រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ចិនប្រឆាំងការចេញសេចក្តីថ្លែងការណ៍រួមរបស់UN ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា


បញ្ហារដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានក្លាយជារបៀបវីរៈក្តៅគគុកនៅកិច្ចប្រជុំបន្ទាន់ នៃអង្គការសហប្រជាជាតិ។ ការជួបប្រជុំកាលពីថ្ងៃអង្គារ ទី២កុម្ភៈ នៅអង្គការសហប្រជាជាតិ ដើម្បីពិនិត្យស្ថានការណ៍ក្រោយរដ្ឋប្រហារ និងស្វែងរកដំណោះស្រាយនៃវិបត្តិនយោបាយ ដែលកំពុងជាប់គាំងមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC។
រូបភាព៖ Reuters
ដោយ

យ៉ាងណាមិញកិច្ចប្រជុំនេះ មិនអាចទៅមុខដោយរលូនបានទេ ដោយសារប្រទេសចិនបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ដែលជាសិទ្ធិក្នុងការច្រានចោល ឬជំទាស់ នូវសេចក្ដីសម្រេចរួម របស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការប្រជាជាតិ។ តាមរយៈសិទ្ធិវេតូនេះ ចិនបានរារាំងការចេញសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការ ថ្កោលទោសរដ្ឋប្រហារដោយក្រុមយោធាភូមា។ ប្រការនេះ បាននាំឲ្យអង្គការសហប្រជាជាតិ មិនអាចរកដំណោះស្រាយ និងដាក់សម្ពាធអ្វីបានឡើយលើក្រុមយោធាភូមា។

យ៉ាងណាក៏ដោយចុះ លោក អាតូនីអូ ហ្គាត់ធឺរេស (Antonio Guterres) អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានសន្យាថា លោកនឹងមិនចុះចាញ់ឡើយ ដោយលោកនឹងខិតខំប្រមូលផ្តុំសម្លេងពីសហគមន៍អន្តរជាតិដទៃទៀត ដើម្បីរកវិធីដាក់សម្ពាធលើរបបយោធាភូមាឲ្យទាល់តែបាន។ 

លោកបានគូសបញ្ជាក់ថា៖ «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីប្រមូលគ្រប់តួអង្គសំខាន់ៗនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើពួកយោធានៅមីយ៉ាន់ម៉ាដើម្បីធ្វើឱ្យប្រាកដថារដ្ឋប្រហារនេះបានបរាជ័យ។ វាជារឿងមួយដែលមិនអាចទទួលយកបានទេ ដែលយោធាបានសម្លាប់ប្រជាធិបតេយ្យ ដែលកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋមីយ៉ាន់ទាំងមូល»

ហេតុអ្វីចិនរាររាំងមិនឲ្យដាក់សម្ពាធលើមីយ៉ាន់ម៉ា? 

អ្នករាយណ៍ការព័ត៌មានពិសេសរបស់ទីភ្នាក់ងារសារព័ត៌មាន BBC បានពន្យល់ថា តិចក្តី ឬច្រើនក្តី ចិនទទួលបានផលប្រយោជន៍ពី ការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១កុម្ភៈ។ បើក្រលេកមើលពីគោលនយោបាយការបរទេសរបស់ប្រទេសចិននៅពេលនេះ គឺចិនកំពុងផ្តល់សញ្ញានៃការគាំទ្រការកាន់អំណាចរបស់ក្រុមយោធាភូមា ទោះបីជាចិនដឹងច្បាស់ហើយថា ការធ្វើរដ្ឋប្រហារយោធាបែបនេះ មិនមែនជារឿងល្អប៉ុន្មានទេ។ លើសពីនេះទៅទៀត ក្នុងពេលកន្លងមក ចិនជាប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលឹជាដៃគូសហការរកស៊ីយ៉ាងជិតស្និទ្ធរវាងគ្នា ហើយបច្ចុប្បន្នចិនក៏កំពុងមានវិនិយោគទុនយ៉ាងច្រើនសម្បើមនៅមីយ៉ាន់ម៉ាផងដែរ។ ហេតុនេះហើយទើបចិន មិនអាចអនុញ្ញាតឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធណាមួយ និងជាពិសេស ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមីយ៉ាន់ម៉ាបានទេ ដែលវាអាចជាការខាតបង់មួយដ៏ធំដល់ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


FTA កម្ពុជា-កូរ៉េ បិទបញ្ចប់ការចរចាជាស្ថាពរ ខណៈអ្នកជំនាញរំពឹងខ្ពស់សម្រាប់ទីផ្សារនាំចេញ

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េត្រូវបានភាគីទាំងពីរ ប្រកាសបិទបញ្ចប់ការចរចាជាស្ថាពរហើយ នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ ខណៈដែល…

សម្តេច ហ៊ុន សែន អះអាងថា វ៉ាក់សាំងកូវីដ-១៩ របស់ចិននឹងមកដល់កម្ពុជានៅថ្ងៃ ៧ កុម្ភៈ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ