អត្ថបទក្រុមហ៊ុន

ធនាគារ ប្រៃសណីយ៍កម្ពុជា និង ទ្រូម៉ាន់នី សហការគ្នា ផ្តល់សេវាដាក់ប្រាក់ចូលគណនីធនាគារកាន់តែទូលំទូលាយ ទូទាំងប្រទេស


ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ និងសាធារណជនទាំងអស់អាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ប្រៃសណីយ៍កម្ពុជា ឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជាមួយប្រព័ន្ធបាគង។ អតិថិជនអាចធ្វើដំណើរទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី ជាង 10,000ទីតាំង ទូទាំងប្រទេសដែលនៅជិតខ្លួនបំផុតដោយគ្រាន់តែផ្តល់នូវលេខ គណនីធនាគាររបស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។
ធនាគារ ប្រៃសណីយ៍កម្ពុជា និង ទ្រូម៉ាន់នី សហការគ្នា ផ្តល់សេវាដាក់ប្រាក់ចូលគណនីធនាគារកាន់តែទូលំទូលាយ ទូទាំងប្រទេស
ដោយ

ពិធីចុះហត្ថលេខាភាពជាដៃគូនេះ បានប្រារព្វឡើងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២១ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយ​​មានការចូលរួមពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងលោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់​ដឹកនាំ​ជាច្រើនរូបនៃស្ថាប័នទាំងពីរ។

គូសបញ្ជាក់ផងដែរថា អតិថិជនទាំងអស់ក៍អាចធ្វើការផ្ទេរប្រាក់មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាម​​រយៈកម្មវិធីទូរស័ព្ទដៃរបស់ទ្រួម៉ាន់នីបានដូចគ្នា។

អំឡុងពេលនៃពិធីចុះហត្ថលេខានេះ លោក​ តូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​​នៃធនាគារ ប្រៃសណីយ៍​កម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ កិច្ចសហប្រតិបត្តិការមួយនេះ គឺធ្វើឡើងក្រោម​គោលដៅ​រួមដើម្បី​បម្រើផ្តល់​សេវាកាន់តែងាយស្រួលដល់អតិថិជន ហើយក៍ជាដៃគូយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹង​សេវាកម្មរបស់ខ្លួន ឱ្យទទួល​បាននូវការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានមាន​ប្រសាសន៍​លើកឡើងថា៖ “ទ្រូម៉ាន់នី មាន​មោទនភាព​ដែលបាន​ក្លាយជា​ដៃគូ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏មាន​កេរ្ដិ៍ឈ្មោះ និង​គួរឱ្យកោតសរសើរ​។ នៅ​ទ្រូម៉ាន់នី យើង​ត្រៀម​ខ្លួនរួចជា​ស្រេច​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដ៏មាន​សារៈ​ប្រយោជន៍​បំផុត​ជូន​ដល់​អតិថិជន​ទាំង​ទ្រូម៉ាន់នី និង​ធនាគារ​ប្រៃសណីយ៍កម្ពុជា”។

ធនាគារ ប្រៃសណីយ៍​កម្ពុជា ក៏​មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀត​រួម​មាន សេវា​ឥណទាន សេវា​បញ្ញើ​សន្សំ សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត​តាម​ទូរ​សព្ទ ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វី​សា សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស និង​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត ជាពិសេស​គ្រប់ការ​ធ្វើ​ប្រតិបត្តិការ​ទាំងអស់​ដែលចេញពីធនាគារប្រៃសណីយ៍កម្ពុជានឹង​មិន​មានការ​គិត​កម្រៃ​សេវា​ឡើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Intel នឹងបោះទុនវិនិយោគជាង ៧ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបនៅប្រទេសម៉ាឡេស៊ី

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Intel ក៏គ្រោងនឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីប…

សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្ននឹងមេរោគបំប្លែងថ្មី «អូមីក្រុង» តែកុំស្លន់ស្លោជ្រុល

ព័ត៌មាន
ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ