វ៉ាក់សាំងកូវីដ១៩

រង់ចាំជំនួយពីចិនយូរពេកមីយ៉ាន់ម៉ាផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩របស់ឥណ្ឌាវិញ


ក្រោយពីរង់ចាំមើលជំនួយវ៉ាក់សាំងពីចិនយូរពេក ប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តចាប់ផ្តើមយកវ៉ាក់សាំងកូវីដ១៩ដែលផ្ដល់ដោយប្រទេសឥណ្ឌា ចាក់ជូនបុគ្គលិកសុខាភិបាលរបស់ខ្លួនហើយ កាលពីថ្ងៃពុធទី២៨មករា បន្ទាប់ពីប្រទេសឥណ្ឌាបានផ្ដល់វ៉ាក់សាំងចំនួន ១លាន៥សែនដូស ដល់មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី ២២ ខែមករា។ នេះបើតាមការចុះផ្សាយដោយព័ត៌មានជប៉ុន Nikkei។
វ៉ាក់សាំងដំបូងបង្អស់ពីប្រទេសឥណ្ឌាបានមកដល់អាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោនកាលពីថ្ងៃទី ២២ ខែមករា។ (រូបថតរបស់ក្រសួងព័ត៌មានមីយ៉ាន់ម៉ា)
ដោយ

វ៉ាក់សាំងដែលមីយ៉ាន់ម៉ាទទួលបាននេះជាប្រភេទវ៉ាក់សាំង Astra Zeneca ដែលទទួលបានសិទ្ធិផលិតដោយវិទ្យាស្ថាន Serum របស់ឥណ្ឌា។ បន្ថែមពីលើនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងនេះពីឥណ្ឌាចំនួន ៣០លានដូសទៀតរួចហើយដែរ។

នេះជាលើកទី១ហើយដែលប្រទេសមីយ៉ានម៉ាផ្តើមចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ដែលជំហានដំបូងត្រូវបានផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល និងបន្ទាប់មកនៅថ្ងៃទី៥កុម្ភៈ សម្រាប់ពលរដ្ឋដែលរស់នៅតំបន់មានហានិភ័យឆ្លងខ្ពស់ព្រមទាំងអ្នក ដែលមានសុខភាពខ្សោយ។

មួយថ្ងៃមុនពេលវ៉ាក់សាំងមកដល់ ទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការនៅជួរមុខគេ ក៏ដូចជាមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាផងដែរ»។

កន្លងមករដ្ឋាភិបាលចិនធ្លាប់បានសន្យាថា នឹងផ្តល់វ៉ាក់សាំងដល់មីយ៉ាន់ម៉ាចំនួន ៣០ម៉ឺនដូសតែដោយសារតែ រងចាំយូរពេកមិនឃើញចិនផ្តល់ឲ្យ ទើបមីយ៉ាន់ម៉ាក៏សម្រេចចិត្តប្រើប្រាស់វ៉ាក់សាំងឥណ្ឌាតែម្តង។

ប្រទេសម៉ាល់ឌីវ បង់ក្លាដែស ប៊ូតាន និងនេប៉ាល់ ក៏សុទ្ធតែទទួលបានវ៉ាក់សាំងពីឥណ្ឌាដែរ ពោលគឺនៅប៉ុន្មានថ្ងៃមុន ពេលដែលមីយ៉ាន់ម៉ាទទួលបាននេះ។ 

សូមបញ្ជាក់ថា ប្រទេសមីយ៉ានម៉ាមានអ្នកឆ្លងកូវីដ១៩សរុបជាង ១៣ម៉ឺន៨ពាន់អ្នក និងបានឆក់យកជីវិតមនុស្សអស់ចំនួនជាង ៣ពាន់នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី ៤,៥%មកត្រឹម ២,៨%ក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករសេដ្ឋកិច្ចរបស់ខ្លួនកាលពីខែតុលាកន្លងទៅពីកំណើន ៤,៥% មកត្រឹម២,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២១នេះ ដោយសារកូវីដ…

អេស៊ីលីដា ត្រៀមមូលនិធិកម្ចីជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូន SME នៅឆ្នាំ២០២១

ព័ត៌មាន
នៅឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជាបានត្រៀមមូលនិធិកម្ចីប្រមាណជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូនសហគ្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ