ដីធ្លី-អចលនទ្រព្យ

ហេតុអ្វីអ្នកជំនាញធរណីជាតិ-អន្តរជាតិ សម្រុកចុះបញ្ជីក្រុមហ៊ុនក្នុងឆ្នាំ២០១៨នេះ?


នៅក្នុងឆ្នាំ២០១៨នេះ មានក្រុមហ៊ុនបម្រើសេវាកម្ម និង វាយតម្លៃអចលនទ្រព្យទាំងជាតិនិង អន្តរជាតិ នាំគ្នាសម្រុកចុះបញ្ជីបើកក្រុមហ៊ុនអចលនទ្រព្យថ្មីៗនៅកម្ពុជាជាច្រើន។ តើក្រុមហ៊ុនថ្មីៗទំាងអស់នោះពិតជាមានទំនុកចិត្តទៅលើវិស័យសំណង់ និង ទីផ្សារដីធ្លីផ្ទះសម្បែងនៅកម្ពុជាយ៉ាងខ្លាំងមែនទេ? រឺក៏មានទំនុកចិត្តទៅលើកំណើនសេដ្ឋកិច្ចជាតិ ៧ភាគរយជារៀងរាល់ឆ្នាំ?
ហេតុអ្វី អ្នកជំនាញធរណី ជាតិ-អន្តរជាតិ សម្រុកចុះបញ្ជីក្រុមហ៊ុនក្នុងឆ្នាំ២០១៨នេះ?
ដោយ

បើផ្អែកទៅលើក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការបកស្រាយស្រដៀងៗគ្នាថា នៅក្នុងឆ្នាំ២០១៨នេះ ឃើញថាមានសកម្មភាពដោះដូរលក់ទិញដីធ្លីផ្ទះសម្បែងជាច្រើន បើធៀបនឹងឆ្នាំមុនៗ មិនមានសញ្ញាណាមួយថមថយឡើយ។ បើពិនិត្យទៅមើលពីតម្រូវការប្រើប្រាស់សេវាកម្មភ្នាក់ងារអចលនទ្រព្យក៏កើនឡើងជាងឆ្នាំមុននេះ បើផ្អែកតាមរបាយការណ៍ទិញ លក់ និងជួលប្រចាំថ្ងៃកំណើននៃចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីៗនេះ គឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យ ។

ការផ្តល់អាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុពីក្រសួងសេដ្ឋកិច្ចបានបង្ហាញថា គិតមកដល់ត្រឹមបំណាច់ខែមិថុនាឆ្នាំ២០១៨ នេះ  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុប១៦៩ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអចលនទ្រព្យ ជាតិ និង អន្តរជាតិចំនួន ១៦ ក្រុមហ៊ុន ទើបតែត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំនេះដើម្បីប្រកួតប្រជែងទៅលើគុណភាពសេវាកម្ម និង តម្លៃ។

លោក គុយ វ៉ាត អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ វីត្រាស់គ្រុប បានឲ្យដឹងថា កំណើននៃការចុះបញ្ជីក្រុមហ៊ុនវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យថ្មីៗទាំងអស់នេះ វាបានការឆ្លុះបញ្ចាំងពីទំនុកចិត្តនៃអ្នករកស៊ីនៅក្នុងវិស័យនេះ ទី១លើស្ថិរភាពនយោបាយ និង ទី២ កំណើនសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញពីការកើនឡើងទីផ្សារអចលនទ្រព្យ និង សំណង់ ក្នុងឆ្នាំនេះ និង ឆ្នាំក្រោយៗផងដែរ។ 

តើក្រុមហ៊ុនបម្រើសេវាកម្មវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា មានរហូតដល់ទៅជិត ១៧០ក្រុមហ៊ុនឯណោះ វាច្រើនពេកទេដឹងសម្រាប់ទីអចលនទ្រព្យនៅកម្ពុជាដ៏តូចចង្អៀតមួយនេះ?

ឆ្លើយតបទៅនឹងសំណួរខាងលើនេះ លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 មេគង្គបានលើកឡើងដែរថា ទីផ្សារនៃការផ្តល់សេវាកម្មអចលនទ្រព្យ នៅកម្ពុជានៅធំទូលាយខ្លាំងនៅឡើយ បើធៀបនឹងចំនួនប្រជាជនជាង១៥លាននាក់ មានភ្នាក់ងារដែលស្របច្បាប់ត្រឹមជាង២ម៉ឺននាក់ គឺមិនគ្រប់គ្រាន់ឡើយ។ ដូច្នេះកម្ពុជាត្រូវការបន្ថែមភ្នាក់ងារបម្រើសេវាកម្ម និង វាយតម្លៃអចលនទ្រព្យបន្ថែមទៀត សម្រាប់ទីផ្សារនៅកម្ពុជា ។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបញ្ជាក់ចុងក្រោយនេះថា វត្តមាននៃក្រុមហ៊ុនបម្រើសេវាកម្មដីធ្លី ផ្ទះសម្បែងថ្មីៗទាំងអស់នេះ បានបង្ហាញពីការកើនឡើងនៅទីផ្សារអចលនទ្រព្យ និង ការវិនិយោគវិស័យសំណង់កាន់តែសំបូរបែបនៅកម្ពុជា។

ក្រុមអ្នកជំនាញធរណីជាតិ និង អន្តរជាតិទំាងអស់នោះ រំពឹងទុកនៅឆ្នាំនេះ និង ឆ្នាំខាងមុខថា វិស័យសំណង់ និង អចលនទ្រព្យ នៅតែល្អជានិច្ច ដូច្នេះបានជាការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មនៅតែមានការកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមរិតបន្តឹងច្បាប់ទាក់ទងទៅនឹងការចុះបញ្ជីនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉េង ហួត គ្រុប ចែកកាតាបរំលែកក្តីសង្ឃឹមដល់កុមារនៅខេត្តកំពង់ឆ្នាំង

ព័ត៌មាន
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចែកកាតាប និងសម្ភារៈសិក្សាដល់សិស្សជាង៦០០នាក់នៅសាលាបឋមសិក្សាត្រពាំងថ្ម ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ត…

ទឹកជំនន់ បានធ្វើឲ្យពលរដ្ឋជាង ១ម៉ឺនគ្រួសារ ក្នុងខេត្ត៩ រងផលប៉ះពាល់ និងខាតសេដ្ឋកិច្ចមិនតិចទេ

ព័ត៌មាន
ជាងមួយសប្តាហ៍មកនេះ ទឹកជំនន់បានវាយលុកយ៉ាងខ្លាំងនៅបែកនិរតីនៃប្រទេស ពោល គឺមានពលរដ្ឋជាង ៨ពាន់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងខេត្តចំនួន៨ រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ