របបសឹកមីយ៉ាន់ម៉ា

របបសឹកមីយ៉ាន់ម៉ា ចង់បើកដៃឱ្យអ្នកស្មោះស្ម័គ្រនឹងខ្លួនមានសិទ្ធិប្រើប្រាស់កាំភ្លើង


ថ្មីៗនេះ របបសឹកនៅមីយ៉ាន់ម៉ា ត្រូវគេដឹងថា កំពុងរៀបចំច្បាប់ថ្មី ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិល ដែលមានចិត្តស្មោះស្ម័គ្រជាមួយជាខ្លួន មានសិទ្ធិអាចស្នើសុំលិខិតអនុញ្ញាត ដើម្បីកាន់កាប់និងប្រើប្រាស់អាវុធបានថែមទៀតផង ដែលវាបញ្ហាឲ្យឃើញពីសញ្ញាអសន្ដិសុខកំពុងកើនឡើងនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា ដោយយោងពីឯកសាររបស់រដ្ឋាភិបាលរបបសឹក ហើយត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
: របបសឹកមីយ៉ាន់ម៉ា បើកដៃឱ្យអ្នកស្មោះស្ម័គ្រនឹងខ្លួនមានសិទ្ធិប្រើប្រាស់កាំភ្លើង!
ដោយ

ឯកសារដែលបានបែកធ្លាយនោះដែរ ត្រូវបានចែកចាយបន្តទៅស្ថាប័នសាព័ត៌មានបរទេសជាច្រើនទៀត ដែលជាឯកសារ ពាក់ព័ន្ធនឹងការស្នើសុំលិខិតអនុញ្ញាតកាន់កាប់ និងប្រើប្រាស់អាវុធ។

ទោះបីនេះត្រឹមជាឯកសារបែកធ្លាយ តែអ្នកជំនាញបារម្ភថា ការអនុញ្ញាតឱ្យពលរដ្ឋសាមញ្ញអាចកាន់កាប់និងប្រើប្រាស់កាំភ្លើង នឹងផ្តល់អំណាចឥទ្ធិពលធំសម្បើមសម្រាប់របបសឹកហើយវា មិនបានផ្តល់ផលប្រយោជន៍ឱ្យជាតិសោះឡើយ ក្រៅតែពីអំពើហឹង្សា ការកាប់សម្លាប់ ពិសេសការប៉ះទង្គិចស្ទើរៀងរាល់ថ្ងៃរវាងក្រុមអ្នកយោធា និងក្រុមជនជាតិភាគតិចដែលមាននិន្នាការប្រឆាំង។

គួរជម្រាបថា នៅក្នុងឯកសារដែលបែកធ្លាយនោះ បានរៀបរាប់ពី ពីការកម្រិតអាយុសម្រាប់មានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ចាប់ពី១៨ឆ្នាំឡើងទៅ ហើយការប្រើប្រាស់ គឺត្រូវតែធ្វើឡើងក្នុងគោលបំណងសន្តិសុខ និងតម្រូវការជាក់ស្ដែង។ ក្រៅពីនោះ ឯកសារដដែលបន្តថា របបសឹកមានសិទ្ធិលក់ ឬនាំចូលកាំភ្លើង និងគ្រាប់កាំភ្លើងដោយផ្ទាល់តែម្តង ក្រោយការបើកភ្លើងខៀវពីក្រសួងការពារជាតិ។

ទោះយ៉ាងណា មកទល់នឹងពេលនេះ គេពុំទាន់អាចធ្វើការផ្ទៀងផ្ទាត់ពីឯកសារកំរាស់១៥ទំព័រនេះបាននៅឡើយ ហើយគេក៏មានទាន់ដឹងថា កំណែទម្រង់ថ្មីនេះនឹងចូលជាធរមាននៅពេលណាដែរ។ ដោយឡែក អ្នកនាំពាក្យរបបសឹកភូមា ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការបំភ្លឺពីសំណាក់ Reutersជុំវិញបញ្ហានេះដែរ។

គួរជម្រាបថា អំពើកាប់សម្លាប់ បាញ់ប្រហារ និងបង្ក្រាបពីយោធាលើអ្នកប្រឆាំងក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់ជីវិតមនុស្សអស់១ម៉ឺន៩ពាន់នាក់កាលពីឆ្នាំមុន ខណៈមនុស្សជាង១លាន២សែននាក់ផ្សេងទៀតត្រូវចាកចោលផ្ទះសម្បែង ហើយជាង៧ម៉ឺននាក់ទៀតត្រូវរត់ភៀសខ្លួន ទៅជ្រកកោននៅក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕




អត្ថបទបន្ទាប់


ឥណ្ឌាចាយជាង ១៣ពាន់លានដុល្លារ ទិញអាវុធពីរុស្ស៊ី ក្នុងរយៈពេល៥ឆ្នាំមកនេះ

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថារុស្ស៊ីបានផ្គត់ផ្គង់សព្វាវុធដល់ឥណ្ឌាក្នុងតម្លៃសរុបប្រមាណ១៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ…

អាមេរិកបើកឆាកធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយ ចិនរឿងបាឡុងចារកម្ម

ព័ត៌មាន
កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងម៉ារីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានបើកការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង ចំពេលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ