព័ន្ធ​ប្រជាសាស្ត្រ និង​កំណើន​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស។
អ្នក​ចំណូល​មធ្យម​និង​ខ្ពស់​កំពុង​ចាប់​ផ្ដើម​ចាយ​លុយ​លើ​ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ
ដោយ

លោក Vincent NG នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំ​ចេញ​នាំចូល Auskhmer ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្គត់ផ្គង់​និង​ចែកចាយ​​ប្រភេទ​ស្រា​ប្រណីត និង​គ្រឿង​ទេស​សម្រាប់​ម្ហូប​អឺរ៉ុប និង​ប្រភេទ​សាច់​សម្រាប់​ម្ហូប​ក្នុង​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ថ្មី​លើ​ផ្នែក​នេះ។ ចំណែក​ឯ​បម្រែបម្រួល​នៃ​រចនា​សម្ព័ន្ធ​ប្រជាសាស្ត្រ ការ​កើន​ឡើង​នៃ​ប្រជាជន​ថ្នាក់​កណ្តាល បាន​ធ្វើ​ឲ្យ​ទីផ្សារ​មួយ​នេះ កំពុង​តែ​រីក​លូតលាស់​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

ក្នុង​របាយការណ៍​សិក្សា​ស្តីពី​ទីផ្សារ​ភោជនីយដ្ឋាន​ដែល​ចេញ​ផ្សាយ​ដោយ Park Cafe កាលពី​ឆ្នាំ​២០១៥ បាន​លើក​ឡើង​ថា ការ​ចំណាយ​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ចំណោម​ការ​ចំណាយ​សំខាន់ៗ​ផ្សេងៗ របស់​ប្រជាជន​ក្រុង​ភ្នំពេញ គឺ​ទៅ​លើ​ម្ហូប​អាហារ និង​ផលិតផល​ទាក់ទង​នឹង​ម្ហូប​អាហារ និង​ការ​ចំណាយ​ផ្សេង​ទៀត ដូចជា ការ​បរិភោគ​តាម​​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​កន្លែង​ទេសចរណ៍​សំខាន់ៗ។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា សម្រាប់​ទីផ្សារ​នៃ​ផ្នែក​ម្ហូប​អាហារ និង​សេវាកម្ម​នៅ​មាន​ទំហំ​ធំ​ក្នុង​ចំណោម​ប្រជាជន​ថ្នាក់​កណ្តាល និង​ប្រជាជន​ថ្នាក់​ខ្ពស់ នៅ​មាន​ទំហំ​ធំ ស្រប​ពេល​ការ​កើន​ឡើង​នៃ​ទំនោរ​របស់​អតិថិជន​ទម្លាប់​ខ្លួន​ទៅ​នឹង​ជីវិត​រស់នៅ​បែប​បស្ចិម​ប្រទេស ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចំណាយ​ច្រើន​ទៅ​ម្ហូប​អាហារ ភេសជ្ជៈ​ដែល​មាន​ស្តង់ដារ​អនាម័យ ប្រណីតភាព និង​មាន​ភាព​ស៊ីវិល័យ។ ជាទូទៅ ការ​ចំណាយ​របស់​ប្រជាជន​ក្រុង​ភ្នំពេញ​ថ្នាក់​កណ្តាល និង​ថ្នាក់​ខ្ពស់ ក្នុង​មួយ​ថ្ងៃ សម្រាប់​ម្ហូប​អាហារ និង​ភេសជ្ជៈ​មាន​ទំហំ​ប្រមាណ​ច្រើន​ជាង ១,៥​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោក Vincent NG នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំ​ចេញ​នាំចូល Auskhmer។

ស្របពេល​កំណើន​នៃ​ការ​ចាយវាយ​របស់​ប្រជាជន​សម្រាប់​ម្ហូប​អាហារ​ដែល​មាន​ស្តង់ដារ​ខ្ពស់ អនាម័យ និង​ភាព​ស៊ីវិល័យ លោក Vincent NG បាន​បន្ថែម​ថា ប្រជាជន​កម្ពុជា​កំពុងតែ​មាន​ទំនោរ​នៃ​ការ​ទទួលទាន​ម្ហូប​អាហារ​បែប​ប្រណីត និង​ប្រភេទ​ស្រា​ប្រណីត ដែល​មាន​ដូចជា ស្រា​ទំពាំង​បាយ​ជូរ ស្រា​ក្រហម វិស្គី​ជាដើម។

លោក Vincent NG នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំ​ចេញ​នាំចូល Auskhmer បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា "រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទីផ្សារ​របស់​យើង​កំពុងតែ​រីក​លូតលាស់។ ចំណែកឯ សេដ្ឋកិច្ច​កម្ពុជា​កំពុងតែ​មាន​កំណើន​យ៉ាង​លឿន​ក្នុង​តំបន់ រួមទាំង​កំណើន​នៃ​ប្រជាជន​ថ្នាក់​កណ្តាល​ផង​ដែរ។ ការ​បរិភោគ​អាហារ​របស់​ប្រជាជន ក៏​ចាប់​ផ្តើម​មាន​ទំនោរ​ទៅ​រក​ម្ហូប​ប្រណីត និង​ប្រភេទ​ស្រា​ប្រណីត។  ដូចនេះ​ហើយ បាន​ជា​ទីផ្សារ​មួយ​នេះ បាន​កំពុង​លូតលាស់​ខ្លាំង។ AusKhmer យើង​វិញ ក៏​បាន​នាំចូល​ប្រភេទ​ស្រា និង​ម្ហូប​ប្រណីត​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​មាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ យើង​ក៏​បាន​ពង្រីក​ការ​នាំចូល​ប្រភេទ​ស្រា​ប្រណីត​ដែល​មាន​រសជាតិ​ផ្សេងៗ​គ្នា​សម្រាប់​ប្រជាជន​កម្ពុជា និង​ទីផ្សារ​កម្ពុជា​ផង​ដែរ”។

ស្របពេល​ដែល​មាន​កំណើន​នៃ​ទំនោរ​នេះ ប្រភេទ​ហាង​ដែល​ផ្គត់ផ្គង់​ស្រា​ប្រណីត​ដូចគ្នា​នេះ ក៏​បាន​ចាប់​ផ្តើម​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ។ ការ​កើន​ឡើង​នេះ ត្រូវ​បាន​លោក Vicent យល់​ឃើញ​ថា នេះ​ជា​ការ​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ទីផ្សារ​មួយ​នេះ។

អ្នក​ចំណូល​មធ្យម​និង​ខ្ពស់​កំពុង​ចាប់​ផ្ដើម​ចាយ​លុយ​លើ​ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ។

ក្នុង​របាយការណ៍​សិក្សា​ស្តីពី​ទីផ្សារ​ភោជនីយដ្ឋាន​ដដែល ក៏​បាន​លើក​ឡើង​ថា ប្រជាជន​ថ្នាក់​កណ្តាល​និង​ថ្នាក់​ខ្ពស់ ក្នុង​ទីក្រុង​ភ្នំពេញ បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ ២០០ ទៅ ៣០០​លាន​ដុល្លា​ក្នុង​មួយ​ខែៗ ទៅ​លើ​ម្ហូប​អាហារ និង​ផលិតផល​ទាក់ទង​នឹង​ម្ហូប​អាហា ភេសជ្ជៈ និង​ការ​ចំណាយ​លើ​ការ​បរិភោគ​តាម​ភោជនីយដ្ឋាន ផ្សារ​ទំនើប ជាដើម។ 

ទំហំ​នៃ​ការ​ចំណាយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​នៅ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់។

រហូត​ដល់​បច្ចុប្បន្ន ដោយ​បាន​មើល​ឃើញ​ពី​ទំហំ​ទីផ្សារ​នេះ ក្រុមហ៊ុន​នាំចេញ​នាំចូល Auskhmer ដែល​មាន​បទពិសោធន៍​ជាង ១៥​ឆ្នាំ លើ​ផ្នែក​នេះ បាន​ផ្គត់​ផ្គង់​ប្រភេទ​ស្រា​ប្រណីតៗ ប្រមាណ​ជាង ៣​ពាន់​ប្រភេទ​ផ្សេងៗ​គ្នា ប្រភេទ​គ្រឿង​ទេស និង​សាច់ សម្រាប់​ម្ហូប​អឺរ៉ុប ជា​ច្រើន​មុខ ទៅ​កាន់​ភោជនីយដ្ឋាន​ធំៗ ភោជនីយដ្ឋាន​បែប Fast Food សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​ជា​ច្រើន​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូល​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កើន​ឡើង​១៦%

ព័ត៌មាន
ចំណូល​​បាន​មក​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​​ឆ្លងកាត់​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​ជា​សហគ្រាស​រដ្ឋ​ ក្នុង​មួយ​​ឆ្នាំ​២០១៧​ពេ…

គម្រោង​ផ្ទះ​តម្លៃ​ថោក​របស់​ឧកញ៉ា សៀ ឫទ្ធី នឹង​បើក​លក់​ផ្លូវការ​នៅ​ចុង​ខែ​នេះ​ហើយ!

ព័ត៌មាន
នៅទី​បំផុត​ទៅ គម្រោង​លំនៅដ្ឋាន​សាធារណៈ​សម្រាប់​អ្នក​ចំណូល​ទាប​និង​មធ្យម​របស់​ក្រុមហ៊ុន WorldBridge Group ដែល​ប្រជាពលរដ្ឋ​ជាច្រើន ពិសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ