រដ្ឋប្រហារដោយយោធា​នៅមីយ៉ាន់ម៉ា

ក្រុមបាតុករមីយ៉ាន់ម៉ាស្រែកថា «យើងមិនចង់បានរបបយោធាផ្ដាច់ការទេ! យើងចង់បានប្រជាធិបតេយ្យ!»


ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ១ម៉ឺន​នាក់បានដើរជាក្បួនដង្ហែនៅក្នុងទីក្រុងដ៏ធំជាងគេបង្អស់របស់មីយ៉ាន់ម៉ានៅថ្ងៃទី ៧ ខែកុម្ភៈ ដែលវាជាថ្ងៃទី២ហើយ ក្នុងការចេញដើរដង្ហែតវ៉ាប្រឆាំង ខណៈដែលមានពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀត នៅទូទាំងប្រទេសក៏បានធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយក្រុមយោធា និងការចាប់ខ្លួនរបស់លោកស្រីអោង សានស៊ូជីដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
ក្រុមបាតុករមីយ៉ាន់ម៉ា ស្រែកថា «យើងមិនចង់បានរបបយោធាផ្ដាច់ការទេ! យើងចង់បានប្រជាធិបតេយ្យ!» (រូបភាព៖ Reuters)
ដោយ

ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្ដុំគ្នា​នៅក្នុង​ទីក្រុង​យ៉ាំងហ្គូន ដែលជា​រដ្ឋធានី​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ​ក្រុម​អ្នកតវ៉ាទាំងនោះ បាន​កាន់​ប៉ោងពណ៌ក្រហម ដែលជា​ពណ៌​តំណាង​ឲ្យ​គណៈបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ អោង សានស៊ូជី ហើយពួកគេ​ក៏បាន​ស្រែកថា «យើង​មិនចង់បាន​របប​យោធា​ផ្ដាច់ការទេ! យើងចង់បាន​ប្រជាធិបតេយ្យ!»។

យោធាមីយ៉ាន់ម៉ា បាន​ដណ្ដើមអំណាច​តាំងពីព្រលឹម​ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ដែលនាំឲ្យ​មាន​បញ្ហ​ផ្លាស់ប្តូរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសនេះ ហើយ​សហគមន៍អន្តរជាតិ​ក៏បាន​ផ្ទុះការ​ថ្កោលទោស​ទៅកាន់​ការធ្វើ​រដ្ឋប្រហារនេះ​ជាបន្ដបន្ទាប់​ផងដែរ។

នៅព្រឹកថ្ងៃសៅរ៍ទី ៦ ខែកុម្ភៈ គេឃើញ​មាន​ក្រុម​មនុស្ស​ជាច្រើន​បាន​ប្រមូលផ្ដុំគ្នា​ ដែលមកពីគ្រប់​តំបន់​នៃទីក្រុង​យ៉ាំងហ្គន មកជួបជុំគ្នា​នៅ​តំបន់ Hledan Township ដោយមាន​អ្នកខ្លះ​ដើរតាមផ្លូវ។ ពួកគេ​បាន​គ្រវីទង់គណៈបក្ស​របស់​លោកស្រី អោង សានស៊ូជី និងបាន​លើកម្រាម​ដៃបី ដែលជា​និមិត្តសញ្ញា​ក្នុងការ​ប្រឆាំង​នឹង​ការធ្វើរដ្ឋប្រហារ​ដោយក្រុម​យោធា។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅវៀតណាមអ្នករកចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំ ពី Facebook និងGoogle កំពុងកើនឡើង

ព័ត៌មាន
អាជ្ញាធរពន្ធដារនៅវៀតណាម កំពុងរកឃើញមនុស្សវ័យក្មេងនៅវៀតណាមកាន់តែច្រើន ដែលកំពុងរកចំណូលបានវាល់លានដុល្លារពីក្រុមហ៊ុនគេហទំព័រពាណិជ្ជកម្មអនឡ…

ហាងកាហ្វេចិនដ៏ធំមួយ Luckin Coffee ដែលជាដៃគូប្រជែងរបស់ Starbucks បានដាក់ពាក្យក្ស័យធននៅអាមេរិក

ព័ត៌មាន
ហាងកាហ្វេ Luckin Coffee ដែលជាយីហោរបស់ចិន និងជាដៃគូប្រជែងធំមួយរបស់ Starbucks កាលពីថ្ងៃទី ៥ ខែកុម្ភៈ បានដាក់ពាក្យក្ស័យធននៅសហរដ្ឋអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ