កង្វល់របស់ពលរដ្ឋចំពោះកូវីដ១៩

ពលរដ្ឋជិត១លាននាក់បានភ្ជាប់ទៅកាន់លេខ១១៥ ក្រោយរកឃើញកូវីដ១៩នៅកម្ពុជា


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានស្នើដល់សាធារណៈជន ឲ្យមានការយោគយល់និងអត់ធ្មត់ ការហៅចូលលេខ ១១៥ ដោយសារមានការហៅចូលដ៏ច្រើនលើសលុបមិនថាយប់ រឺថ្ងៃ ដែលក្នុងមួយមានថ្ងៃមានមនុស្សជាង៩ពាន់នាក់ បានខលចូលលេខនេះ។
ពលរដ្ឋជិត១០ម៉ឺននាក់បានភ្ជាប់ទៅកាន់លេខ១១៥ ក្រោយរកឃើញកូវីដ១៩នៅកម្ពុជា
ដោយ

តាម​រយៈ​គេហទំព័រ​របស់​នាយកដ្ឋាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា រាល់​ការ​ហៅ​ចូល​មក​កាន់​លេខ​ទាន់​ហេតុការណ៍ ១១៥ មាន​ពេល​ខ្លះ​រង់ចាំ​យូរ រឺ​មិន​អាច​ភ្ជាប់​បាន ដោយសារ​ប្រ​ព​ន្ធ័​ត្រូវ​ធ្វើការ​បញ្ជូន ការ​ហៅ​ទៅ​កាន់​ទូរ​សព្ទ័​ដៃ​មន្ត្រី​ចំនួន ២៥​នាក់ ដែល​រង់ចាំ​ទទួល​ការ​ហៅ​ចូល ដោយពេល​ខ្លះ​ពួក​គាត់​កំពុង​ជាប់រវល់​ភ្ជាប់​ជាមួយ​សាធារណៈជន​ដទៃ​ទៀត​រួច​ហើយ​។ ហេតុ​ដូច្នេះ​ប្រ​ព​ន្ធ័​នឹង​ធ្វើការ​បញ្ជូន ការ​ហៅ​របស់​លោក​អ្នក បន្ត​ពី​លេខ​មួយ​ទៅ​លេខ​មួយទៀត ដោយ​មិន​កាត់​ផ្តាច់​ការ​ហៅ​ចូល​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​រង់ចាំ​យូរ​បន្តិច (​អាច​លើស​ពី​៣-៤​នាទី​)​។ យ៉ាងណាមិញ ក្រុមការងារ​ទូរ​សព្ទ័​ទាន់​ហេតុការណ៍​លេខ ១១៥ ក៏​នោ​តែ​រង់ចាំ​ទទួល​នូវ​ការ​រាយការណ៍ និង​សាកសួរ​ព​ត៌​មាន​អំពី​ជំងឺ COVID-19 ដដែល​។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាលកម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ Covid-19 ចំនួន ៤​ករណី​ថ្មី​បន្ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប បាន​កើនឡើង​ដល់​ទៅ ៣៧ ករណី​ហើយ គិត​ត្រឹម​យប់​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២០​នេះ​។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា ករណី​ថ្មី​នេះ គឺ​កើត​មាន​លើ​ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់ អាយុ​៦០ និង​៦៤​ឆ្នាំ នៅ​ខេត្តកំពត និង​ជនជាតិ​ខ្មែរ​២​នាក់ អាយុ​៧១ និង​៥២​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល ប្រកាសរកឃើញ Covid-19 ចំនួន ៤ករណីបន្ថែមទៀត! ខណៈអ្នកឆ្លងសរុបកើនដល់ ៣៧ ករណី

ព័ត៌មាន
ក្រសួងសុខាភិបាល កម្ពុជា បានរកឃើញករណីឆ្លងមេរោគ Covid-19 ចំនួន ៤ករណីថ្មីបន្ថែមទៀត ដែលបានធ្វើឲ្យករណីឆ្លងសរុប បានកើនឡើងដល់ទៅ ៣៧ ករណីហើយ …

ទំនិញចាប់ផ្ដើមកកស្ទះនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្រោយមានការប្រកាសបិទការធ្វើដំណើរបណ្ដោះអាសន្ន

ព័ត៌មាន
ក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជានៅត្រឹម ម៉ោង សូន្យថ្ងៃទី ១៨ ខែមីនាដោយមិនបានជូនដំណឹងជាមុននោះ កាលពីម្សិលមិញនេះ ក្រសួងការបរទេសកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ