វិនិយោគ និងពាណិជ្ជកម្ម

ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង៥០ជួបគ្នាពិភាក្សាអំពីឱកាសវិនិយោគ និងពាណិជ្ជកម្មបន្ថែមនៅកម្ពុជា


វិនិយោគិននៃក្រុមហ៊ុនជប៉ុន និង កម្ពុជាជាង ៥០ក្រុមហ៊ុនបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា នៅគ្រាដែលសេដ្ឋកិច្ចកម្ពុជាមានការបើកដំណើរឡើងវិញលើគ្រប់វិស័យ និងកំពុងមានសម្ទុះងើបឡើងពីវិបត្តិកូវីដ១៩។
កម្ពុជាគ្រោងនឹងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន

ក្រុមអ្នកជំនួញនៅកម្ពុជា បានអះអាងថា ជំនួបរវាងអ្នកវិនិយោគក៏ដូចជាក្រុមពាណិជ្ជករជប៉ុន ជាមួយនឹងកម្ពុជា ដែលបានធ្វើឡើងនៅការិយាល័យកណ្ដាលធនាគារអេស៊ីលីដានេះ បានបង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមាន នៃការពង្រីកការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសពីរ នៅក្រោយពេលដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏ទើបតែបានជួបពិភាក្សាគ្នានាពេលថ្មីៗនេះ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយការទូតផងដែរ។

Story: ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) លោក Takahashi Fumiaki បានដឹកនាំអ្នកវិនិយោគជប៉ុន ចំនួន ២៤ក្រុមហ៊ុន ដើម្បីជួបជុំគ្នាជាមួយវិនិយោគ និងពាណិជ្ជករកម្ពុជាមកពីក្រុមហ៊ុនជិត៣០។ ជំនួបនេះ ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា ហើយវាគឺជាលើកទី២ហើយ ដែលសមាគមជប៉ុន-កម្ពុជាបានរៀបចំឲ្យជំនួបនេះឡើង។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានបង្ហាញនូវសុទិដ្ឋិនិយម ពីវិស័យវិនិយោគនៅកម្ពុជា ពិសេសការជួបជុំគ្នារវាងក្រុមនិយោគកម្ពុជា និងជប៉ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់ការជួបជុំគ្នារវាងក្រុមវិនិយោគិនជប៉ុន និងកម្ពុជា ដែលការជួបជុំលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយសមាគមជប៉ុន-កម្ពុជា និងធនាគារអេស៊ីលីដា សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្ម គ្នាទៅវិញទៅមក។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក្រុមអ្នកវិនិយោគជប៉ុន ទាំង២៤ក្រុមហ៊ុន ដែលជួបជាមួយខាងក្រុមហ៊ុនកម្ពុជាស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មនេះ រួមមាននៅក្នុងវិស័យ អភិវឌ្ឍន៍លំនៅឋាន, សុខាភិបាល, កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្ម ជាដើម។ លោក បណ្ឌិត អ៊ិន ចាន់នី បន្ថែមលើនេះ ការជួបគ្នារវាងក្រុមហ៊ុនចម្រុះកម្ពុជា និងជប៉ុន គឺជាការបើកឱកាសបន្ថែមឲ្យភាគីទាំងពីរ បានស្វែងយល់ពីគ្នាទៅវិញទៅមក បង្កើនឱកាសវិយោគនៅកម្ពុជា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន ថែមទៀតផង។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន កាន់តែបង្ហាញភាពវិជ្ជមាន នារយៈពេលចុងក្រោយនេះ ពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី«បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤» កាលពីពេលថ្មីៗ គឺជាឱកាសគៀរគរបន្ថែមនូវអ្នកវិនិយោគប្រទេសជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា បន្ថែមទៀត។ បើតាមឧកញ៉ា លឹម ហេង ដ្បិតថា ការិយាល័យសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសជប៉ុន មិនទាន់ដំណើរការផ្លូវការក៏ពិតមែន តែទំនាក់ទំនងកម្ពុជា-ជប៉ុន ជាដៃគូពាណិជ្ជកម្មដ៏ល្អ និងគ្រប់ជ្រុងជ្រោយ ដោយលោកបានកត់សម្គាល់ឃើញថា សព្វថ្ងៃក្រុមហ៊ុនជប៉ុន ដែលមកវិនិយោគនៅកម្ពុជា មានដូចជា វិស័យកាត់ដេរ,វិស័យអេឡិចត្រូនិច និងតម្លើងយាន្តយន្ត,វិស័យសុខាភិបាល និងវិស័យកសិកម្ម ជាដើម ហើយលោកសង្ឃឹមយ៉ាងមុតមាំថា នៅពេលអនាគតទំហំពាណិជ្ជកម្មទ្វេរភាគី កាន់តែកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក ដែលមានការកើនឡើង ៣,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារ ខណៈជប៉ុន បាននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីឆ្លងកើនឡើង ធ្វើឲ្យទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងការភ័យខ្លាចនៃការបិទខ្ទប់ដោយសាររការរាតត្បាតកូវីដ១៩ ដូចទីក្រុងសៀងហៃដែរ

ព័ត៌មាន
មន្ត្រីនៅក្នុងរដ្ឋធានីបេកាំងរបស់ប្រទេសចិន បានចាត់វិធានការណ៍យ៉ាងឆាប់រហ័សនូវវិធានការដ៏តឹងរ៉ឹងលើទីក្រុងប៉េកាំង បន្ទប់ពីករណីឆ្លងមេរោគកូវ…

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានពិភពលោកកុំឱ្យមើលស្រាលហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ពិភពលោកកុំឱ្យមើលស្រាលហានិភ័យដ៏ធ្ងន់ធ្ងរនៃជម្លោះនុយក្លេអ៊ែរឲ្យសោះ ដោយលោកសម្អាងថាការដែលលោកខាងលិច និងអង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ