ឧស្សហកម្ម​ជលផល​មីយ៉ាន់ម៉ា

ការដួលរលំការនាំចេញអាហារសមុទ្រមីយ៉ាន់ម៉ា ធ្វើឲ្យការងារ ១លាននាក់កំពុងប្រឈមហានិភ័យ


មនុស្សប្រហែល១លាននាក់ អាចនឹងបាត់បង់ការងារធ្វើ នៅក្នុងឧស្សាហកម្មជលផលក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការនាំចេញភាគច្រើនត្រូវបានបញ្ឈប់តាំងពីខែកុម្ភៈមកម្ល៉េះ ព្រោះតែការរីករាលដាលនៃមេរោគកូវីដ-១៩ ជំរុញឲ្យអ្នកបញ្ជាទិញធំៗ ដូចជាប្រទេសចិន និងអាមេរិក បញ្ឈប់ការបញ្ជាទិញ។ នេះបើយោងតាមការរាយការណ៍មួយ ដោយ Bloomberg។
ការដួលរលំការនាំចេញអាហារសមុទ្ររបស់មីយ៉ាន់ម៉ា ធ្វើឲ្យការងារ ១លាននាក់ កំពុងប្រឈមហានិភ័យ (រូបភាព៖https://www.mmtimes.com)
ដោយ

រោងចក្រ​កែច្នៃ អាហារសមុទ្រ​នៅមីយ៉ាន់ម៉ា ​មិនអាច​​ផលិតបានទេ ពីព្រោះតែវិធានការ​​ការបិទ​រោងចក្រ របស់​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃមេរោគ​កូវីដ-១៩។ មុនពេលមានផ្ទុះ​មេរោគនេះឡើង សហព័ន្ធ​នេសាទ​មីយ៉ានម៉ា ធ្លាប់បាន​ព្យាករថា ការនាំចេញ​នៅឆ្នាំនេះ នឹងអាច​ហក់ឡើងដល់ទៅ ១ពាន់លាន​​ដុល្លារអាមេរិក កើនប្រហែល​៤០% ធៀបនឹងឆ្នាំ២០១៩។

វិស័យជលផល​បាន​ស្រូបទាញ​ការងារ​ប្រហែល ៣,៥ លាន​នាក់ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលមាន​ប្រហែល​ ៦% នៃ​កម្លាំងការងារ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

របាយការណ៍​ធនាគារ​ពិភពលោក​កាលពីខែ​មិថុនា ឆ្នាំ២០១៩ បង្ហាញថា នៅក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ខ្លះ​ គឺមាន​កម្មករម្នាក់ ក្នុងចំណោម​៣នាក់ គឺរកចំណូល​ចិញ្ចឹមជីវិត​ ពីការ​ងារ​ផលិតផលិតផល​​​អាហារសមុទ្រ។ 

អនុប្រធាន​ជាន់ខ្ពស់​នៃ​សហព័ន្ធនេសាទ​មីយ៉ាន់ម៉ា លោក Hnin Oo បាន​ឲ្យដឹងថា «វាគឺជាពេលវេលា​ នៃការនាំចេញ​សូន្យ​តែម្ដង ដោយគ្មាន​ការបញ្ជាទិញ​ថ្មីអ្វីទាំងអស់​ ពីប្រទេសអ្នកបញ្ជាទិញ​»។ លោកបន្ថែមថា ការនាំចេញ​ផលិតផល​នេសាទ​របស់​មីយ៉ាន់ម៉ា គឺពឹងផ្អែក​​ជាចម្បង​ទៅលើ​ប្រទេសចិន អាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។

លោក Hnin Oo បាននិយាយទៀតថា អាជីវកម្ម​វារីវប្បកម្ម និងឧស្សាហកម្ម​ចំណីសត្វ​ គឺស្ថិត​ក្នុងចំណោម​​អ្នករងគ្រោះ​បំផុត នៅក្នុងវិបត្តិ​កូវីដ-១៩នេះ។ បើគ្មាន​ការនាំចេញទេ លំហូរសាច់ប្រាក់​ ក៏នឹងមានការ​រាំងស្ទះដែរ។ ក្រុមហ៊ុន​ជាច្រើន ភាគច្រើន​ជាក្រុមហ៊ុនតូច មានការប្រឈមខ្ពស់ នឹងបន្ទុក​អត្រាការប្រាក់ ព្រោះតែ​ពួកគេ​ខ្វះខាត​ទ្រព្យធានាបញ្ចាំ ដែល​ធនាគារ​ពាណិជ្ជ​ត្រូវការ។ ដូច្នេះ ពួកគេ​បាន​ងាក​ទៅស្វែងរក​កម្ចី​ក្រៅប្រព័ន្ធធនាគារ ដើម្បី​បានប្រាក់​យកមកប្រើប្រាស់បន្ទាន់។

«វា​ពិតជា​មិនអាចទៅរួចទេ ដើម្បីលក់​នៅក្នុងស្រុក ព្រោះប្រជាជនធម្មតា មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​​ដើម្បី​ ទិញ​ផលិតផល​អាហារសមុទ្រ ដែលផលិត និងកែច្នៃ​ ក្នុងកម្រិតស្ដង់ដារនាំចេញ​ទាំងនោះទេ»។ នេះបើតាម​ការអះអាង​របស់​លោក Hnin Oo។ ផលិតផល​ទាំងនោះ រួមមាន បង្គា និងក្ដាមស្រស់ៗ និង​ត្រីសមុទ្រ​ ដែល​បង្កកក្លាសេជាដើម។

សូម្បីតែអ្នកលក់​ក្នុងស្រុក ក៏ប្រឈម​នឹង​ហានិភ័យដែរ ការ​ចាក់សោរបិទប្រទេស វិធានការ​គម្លាតសង្គម និង​ការបិទភោជនីយដ្ឋាន និងផ្សារ ក៏ដូចជា​ការធ្លាក់ចុះ​នៃប្រាក់ចំណូល បានធ្វើឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ក្នុងស្រុក។ ការលក់​នៅផ្សារត្រី សាន់យ៉ា ដែលជាកន្លែង​លក់​ម្ហូបអាហារសមុទ្រ​បោះ​ដុំធំបំផុត របស់​ប្រទេស​មីយ៉ាន់ម៉ា  បានធ្លាក់ចុះ​ជិត​ពាក់កណ្ដាលដែរ តាំងពីមានការ​ផ្ទុះរាលដាល​នៃមេរោគ។

លោក Hnin Oo ទទូច​ឲ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​គោលនយោបាយ​ប្រើប្រាស់​ដីធ្លី បង្កើន​ការចំណាយ​ជំរុញសេដ្ឋកិច្ច​ និងផ្ដល់​​ប្រាក់កម្ចី​រយៈពេលវែង ដោយមានការ​បញ្ចុះអត្រាការប្រាក់ ទៅកាន់​អាជីវកម្ម នៅក្នុង​វិស័យ​វារីវប្បកម្ម។ នៅក្នុង​តំបន់​ឆ្នេរសមុទ្រខ្លះ មាន​រហូតដល់ទៅ ៥៦% នៃប្រាក់ចំណូលដុល​របស់​រដ្ឋាភិបាល​តំបន់ គឺបានមកពី​វិស័យ​ជលផល។ នេះបើតាម​ធនាគារពិភពលោក។

លោក Hnin Oo និយាយថា «យើង​រំពឹងថា អាជ្ញាធរ នឹង​វិនិយោគ​ប្រកបដោយ​ភាពឈ្លាសវៃ ក្នុងវិស័យនេះ បើមិនដូច្នេះទេ វានឹងមិនអាចបន្ត​ជីវិត​រស់បានឡើយ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ខេត្តព្រះសីហនុ នឹងក្លាយជាច្រមុះសេដ្ឋកិច្ចថ្មីរបស់កម្ពុជា

ព័ត៌មាន
នៅរយៈពេល ២ ទៅ៣ ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែក្លាយនូវមុខមាត់យ៉ាងលឿនរហ័ស ពីខេត្តជាប់មាត់សមុទ្រដ៏ស្ងៀមស្ងាត់ មកជាការអភិវឌ្ឍនូវអគ…

ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា

ព័ត៌មាន
តម្លៃប្រេងសាំង នៅក្នុងប្រទេសកម្ពុជា ហាក់ងើបឡើងវិញបន្តិចនៅដើមខែមិថុនា នេះ បើយើងធៀបនឹងចុងខែឧសភា កន្លងទៅ ដោយមានការកើនឡើង ២០០រៀលក្នុងមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ