កូវីដ-១៩ ប៉ះពាល់វិស័យទេសចរណ៍

ជាង ៧ខែមកនេះ កូវីដ-១៩ បានប៉ះពាល់ដល់អាជីវកម្មទេសចរជាង៣ពាន់កន្លែង និងបុគ្គលិកបម្រើការជាង៥ម៉ឺននាក់


រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអះអាងនៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១៣ ខែកក្កដានេះថា គិតត្រឹមថ្ងៃទី ១០ ខែកក្កដានេះ បញ្ហាមេរោគឆ្លងកូវីដ-១៩ បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មទេសចរណ៍ជាង៣ពាន់កន្លែង ខណៈបុគ្គលិកប្រមាណជាង ៥ម៉ឺននាក់ ក៏បានប៉ះពាល់ការងារផងដែរ។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)
ដោយ

ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍​យ៉ាងដូច្នេះ​ថា «មកដល់​ថ្ងៃ​១០ ខែកក្កដានេះ គឺមានការ​ប៉ះពាល់​ជាង ៣ពាន់​ទីតាំង ហើយប៉ះពាល់​ដល់​បុគ្គលិក ដែលបម្រើ​នៅក្នុង​ទីតាំង​នេះជាង ៥ម៉ឺននាក់ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល នៅជាប់​ជាមួយ​នឹង​ការលំបាក របស់​ប្រតិបត្តិករ របស់ផ្នែក​ឯកជន និងរបស់​បុគ្គលិក និយោជក​ផងដែរ គឺរាជរដ្ឋាភិបាល បានដាក់ចេញ​វិធានការ​ជាច្រើន ដើម្បីជួយ​ដល់បណ្តា​ប្រតិបត្តិករ​ ក៏ដូចជា​និយោជិក ដែលមាន​ការប៉ះពាល់នេះ»។​

ឯកឧត្តម​បន្ថែមទៀតថា  រាជរដ្ឋាភិបាល​មកដល់ថ្ងៃនេះ បានដាក់ចេញ​វិធានការ​ជាចម្បង ជុំទី៥ហើយ ដែលក្នុង​នោះ បានដោះស្រាយ ជួយដល់​បុគ្គលិក និយោជក ដែលមាន​ការប៉ះពាល់នេះ ជាង៣ម៉ឺន​នាក់ នៅក្នុងវិស័យ​ទេសចរណ៍នេះ ដោយផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារក្នុងម្នាក់ រយៈពេល​២ខែ ហើយ​ជុំទី៥នេះ ផ្តល់២ខែបន្តទៀត។

ទន្ទឹមនឹងនេះ ចំពោះផ្នែក​ឯកជន ​ប្រតិបត្តិករ អាជីវករ ដែលជាម្ចាស់​ភោជនីយដ្ឋាន​ រាជរដ្ឋាភិបាល​បានផ្តល់​តាំងពី​ជុំទី១ម្លេះ គឺទី១ លើកលែង​ពន្ធ​អាជីវកម្ម (ដែលជា​ទូទៅ​ត្រូវតែ​ប្រកាសពន្ធ ប៉ុន្តែពន្ធវិញ​រដ្ឋបង់​ជំនួស) ទី២ មិនឲ្យ​អាជីវករ​បង់ប្រាក់​ភាគទានស​ម្រាប់ ប.ស.ស ទេ ប៉ុន្តែក្នុង​ដំណាក់កាល​នេះ និយោជិត​នៅតែ​ទទួល ​ប.ស.ស ពីរាជរដ្ឋាភិបាលដដែល។

លើសពីនេះទៀត បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ គ្រប់អាជ្ញាបណ្ណ​ទេសចរណ៍​ទាំងអស់ អាចមកសុំ​អាជ្ញាបណ្ណ​បាន ប៉ុន្តែមិន​តម្រូវឲ្យ​មានការបង់​កម្រៃ​អាជ្ញាបណ្ណ​ឡើយ។ ចំពោះ​មគ្គទេសក៍ ទោះបីមិន​បាន​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ក៏ប៉ុន្តែ​អាជ្ញាបណ្ណ​មគ្គទេសក៍ រាជរដ្ឋាភិបាល​មិនឲ្យ​យកកម្រៃដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ

ព័ត៌មាន
អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​សហគមន៍​ចំនួន ៦៥ នៅថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​…

ថៃ មិនទាន់មានតម្រុយបើកជើងហោះហើរឡើងវិញ ខណៈដែលការបិទបានអូសបន្លាយមកជាច្រើនខែ

ព័ត៌មាន
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានអះអាង ការបិទជើរហោះហើរអន្តរជាតិរបស់ប្រទេសថៃ នៅតែបន្តមានសុពលភាព ពុំទាន់មានតម្រុយណាមួយ ថាអាចនឹងបើកឡើងវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ