អត្ថបទពាណិជ្ជកម្ម!

នាយកសាលាអន្តរជាតិផ្លេនីត៖ កំណើនសាលាអន្តរជាតិនាំឲ្យមានការប្រកួតប្រជែងមែន តែល្អសម្រាប់វិស័យអប់រំកម្ពុជា


ខណៈដែលសាលារៀនរបស់រដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាអនុវត្តកកម្មវិធីសិក្សារបស់ជាតិ តាមការកំណត់ដោយក្រសួងអប់រំយុវជន និងកីឡានោះ គ្រឹះស្ថានអប់រំឯកជនភាគច្រើនផ្តល់ជម្រើសច្រើនជាងនេះទៅដល់កុមារ បណ្តាលឲ្យឳពុកម្តាយដែលមានជីវភាពធូរធារសម្រេចនាំកូនទៅទទួលការអបរំនៅសាលារៀនអន្តរជាតិទាំងនោះ។នៅក្នុងចំណោមនោះដែរ សាលាអន្តរជាតិផ្លេនីត ក៏ជាសាលាឯកជនមួយក្នុងចំណោមសាលាជាច្រើនទៀតដែលផ្តល់ការអប់រំតាមស្តង់អន្តរជាតិ។
នាយកសាលាអន្តរជាតិផ្លេនីត៖ កំណើនសាលាអន្តរជាតិនាំឲ្យមានការប្រកួតប្រជែងមែន តែល្អសម្រាប់វិស័យអប់រំកម្ពុជា
ដោយ

នៅក្នុងកម្មវិធី​ផ្តល់វិញ្ញាបន​បត្របញ្ចប់ការ​សិក្សា​ដល់សិស្សានុសិស្ស​នៃសាលាអន្តរជាតិ​ផ្លេនីត លោក យ៉ុង ចិត្រា នាយក​សាលា​អន្តរជាតិ Planet បានឲ្យ​ដឹងថា សាលារៀន​អន្តរជាតិ​នៅកម្ពុជា​មានកំណើន​គួរឲ្យកត់សម្គាល់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ ដែលអាចឲ្យ​វិស័យអប់រំ​ផ្នែកឯកជន​មួយនេះ​មានការប្រកួត​ប្រជែង​គ្រាន់បើដែរ។ បែបនេះក្តី​ លោកថា​ការប្រកួត​ប្រជែង​ក្នុងវិស័យនេះ ជួយដល់​ប្រព័ន្ធ​អប់រំ​របស់កម្ពុជា​កាន់តែប្រសើរ។

ចំណែកអាណាព្យាបាល​របស់សិស្សានុសិស្ស​ដែលបាន​ទៅចូល​រួមក្នុង​កម្មវីធីនេះវិញបាន​ថ្លែងថា សាលារៀនឯកជន ជាពិសេស​សាលារៀន​អន្តរជាតិ​ដែលមាន​ស្តង់ដា​សិក្សាបែប​បរទេស អាចអភិវឌ្ឍ​សមត្ថភាព​កូនៗ​របស់គាត់​ ជាពិសេស​លើផ្នែក​ភាសាបរទេស​បានយ៉ាងល្អ។

លោក យ៉ុង ចិត្រា នាយកសាលាអន្តរជាតិ Planet

យោងតាមស្ថិតិ​និងសូចនាករ​អប់រំឯកជន​ដែលចេញផ្សាយ​ដោយក្រសួង​អប់រំយុវជន និងកីឡា​សម្រាប់​ឆ្នាំ២០១៧និង២០១៨​កន្លងទៅ​បានបង្ហាញ​ថា សាលារៀនឯកជន​ទូទាំងប្រទេស​មានសរុប​ចំនួន​១០៧៦​សាលាលារៀន ដោយវិស័យ​អប់រំឯកជន​ទាំងនេះ​ត្រូវបាន​រដ្ឋមន្រ្តីក្រសួងអប់រំ​បញ្ជាក់ថា បានរួមចំណែក​ច្រើនក្នុងការ​អភិវឌ្ឍធនធាន​មនុស្សនៅ​កម្ពុជា​ប្រកប​ដោយគុណភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាប់រវល់សិក្ខាសាលា, ចៅក្រមពន្យារពេលប្រកាសសាលក្រម ករណីវិទ្យុអាស៊ីសេរី

ព័ត៌មាន
ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ថា ចៅក្រមជំនុំជំរះករណីអតីតអ្នកសារព័ត៌មានអាស៊ីសេរី បានជាប់រវល់…

ក្រៅពីចិន ក្រុមហ៊ុនស៊ីភីអែលកំពុងទាក់ទាញវិនិយោគិន​អចលនទ្រព្យ មកពីអ៊ីស្រាអែលបន្ថែមទៀត!

ព័ត៌មាន
ក្រោយពីបានសម្ពោធចំការម៉ៃសាក់ជិត ៣៥០ហិកតារបស់ក្រុមហ៊ុនធីកហ្វាម មកពីអ៊ីស្រាអែល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចមក ឧញ៉ា ចេង ខេង អគ្គនាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ