ទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍ ព្រមានលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនសេវាទូរស័ព្ទធំៗ២


ក្រសួងប្រៃសណីយ៏និងទូរគមនាគម៏បានព្រមានពីការព្យួរ ឬផ្អាកអាជ្ញាបណ្ណក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តធំៗចំនួន២នៅកម្ពុជា ប្រសិនបើមិនព្រមអនវុត្តតាមចំណាត់ការរបស់ក្រសួងដែលបានណែនាំ។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេលដែលក្រុមហ៊ុនទាំងពីរនេះ បានធ្វើសកម្មភាពលក់ និងចែកចាយស៊ីមកាតនៅតាមទីតាំងមួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
ក្រសួងប្រៃសណីយ៍ ព្រមានលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនសេវាទូរស័ព្ទធំៗ២
ដោយ

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍ នៅថ្ងៃទី ១០ ខែសីហា ​បាន​ឲ្យដឹងថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ឬគេស្គាល់ថា​ក្រុមហ៊ុន Metfone  និងក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (ក្រុមហ៊ុន Smart) បានធ្វើសកម្មភាព​លក់ និងចែកចាយ​លក់ស៊ីម​កាត​តាម​ទីទាំង​មួយចំនួន ដោយពុំតម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ផ្ដល់ឯកសារ​សម្គាល់​អត្តសញ្ញានោះទេ។ សកម្មភាពនេះ បង្ហាញឲ្យឃើញនូវការ​បន្តអនុវត្តផ្ទុយ​នឹង​សារាចរ​អន្តរក្រសួង​ និងសេចក្ដីណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍​ និងនិយ័តករ​ទូរគមនាគមន៍កម្ពុជា។

ដើម្បីពង្រឹង​សណ្តាប់ធ្នាប់​លើវិស័យ​ទូរគមនាគមន៏ និងសន្តិសុខ​ជាតិ​តាមយៈ​ការទប់ស្កាត់​ការប្រើប្រាស់ស៊ីម​កាត ដែលមិនមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ ក្រសួង​បានចាត់វិធានការ​ចំពោះ​ករណី​ខាងលើ​ដោយឲ្យ​បញ្ឈប់ការលក់ និងចែកចាយ​ជាបន្ទាន់​ចាប់តាំង​ពីថ្ងៃជូន​ដំណឹងនេះ​តទៅ។ 

ក្នុងករណី ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទ​ចល័តទាំងពីរនេះ នៅតែមិនអនុវត្តតាមគោលការណ៍​ខាងលើនេះ ក្រសួង និងចាត់វិធានការដូចជា៖

១) ព្យួរ ឬលុបអាជ្ញាបណ្ណប្រតិបត្តិការ​ផ្តល់សេវា​ទូរស័ព្ទ​ចល័ត

២) បង្កករាល់ការស្នើសុំនានា​របស់ប្រតិបត្តិករ

៣). ចាត់វិធានការ​ផ្សេងទៀត​ស្របតាម​មាត្រា៧៨ នៃច្បាប់ស្ដីពី​ទូរគមនាគមន៍

៤) រាល់បុគ្គលពាក់ព័ន្ធ​នឹងករណី​ខាងលើនេះ​នឹងត្រូវប្រឈមមុខ​​ចំពោះមុខ​ច្បាប់​ព្រហ្មទណ្ឌ​ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​នឹងបន្តតាម​ដាន​និងចាត់​វិធានការយ៉ាង​តឹងរ៉ឹងបំផុត ស្របតាមច្បាប់​និងលិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ជាធរមាន ចំពោះ ប្រតិបត្តិការ​ដែលរផ្តល់​សេវាទូរសព្ទចល័ត​ណា ដែលបាន​ប្រព្រឹត្តខុសច្បាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹម១​សប្តាហ៍​ប៉ុណ្ណោះ អ័រគីដេ បំបែក​ឯតទគ្គកម្ម​សម្រេច​គោលដៅ​នៃ​ការលក់​គម្រោង​ថ្មី​របស់ខ្លួន

ព័ត៌មាន
បន្ទាប់ពីបើកលក់មុនសម្ពោធគម្រោងកាលពីថ្ងៃទី៣០ខែកក្កដាកន្លងទៅនេះ យើងឃើញថាគម្រោងថ្មីដែលមានឈ្មោះថា អ័រគីដេ ដឹផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុម…

អង្គការ OXFAM៖ កម្ពុជានឹងទទួលបានថវិកា ២៤០លានលានដុល្លារពីមូលនិធិពិសេសរបស់ IMF

ព័ត៌មាន
កាលពីដើមខែសីហានេះក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជ បែងចែកថវិកាទូទៅមួយពីគណនីមូលនិធិពិសេស (the…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ